ប្រទេសកម្ពុជា បានប្រកាសឲ្យដឹង ពីករណីអ្នកជំងឺ«ស្លាប់ទី៥» ក្នុងព្រឹកថ្ងៃទី២៣ ខែមីនានេះ ពីក្នុងចំណោម​អ្នកជំងឺ​សរុប កើនឡើងដល់​ចំនួន១៧៨៨នាក់ ដែលត្រូវបានរកឃើញ ផ្ទុកមេរោគកូវីដ-១៩ (Covid-19) នៅទូទាំង​ប្រទេស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល​ដែលបានចេញ​នៅមុននេះបន្តិច។

អ្នកជំងឺថ្មី ដែលបានទទួលអនិច្ចកម្ម ដោយសារជំងឺរាតត្បាត ជាស្ត្រីអាយុ៦២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ អ្នកស្រីបានផុតដង្ហើម នៅវេលា​ម៉ោង​៥និង៤០នាទីព្រឹក ក្នុងមន្ទីរពេទ្យរុស្ស៊ី (ភ្នំពេញ) ទីកន្លែងដែលអ្នកស្រី បានចូលមក​ព្យាបាលខ្លួន កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដោយអាការៈហត់ខ្លាំង មុននឹងអ្នកស្រី​​ត្រូវបាន​រកឃើញថា មាននផ្ទុកមេរោគ​កូវីដ-១៩។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយអ្នកជំងឺមាន​អាការៈរលាកសួត​ទាំង​សងខាង​ធ្ងន់ធ្ងរ ដែលធ្វើឲ្យសួត​ចុះខ្សោយខ្លាំង ទើបក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន បើទោះជាបានប្រើប្រាស់​ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែម តាំងពីអ្នកជំងឺ​បានចូល​​​មកព្យាបាលភ្លាម នៅក្នុងមន្ទីរពេទ្យម្លេះ។

ប្រភពផ្សេងទៀត បានអះអាងថា ស្ត្រីវ័យ៦២ខាងលើ ជាម្ដាយរបស់តារាកំប្លែង នាង អ៊ិន ស្រីពីន។

មកដល់ថ្ងៃនេះ បើគិតរួមទាំងជនរងគ្រោះផ្សេងទៀត ដែលបានស្លាប់ ក្នុងមណ្ឌលធ្វើចត្តាឡីស័ក និងក្នុង​អំឡុងពេល​សម្រាកព្យាបាល នៅឯមន្ទីរពេទ្យផង ប្រទេសកម្ពុជាមានអ្នកស្លាប់ ១០នាក់ហើយ។

តែមានតែជន​រងគ្រោះ​៥នាក់ប៉ុណ្ណោះ ដែលអាជ្ញាធរសុខាភិបាល អះអាងថា ទទួលមរណភាពដោយជំងឺកូវីដ-១៩។ រីឯជន​រងគ្រោះ​​៥នាក់​ទៀត (ក្នុងនោះ​២នាក់ជាជនជាតិចិន) ត្រូវបានអាជ្ញាធរប្រកាសថា ស្លាប់ដោយសារ​ជំងឺ​«ខ្យល់គ» «គាំងបេះដូង» ឬមានអាការៈ«ញៀនថ្នាំ»ជាដើម។

ក្នុងសេចក្ដីប្រកាសព័ត៌មានមួយផ្សេងទៀត ដែលចេញផ្សាយក្នុងព្រឹកថ្ងៃទី២៣ ខែមីនាដដែល ក្រសួង​សុខាភិបាល​បានអះអាងថា មកដល់ម៉ោងនេះ កម្ពុជាបានរកឃើញ​អ្នកជំងឺកូវីដ-១៩ សរុប​មានចំនួន ១៧៨៨នាក់ ក្នុងនោះ​អ្នកជំងឺ​ដែលបានជាសះស្បើយ មានចំនួន ៩៩៩នាក់ ខណៈអ្នកជំងឺ ដែលកំពុង​សម្រាក​ព្យាបាល នៅឯមន្ទីរពេទ្យ មានចំនួន ៧៨៣នាក់។

រីឯអ្នកជំងឺថ្មី ដែលត្រូវបានរកឃើញ​វិជ្ជមានកូវីដ ក្នុងថ្ងៃនេះ មានចំនួន៣៥នាក់៕



លំអិតបន្ថែមទៀត

កម្ពុជា

ព្រះរាជាខ្មែរ​យាងទៅ​ចិន មុន ហ៊ុន សែន ដាក់កម្ពុជា​ក្នុង​«ភាពអាសន្ន»

ក្នុងព្រឹកថ្ងៃទី១ ខែមេសានេះ ព្រះមហាក្សត្រកម្ពុជា បានចាកចេញពីប្រទេស ឆ្ពោះទៅ​ប្រទេសចិន នៅខណៈមេរោគ «កូរូណា» ឬ «Covid-19» កំពុងរាតត្បាត និងបន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ...
លោក សម រង្ស៊ី ឈរថតរូប នៅកណ្ដាលសង្កាត់ទី៦ នៃរដ្ឋធានីប៉ារីស ក្នុងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

សម រង្ស៊ី អះអាង​មិនងាយឈឺ នឹងជំងឺ​កូវីដ-១៩ ព្រោះលោក​ជាខ្មែរ

មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំង បានអះអាងថា លោកមិនងាយធ្លាក់ខ្លួនឈឺ នឹងជំងឺ​កូវីដ-១៩ (Covid-19) នោះឡើយ ដោយសារលោក​មានឈាមជ័រ ជាជនជាតិខ្មែរ។ លោក សម រង្ស៊ី ...
កម្ពុជា

ហ៊ុន សែន ថាពលរដ្ឋ«គ្មានជម្រើស»​ទេ ចំពោះ​វិស័យ​សុខាភិបាល​កម្ពុជា

នៅចំពោះវិបត្តិជងឺ «កូរូណា» ឬ «Covid-19» ដែលកំពុងបន្តរាតត្បាត លើផ្ទៃប្រទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដាក់កំហិតឡើងថា ពលរដ្ឋកម្ពុជា«គ្មានជម្រើស»អ្វីផ្សេង ក្រៅពីស៊ូទ្រាំ ទទួលយកការព្យាបាល ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.