កម្ពុជាដំណឹង

បំណុល​វ័ណ្ឌក ៖ ក្រុមសង្គមស៊ីវិល​បដិសេធកែ​ប្រែ​របាយការណ៍​របស់ខ្លួន

បំណុល​វ័ណ្ឌក ៖ សំណើររបស់សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា ឲ្យអង្គការ​សង្គមស៊ីវិលចំនួន៤ ធ្វើការកែប្រែរបាយការណ៍ចំនួនបី ដែលចេញផ្សាយ កាលពីពេល​កន្លងមក ត្រូវបានអង្គការទាំងនោះ ប្រកាសបដិសេធ។

ការឆ្លើយឆ្លងគ្នា រវាងក្រុមសមាគម និងអង្គការទាំងបួន ធ្វើឡើងបន្ទាប់ពីរបាយការណ៍ «ធ្វើការងារ​រហូតជំពាក់​បំណុល​វ័ណ្ឌក» ដ៏ប្រទាំងប្រទើសមួយ ត្រូវបានចេញផ្សាយ កាលពី​ខែមិថុនាកន្លងមក ជុំវិញស្ថានភាព«សង​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​» បន្ទាប់ពីម្ចាស់​បំណុល ដែលជាកម្មករ-កម្មការិនី ​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ ឬត្រូវព្យួរពីការងារ ដោយសាររោង​ចក្រ ត្រូវ​ផ្អាក​ដំណើរ​ការ​ ព្រោះវិបត្តិ​កូវីដ-១៩។

របាយការណ៍ដ៏រសើប ត្រូវបានបានស្រង់ ជាខ្លឹមសារសង្ខេប មកចុះផ្សាយថា៖

«បញ្ហា​នេះ​បង្កើត​ឱ្យ​មាន​វិបត្តិ​​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន ដែល​នាំឱ្យ​ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង​ ក្នុង​ការ​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ និង​ធ្វើ​ឱ្យ​ការ​កាន់​កាប់​ដី​ធ្លី​របស់​ពួក​គាត់ ​ត្រូវ​រង​សម្ពាធ​យ៉ាង​ខ្លាំង​ ពី​សំណាក់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ។ ប្រសិន​បើ​គ្មាន​កម្ម​វិធី​ សម្រាល​បន្ទុក​បំណុល​ភ្លាម​ៗ​ទេ ​នោះ​កម្មករ កម្មការិនី​ទាំង​នេះ នឹង​ត្រូវ​ប្រឈម​នឹង​ការ​លក់​ដី​ឬ​ផ្ទះ កាត់​បន្ថយ​ការ​បរិភោគ​អាហារ ឬ​ខ្ចី​ប្រាក់​កម្ចី​កាន់​តែ​ច្រើន​ឡើង ដើម្បី​យក​ទៅ​សង​បំណុល​ដែល​មាន​ស្រាប់។»

តែសម្រាប់សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា ដែលតំណាង​ឲ្យវិស័យឯកជន​ខាងធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា បានចាត់ទុក​របាយការណ៍ ចេញផ្សាយដោយអង្គការក្នុងស្រុកខាងលើ ថា«គ្មានមូលដ្ឋានវិទ្យាសាស្ត្រ ខ្វះតម្លាភាព និងមិនដែលបានពិភាក្សា ជាមួយស្ថាប័នជំនាញពាក់ព័ន្ធ»។

លិខិតចំហររបស់សមាគមទាំងពីរ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានសរសេរ​លើក​សរសើរ (ឬជំនួសមុខឲ្យ) រដ្ឋាភិបាលលោក ហ៊ុន សែន ថា៖

«ក្នុងកាលៈទេសៈ​ការរីករាលដាលជាសាកល នៃជំងឺកូវីត-១៩ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានជ្រោមជ្រែង និងយកចិត្តទុកដាក់បំផុត ក្នុងការទប់ស្កាត់ នូវផលប៉ះពាល់ផ្សេងៗ ដោយដាក់ចេញ នូវវិធានការអនុគ្រោះជាច្រើន ដើម្បីគាំពារ​លើ​គ្រប់វិស័យ (…)។»

លិខិតចំហររបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ ផ្ញើជូន សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ…

Gepostet von Cambodia Microfinance Association am Mittwoch, 15. Juli 2020

លិខិតចំហរនោះ បានទាមទារ ឲ្យអង្គការទាំងបួន ធ្វើការកែតម្រូវរាល់របាយកាណ៍ ដែលសមាគមទាំងពីរអះអាង មានសភាព«មិនពិតប្រាកដ» រួមមានរបាយការណ៍ «ការនាំឱ្យមានចំណាកស្រុក» «ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ» និងរបាយកាណ៍ «ធ្វើការងាររហូតជំពាក់ បំណុល​វ័ណ្ឌក»។

តែការទាមទារខាងលើ ត្រូវបានអង្គការទាំងបួន ចេញសេចក្ដីថ្លែងការណ៍បដិសេធ។ អង្គការទាំងបួនបានសរសេរ ក្នុងសេចក្ដីថ្លែងការណ៍រួមនោះថា៖

«ព័ត៌​មាន និង​រឿងរ៉ាវ​របស់​បុគ្គល ​នៅ​ក្នុង​របាយការណ៍​ ដែល​បាន​ចុះផ្សាយ​ទាំងនេះ គឺ​នៅតែ​មាន​ភាព​ច្បាស់លាស់ ​ត្រឹម​ត្រូវ​ដដែល​ ដោយ​មិនអាច​កែ​ប្រែ​បាន។ យើងខ្ញុំ នឹង​បន្ត​ការពារ​ឯកជន​ភាពបុគ្គល​ ដែល​សម្រេច​ចិត្ត​ចែក​រំលែក​​រឿងរ៉ាវ​របស់​ពួក​គាត់​ ជាមួយ​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​យើងខ្ញុំ ក្នុង​លក្ខ​ខណ្ឌលាក់​បាំង​អត្ត​សញ្ញាណ។»

សេចក្ដីថ្លែងការណ៍ បានប្រកាសជំហររបស់អង្គការទាំងនេះទៀតថា៖

«ការងារ​មួយ​ក្នុងចំណោម​ការងារ​ផ្សេងទៀត​របស់យើង​ខ្ញុំគឺ ដើម្បី​ជួយបន្លឺសំឡេង​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ ពី​ការរំលោភ​សិទ្ធិមនុស្ស និង​ផ្សព្វផ្សាយ​​រឿងរ៉ាវ​ទាំងនោះ​ឱ្យបានទូលំ​ទូលាយ ក្នុង​គោល​បំណង​ ដើម្បី​ឱ្យមាន​ការកែប្រែ​ជាវិជ្ជមាន​ នៅក្នុងសង្គម និងដើម្បី​ការពារ ​កុំឱ្យកើត​មានការរំលោភ​បំពានផ្សេងៗ ។ យើងខ្ញុំ នឹង​បន្ត​ផ្សព្វផ្សាយ និង​ចែករំលែក​ទុក្ខកង្វល់​របស់ប្រជា​ពលរដ្ឋ ទោះ​បីជា​ការរៀបរាប់​ពីបញ្ហា​សិទ្ធិ​មនុស្ស​ទាំងនេះ ពាក់​ព័ន្ធគ្នា​ទៅនឹង​វិស័យមីក្រូហិរញ្ញ​វត្ថុ និង​កម្ចីឥណទាន​ខ្នាតតូច​ក៏ដោយ។»

អង្គការសង្គមស៊ីវិលទាំងបួន រួមមាន សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់​ថា លីកាដូ (LICADHO) សមាគមធាងត្នោត (STT) សម្ព័ន្ធសហជីពកម្ពុជា (CATU) និង​មជ្ឈមណ្ឌល​​សម្ព័ន្ធភាព​ការងារ និង​ការពារសិទ្ធិមនុស្ស (CENTRAL)៕



លំអិតបន្ថែមទៀត

របាយការណ៍

ទិវា​ពលកម្ម​អន្តរជាតិ ៖ ប្រវត្តិ​នៃ​​ការ​តស៊ូ​របស់​កម្មករ-និយោជិត

«ទិវា​ពលកម្ម​អន្តរជាតិ ឬទិវាបុណ្យការងារ» ត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា ទិវាមួយ​ឧសភា។ ទិវានេះ​ត្រូវបាន​គេ​ប្រារព្ធ​ឡើង​ នៅជុំវិញ​ពិភពលោក តាមរយៈការដង្ហែក្រុមហ្វូង​មនុស្ស​ជា​ច្រើន នៅតាម​ដង​ផ្លូវ ដោយមានកាន់​បដា និង​បន្លឺ​ពាក្យពេចន៍​នានា​ ក្នុង​ន័យ​បង្ហាញ រំលឹក ឬទាមទារ ...
កម្ពុជា

Covid-19៖ កម្ពុជា​មានករណីស្លាប់​ទី២ ក្នុងមណ្ឌល​ចត្តាឡីស័ក

Covid-19៖ ជាករណីស្លាប់ទី២ ក្នុងមណ្ឌល​ចត្តាឡីស័ក បន្ទាប់ពីករណីស្លាប់មួយមុន កាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅ។ ទាំងពីរករណី សុទ្ធតែត្រូវបាន​អាជ្ញាធរ​សុខាភិបាលកម្ពុជា អះអាងថា បណ្ដាលមកពីជំងឺ «ខ្យល់គ» ឬ«គាំងបេះដូង»។ ករណីទីពីរ ...
កំសាន្ដ

ប្រើដៃ​ស្ទង់កម្ដៅ ? ពិតជាអាច​ទៅរួច សម្រាប់​ក្រុមហ៊ុន​មួយនេះ !

ប្រើដៃ​ស្ទង់កម្ដៅ ដើម្បីដឹងថា តើបុគ្គលិកខ្លួន អាចឆ្លងមេរោគ «កូរូណា» ឬ «Covid-19» – តើអាចទៅរួចឬទេ? សម្រាប់ក្រុមហ៊ុនមួយ ដែលបង្ហាញនៅក្នុងវីដេអូ ខាងក្រោម ប្រើដៃ​ស្ទង់កម្ដៅ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.