កម្ពុជាដំណឹង

ហ៊ុន សែន៖ «កម្ពុជា​ត្រូវតែមាន​សន្តិភាព​ជានិច្ច​»

នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងឡើងវិញថា ប្រទេស​«កម្ពុជា​ត្រូវតែមាន​សន្តិភាព​ជានិច្ច​» ហើយលោកបានអំពាវនាវ ឲ្យរួមគ្នាថែរក្សា​ការពារ​សន្តិភាពនេះ ឲ្យខាងតែបាន និងបញ្ចៀសប្រទេស កុំឲ្យវិលធ្លាក់ទៅក្នុងភ្នក់សង្គ្រាមជាថ្មី។

ជាមួយនឹងរូបថតច្រើនសន្លឹក ក្នុងនោះមួយសន្លឹក បង្ហាញពីភាពបាក់បែក នៃអគារ​ធនាគារ​ជាតិ កណ្ដាលរាជធានីភ្នំពេញ ដែលត្រូវបានបំផ្លាញ នៅក្នុងសម័យសង្គ្រាម និង​ច្រើន​សន្លឹកទៀត បង្ហាញពីទិដ្ឋភាពបច្ចុប្បន្ន នៃបេះដូងប្រទេសកម្ពុជា លោក ហ៊ុន សែន បានសរសេរថា៖

«រូប១សន្លឹកសខ្មៅ ដែលយើងបានឃើញ គឺជាទិដ្ឋភាពមួយផ្នែក នៃទីក្រុងភ្នំពេញ ដែល​ត្រូវ​បានបំផ្លាញ និងបោះបង់ចោលដោយសារសង្រ្គាម​ និងរបបប្រល័យ​ពូជសាសន៍​ប៉ុលពត​ កាលពី​ឆ្នាំ​ ១៩៧៥​-១៩៧៩​។»

«ក្រោយពីកម្ពុជាមានសន្តិភាពពេញលេញ ជាង២០ឆ្នាំមកនេះ ទីក្រុងភ្នំពេញត្រូវបាន​អភិវឌ្ឍ ឲ្យរីកលូតលាស់​ទៅមុខឥតឈប់ឈរ។ យើងត្រូវរួមគ្នាថែរក្សា ការពារសន្តិភាព អោយខាន​តែបាន ដើម្បីកុំឲ្យប្រទេសជាតិ​វិលធ្លាក់ ទៅក្នុងភ្នក់ភ្លើង​នៃសង្រ្គាម និងការបំភ្លិចបំផ្លាញសារជាថ្មី។»

ការថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់លោក សម រង្ស៊ី គូបដិបក្ខ​​នយោបាយ​ដ៏ធំមួយ​របស់​លោក អះអាងជាច្រើនលើក ប្ដេជ្ញាថានឹងវិលត្រឡប់​ចូលប្រទេសកម្ពុជា ឲ្យខាងតែបាន ក្នុងពេលខាងមុខ ដើម្បីដឹកនាំចលនាប្រឆាំង ឲ្យងើបឈរឡើងទាំងអស់គ្នា ប្រឆាំងរបបដឹកនាំសព្វថ្ងៃ។

កាលពីចុងសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី បានព្រ​មាន​​​ថា នឹង​ក​ម្ទេ​ច​កង​​ទ័ព​ទាំងឡាយ​ណា ដែលងាកក្បាល​មក​ប្រឆាំង​លោក​ និងរំឭកឲ្យកងកម្លាំង ត្រៀមក​ម្ទេច​ក្រុម​​បដិវ​ត្តព​​ណ៌ ​ដែលលោកថា ប៉ុនប៉ងផ្តួល​រំលំរដ្ឋាភិបាល​ស្រ​ប់ច្បាប់​​រ​ប​​ស់លោក៕



លំអិតបន្ថែមទៀត

កម្ពុជា

«មាន​មនុស្សក្បត់​២នាក់ ពីក្នុង​ចំណោម​មន្ត្រី CNRP ១១៨នាក់»

«មានមនុស្សក្បត់ តែ ២នាក់ទេ ក្នុងចំណោមមន្ត្រីគណបក្សសង្គ្រោះជាតិ ១១៨ នាក់» នេះ ជាការអះអាង របស់លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្សសង្គ្រោះជាតិ កាលពីប៉ុន្មានម៉ោងមុន ...
ទស្សនៈប្រិយមិត្ត

សម រង្ស៊ី៖ កម្ពុជាគួរមើលគំរូ​តាម​វៀតណាម ក្នុង​ការប្តូរ​មេដឹកនាំ របស់​ខ្លួន

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានសរសេរអត្ថបទមួយ ដែលមានចំណងជើង «កម្ពុជា គួរណាស់ យកគំរូតាមប្រទេសវៀតណាម ក្នុង​ការប្តូរ​មេដឹកនាំ របស់ខ្លួន»។ អត្ថបទជាភាសាអង់គ្លេស របស់លោក ...
កម្ពុជា

កម្ពុជាធ្វើតេស្ដិ៍មនុស្ស ៩៤៤នាក់ ដែលអាចប៉ះពាល់​ប្រមុខការទូត​ហុងគ្រី

រហូតមកដល់ថ្ងៃនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ និងក្រុមគ្រួសាររបស់ពួកគេ ចំនួនសរុប ៩៤៤នាក់ ត្រូវបានធ្វើតេស្ដិ៍ ដើម្បីស្វែងរកមេរោគ «Covid-19» បន្ទាប់ពី​ពួកគេ រងការសង្ស័យ ពីការជាប់ប៉ះពាល់ ដោយផ្ទាល់​និងមិនផ្ទាល់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.