គណបក្សប្រជាធិបតេយ្យមូលដ្ឋាន «GDP» បានលើកឡើងថា ក្រុមខ្លួនជា«អ្នកនយោបាយ​ស្លូតៗ» ដែលខុសពីអ្នកនយោបាយផ្សេងទៀត ដែលពូកែជេរ ពូកែចោទនិងលាបពណ៌ ឬដែលពូកែសម្លុតនិងគំរាម។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមតិមួយចំនួន បានលើកឡើងថា ថ្នាក់ដឹកនាំ «GDP» ធ្វើនយោបាយដូចអាចារ្យវត្ត មិនគួរធ្វើនយោបាយ និងមិនអាចធ្វើនយោបាយឈ្នះគេទេ។

នៅលើបណ្ដាញសង្គម គណបក្សនយោបាយមួយនេះ បានសរសេរពន្យល់តបវិញថា នៅក្នុងទីលាននយោបាយខ្មែរ បើបូកបន្ថែម​«អ្នកនយោបាយ​ស្លូតៗ»ខ្លះទៀត ដូចជាមិនធ្វើឲ្យទីលាននយោបាយ ក្នុងប្រទេសមួយនេះ កាន់តែអាក្រក់ទេ។ គណបក្សបន្តថា៖

«ផ្ទុយទៅវិញ វាធ្វើឲ្យទីលាននយោបាយខ្មែរ កាន់តែមានភាពចម្រុះពណ៌ ដោយមានបន្ថែមពណ៌បៃតង ដែលតំណាងឲ្យភាពសាមញ្ញ ស្រឡាញ់បរិស្ថាន គាំទ្រកសិករ និងគិតអំពីយុត្តិធម៌សង្គម។»

ទំព័រហ្វេសប៊ុករបស់គណបក្ស បានសរសេរថា៖

«បើកម្លាំងវប្បធម៌នយោបាយថ្មីនេះ មានការគាំទ្រច្រើន និងកសាងឥទ្ធិពល បានខ្លាំងរឹងមាំ នោះសង្គមកម្ពុជានឹងបាន

  1. ស្គាល់ប្រជាធិបតេយ្យចាស់ទុំនិងរស់រវើក ដែលកូនខ្មែរអាចប្រកួតប្រជែងគ្នា ដោយស្មើភាព និងយុត្តិធម៌ ដើម្បីយកអំណាចទៅដឹកនាំជាតិ
  2. ប្រព័ន្ធអភិបាលកិច្ចល្អ ដែលពលរដ្ឋទទួលបានសេវាសាធារណៈ រហ័សទាន់ចិត្ត និងអ្នកធុរកិច្ច ងាយស្រួលបោះទុនរកសុី ដោយមិនប្រឈមនឹងនីតិវិធីច្រើន និងអំពើពុករលួយរាលដាល
  3. យុត្តិធម៌សង្គម ត្រូវបានយកចិត្តទុកដាក់ ដោយកូនខ្មែរទាំងអស់ រួមទាំងកូនអ្នកមាននិងអ្នកក្រ អាចចូលរៀននៅសាលាល្អ មានគុណភាព កម្មករទទួលបានប្រាក់ខែសមរម្យ កសិករទទួលបានទឹក ទុន ទីផ្សារ ហើយចាស់ៗខ្វះទីពឹង ក៏អាចទទួលបានសេវាសុខាភិបាលល្អ នៅក្នុងស្រុក។»

គណបក្សសញ្ញាត្រីកោណបៃតង បានលើកឡើងទៀតថា បើក្រុមខ្លួន ដែលជា«អ្នកនយោបាយ​ស្លូតៗ» អាចកសាងឥទ្ធិពលនយោបាយ បានមួយចំនួន យ៉ាងហោចណាស់ ក៏កម្លាំងថ្មីនេះអាចជួយទប់ កុំឲ្យនយោបាយខ្មែរ ឈានទៅរកភាពចលាចល ការសងសឹកគុំគួន និងការបង្ហូរឈាម រវាងខ្មែរនិងខ្មែរជាថ្មី៕



You may also like

កម្ពុជា

GDP ៖ គឺ​ថ្ងៃ៧មករា និង​បំណុលចិន ដែល​ប៉ះពាល់​ដល់​អធិបតេយ្យជាតិ

សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន «GDP» ការទាមទាររបស់សហភាពអ៊ឺរ៉ុប តាមរយៈកិច្ចព្រមព្រៀងអ៊ឺរ៉ុប-កម្ពុជា នៃប្រព័ន្ធអនុគ្រោះពន្ធ «EBA» ក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា មិនប៉ះពាលដល់អធិបតេយ្យភាពកម្ពុជា ជាដុំកំភួនទេ។ ផ្ទុយទៅវិញ គឺការដឹងគុណ និងសងគុណប្រទេសវៀតណាម ...
កម្ពុជា

បក្ស«GDP»លើកឡើងពី​មូលហេតុ​៤ ដែលវៀតណាម​​ឈ្លានពាន​កម្ពុជា

នៅចំពោះភាពប្រទាំងប្រទើស រវាងក្រុមអ្នកគាំទ្រ និងក្រុមអ្នកប្រឆាំង ដែលលើក​ឡើង​ខុសៗគ្នា អំពីអត្ថន័យ​នៃថ្ងៃ៧មករា ឆ្នាំ១៩៧៩នោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ «GDP» បានពន្យល់ជាសាធារណៈ ហៅព្រឹត្តិការណ៍នៅចុងឆ្នាំ១៩៧៨ និង​ដើម​ឆ្នាំ១៩៧៩ ថាជា​ការលុកលុយប្រទេសកម្ពុជា ...
កម្ពុជា

បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចំអកឲ្យ សម រង្ស៊ី ថា​«ភូតច្រើន ច្រើនចាញ់អាត្មា»

គណបក្សមួយដែលចូលប្រឡូក ក្នុងការបោះឆ្នោតជាតិបានម្ដង បានយកពាក្យសំដីរបស់លោក សម រង្ស៊ី មកចំអកឲ្យមេដឹកនាំប្រឆាំងវិញថា «ភូតច្រើន ច្រើនចាញ់អាត្មា»។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងដូច្នេះ តាមបណ្ដាញសង្គម កាលពីប៉ុន្មាននាទីមុន ដោយអមមកជាមួយ ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...