កម្ពុជាដំណឹង

ហ៊ុន សែន ព្រមាន​មិនឲ្យ​មាន​«រដ្ឋប្រហារ»​ក្នុងពេល​លោកកាន់​អំណាច

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (ខាងឆ្វេង) និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ (រូបថត AFP)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងព្រមាន ក្នុងព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩នេះថា ដរាបណា​លោក​នៅកាន់អំណាច លោកនឹងមិនអនុញ្ញាត ឲ្យមាន«រដ្ឋប្រហារ» កើតឡើងជាដាច់ខាត។

បុរសខ្លាំងកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងពិធីអបអរសាទរ ខួប២០ឆ្នាំ ថ្ងៃបង្កេីត​បញ្ជាការដ្ឋាន​ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖

«ក្នុងដំណាក់កាលដែល ហ៊ុន សែន កាន់អំណាច មិនអនុញ្ញាតឲ្យមាន រដ្ឋប្រហារ កើតឡើងនោះទេ។ ហើយរឿងរដ្ឋប្រហារនេះ វាក៏បានបំផ្លិចបំផ្លាញកម្ពុជា តាមរយៈរដ្ឋប្រហារ ១៨មិនា ឆ្នាំ១៩៧០ ដែលទីបំផុត កងទ័ពដែលបង្កើត ដោយសម្ដេច ព្រះនរោត្ដម សីហនុ ត្រូវបង្វិលចុងកាណុង ដើម្បីទម្លាក់សម្ដេច សីហនុ នោះវិញ»៕



លំអិតបន្ថែមទៀត

កម្ពុជា

EU បន្ត​ឲ្យ​ក្រុង​ភ្នំពេញ​បើក​លំហ​ដល់​បក្ស​ប្រឆាំង សង្គមស៊ីវិល​និង​សារព័ត៌មាន

សហភាពអ៊ឺរ៉ុប «EU» អះអាងថា ខ្លួនបន្តឃ្លាំមើលស្ថានភាពនយោបាយ នៅក្នុងប្រទេសកម្ពុជាយ៉ាងដិតដល់ និងបន្តទាមទារឲ្យរបបក្រុងភ្នំពេញ ត្រូវចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីអនុញ្ញាតឲ្យគណបក្សប្រឆាំង សង្គមស៊ីវិល​និង​សារព័ត៌មាន បើកដំណើរការបានដោយសេរី។ នេះ បើគេបានអានលិខិតមួយ របស់លោក ...
កម្ពុជា

លាងលុយកខ្វក់៖ សម រង្ស៊ី និយាយ​ពី​«ចោរាធិបតេយ្យ»​នៅ​កម្ពុជា

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានលើកឡើងថា កម្ពុជាសព្វថ្ងៃ ជារដ្ឋ​«ម៉ាហ្វីយ៉ា» និងជារដ្ឋ​ដែលដឹកនាំ ដោយប្រព័ន្ធ«ចោរាធិបតេយ្យ» ដែលនាំទៅដល់ ការលាងលុយកខ្វក់ថ្នាក់រដ្ឋ និងរហូតត្រូវសហភាពអ៊ឺរ៉ុប ដាក់កម្ពុជា ...
កម្ពុជា

ស្ថានទូត​ច្រានចោល​ការចោទ​អាមេរិក ថា​នៅពីក្រោយ​«រដ្ឋប្រហារឆ្នាំ១៩៧០»

នៅចំពោះការចោទប្រកាន់ រហូតក្លាយជារឿងធម្មតា ដែលអះអាងថា អាមេរិកនៅពីក្រោយរដ្ឋប្រហារ ថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ទម្លាក់សម្ដេច ព្រះនរោត្ដម សីហនុ និងដាក់ឲ្យមានរបបសាធារណរដ្ឋមួយឡើងនោះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចេញធ្វើប្រតិកម្មថា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.