ក្នុងថ្ងៃសុក្រទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា​មានអ្នកជំងឺ​ស្លាប់ពីរនាក់ ក្នុងនោះម្នាក់ ជាស្ត្រីអាយុ៦២ឆ្នាំ និងម្នាក់ទៀត ជាបុរស​អាយុ​៤៦ឆ្នាំ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន និងប្រភពផ្លូវការ របស់ក្រសួងសុខាភិបាលកម្ពុជា នៅប៉ុន្មាននាទីមុននេះ។

បើគិតរួមទាំងជនរងគ្រោះផ្សេងទៀត ដែលបានស្លាប់ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក និងក្នុងពេលសម្រាកព្យាបាល នៅឯមន្ទីរពេទ្យផង ប្រទេសកម្ពុជាមានអ្នកស្លាប់ ៨នាក់ហើយ។ តែមានអ្នកជំងឺតែ៣នាក់ប៉ុណ្ណោះ ដែលអាជ្ញាធរកម្ពុជាទទួលស្គាល់ថា បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ (Covid-19)។ រីឯជនរងគ្រោះ៥នាក់ទៀត (ក្នុងនោះ២នាក់ជាជនជាតិចិន) ត្រូវបានប្រកាសថា ស្លាប់ដោយសារជំងឺ«ខ្យល់គ» «គាំងបេះដូង» ឬមានអាការៈ«ញៀនថ្នាំ»ជាដើម

ខាងក្រោមនេះ ជាព័ត៌មានលំអិតមួយចំនួន របស់អ្នកជំងឺទាំង៣នាក់ ដែលអាជ្ញាធរប្រកាសថា ស្លាប់ដោយជំងឺកូវីដ៖

  • បុរសវ័យ៥០ឆ្នាំ រស់នៅ​រាជធានីភ្នំពេញ បានទទួលមរណភាព នៅព្រឹក​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ នៅថ្ងៃទី២៧ ខែកុម្ភៈ។ បុរសរូបនេះ ធ្លាប់ជាអ្នកបើកបរ ឲ្យថៅកែជនជាតិចិន ក្នុងខេត្តព្រះសីហនុ ដែលមានផ្ទុក​មេរោគកូវីដ-១៩​ដែរ។
  • ស្ត្រីវ័យ៦២ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានទទួលមរណភាព នៅថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ នៅថ្ងៃទី១០ ខែមីនា។ ស្ត្រីរងគ្រោះ ជាភរិយារបស់ តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី និងជាម្តាយរបស់តារាចម្រៀង ប្រចាំ​ផលិតកម្ម​រស្មីហង្សមាស កញ្ញា វី ឌីណែត។
  • បុរសវ័យ៤៦ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានទទួលមរណភាព នៅថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញ​វិជ្ជមានកូវីដ នៅថ្ងៃទី១០ ខែមីនា។

គិតមកដល់ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានប្រកាស មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥៨៧នាក់ ក្នុងនោះ​អ្នកជំងឺដែល​​ជាសះស្បើយ មានចំនួន ៩១៧នាក់ និងកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ មានចំនួន ៦៥៨នាក់៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19 : នាយករដ្ឋមន្ត្រីអង់គ្លេស ចូលសម្រាកក្នុងមន្ទីរពេទ្យដើម្បីបង្ការ

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស បានចូលសម្រាកក្នុងមន្ទីរពេទ្យ កាលពីយប់ថ្ងៃអាទិត្យនេះ ដែលជា«កិច្ចបង្ការ» បន្ទាប់ពីបានធ្វើតេស្តិ៍ តាំងពី១០ថ្ងៃមុន រកឃើញថា លោកមានផ្ទុកមេរោគ ...
កម្ពុជា

«លិខិត​ឆ្លងដែន​នៃ​ភាពស៊ាំ»​គំនិត សម រង្ស៊ី ដំបូងគេ? WHO ប្រតិកម្ម!

លោក សម រង្ស៊ី មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា តែងលើកឡើងមិនដែលដាច់ ពីយោបល់របស់លោក ក្នុងការបង្កើត«លិខិត​ឆ្លងដែន​នៃ​ភាពស៊ាំ» តាំងពីច្រើនសប្ដាហ៍ហើយ។ នៅថ្ងៃសៅរ៍នេះ យោបល់ខាងលើ ដែលមានប្រទេសមួយចំនួនកំពុងធ្វើ បានរងប្រតិកម្ម ...
ដំណឹង

Covid-19 ៖ បារាំង​ឈានទៅ​ប្រកាស​ដាក់​ប្រទេស​ក្នុង​«ភាពអាសន្ន»

បារាំងកំពុងគ្រោង​ប្រកាស ដាក់ប្រទេស​ទៅក្នុង​«ភាពអាសន្ន»ផ្នែកសុខភាព ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងមេរោគ «កូរូណា» ឬ «Covid-19»។ នាយករដ្ឋមន្ត្រី​បារាំង​បានថ្លែង​ឡើងដូច្នេះ កាលពីយប់ម្សិលម៉ិញ នៅខណៈពេលដែលប្រទេសនេះ បានឈាន​មក​ដល់ថ្ងៃទី៣ នៃការដាក់ពលរដ្ឋ ឲ្យធ្វើការបង្ខាំងខ្លួន រស់នៅក្នុងផ្ទះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.