ប្រទេសកម្ពុជា​បន្តរកឃើញ​អ្នកផ្ទុកមេរោគកូវីដ-១៩ (Covid-19) ចំនួន៨៦នាក់ ដែលធ្វើឲ្យចំនួនសរុបកើនឡើង ដល់​២២៣៣​ករណី នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ។ រីឯអ្នកជំងឺដែលទទួលមរណភាព ដោយសារជំងឺនេះ ត្រូវបានប្រកាសតួលេខជាផ្លូវការ មានចំនួន១០នាក់ រាប់មកដល់ម៉ោងនេះ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលចេញផ្សាយក្នុងថ្ងៃនេះ បានបញ្ជាក់ថា អ្នកជំងឺថ្មីទាំង​៨៦នាក់ សុទ្ធសឹង​ជាករណីឆ្លងក្នុងសហគមន៍ នៃ«ព្រឹត្តិការណ៍២០កុម្ភៈ» ក្នុងនោះមានជនជាតិខ្មែរ៨៤នាក់ និង​ជនជាតិ​ចិន២នាក់។ អ្នកជំងឺទាំងនេះ មានទីលំនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តក្រចេះ និងខេត្ត​កំពង់ចាម។

រីឯអ្នកជំងឺទី១០ដែលទទួលមរណភាព ជាស្ត្រីវ័យ៧៦ឆ្នាំ រស់នៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង។ អ្នកជំងឺត្រូវបាន​រកឃើញ​​ផ្ទុកមេរោគកូវីដ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ចូន​ចេញពី​មន្ទីរពេទ្យខេត្តព្រៃវែង មកដល់​មន្ទីរពេទ្យ​រុស្ស៊ី (ភ្នំពេញ) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មានដាច់ដោយឡែក របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយសារអ្នកជំងឺមាន​អាការៈ​រលាកសួត​សងខាងធ្ងន់ធ្ងរ និងមានសភាពខ្សោយសួត មិនអាចសង្គ្រោះបាន អ្នកជំងឺបានស្លាប់ នៅម៉ោង៧​និង​០៥នាទី យប់ថ្ងៃទី២៧ ខែមីនានេះ។

បើគិតរួមទាំងជនរងគ្រោះផ្សេងទៀត ដែលបានស្លាប់ ក្នុងមណ្ឌលធ្វើចត្តាឡីស័ក និងក្នុង​អំឡុងពេល​សម្រាកព្យាបាល នៅឯ​មន្ទីរពេទ្យផង ប្រទេសកម្ពុជាមានអ្នកស្លាប់ ១៦នាក់ហើយ។

ជន​រងគ្រោះ១០នាក់ (ក្នុងនោះ ម្នាក់ជាជនជាតិចិន) ត្រូវបាន​អាជ្ញាធរ​សុខាភិបាល អះអាងថា ទទួលមរណភាព​ដោយ​​ជំងឺកូវីដ-១៩។ រីឯជន​រងគ្រោះ​​៦នាក់​ទៀត (ក្នុងនោះ​ ២នាក់ជា​ជនជាតិ​ចិន) ត្រូវបានអាជ្ញាធរប្រកាសថា ស្លាប់​ដោយសារ​ជំងឺ​«ខ្យល់គ» «គាំងបេះដូង» «រើការញៀនថ្នាំ» ឬ«ធ្លាក់ឈាមច្រើន»ជាដើម។

ក្នុងថ្ងៃ​ទី២៨ ខែមីនានេះដដែល កម្ពុជាក៏មានអ្នកជាសះស្បើយ ប្រមាណជា៣៤នាក់ដែរ ក្នុងនោះ ៤នាក់ ជាអ្នក​ដំណើរ​​មកពីក្រៅ​ប្រទេស, ម្នាក់ជាពលករមកពីប្រទេសថៃ និង២៩នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍​២០កុម្ភៈ»។ ពួកគេត្រូវបានអនុញ្ញាត​ឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីទទួលលទ្ធផលធ្វើតេស្ដិ៍​អវិជ្ជមាន២ដង។

ជាតួលេខសរុប កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២២៣៣នាក់ នៅលើផ្ទៃប្រទេស ក្នុងនោះអ្នកជំងឺដែល​បាន​ជាសះស្បើយចំនួន ១១៦៦នាក់ ខណៈអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យចំនួន ១០៥៤នាក់៕



លំអិតបន្ថែមទៀត

កម្ពុជា

សម​​ រង្ស៊ី បង្កើតសមាគមការពារ​សិទ្ធិ នៃអតីត​អ្នកជំងឺ​កូវីដ-១៩

ក្នុងប្រទេសបារាំង លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបើកសមាគមថ្មីមួយ ហៅថា​«សមាគម​ការពារសិទ្ធិ និងសេរីភាព នៃអតីត​អ្នកជំងឺ​កូវីដ-១៩ (Association de Défense des ...
កម្ពុជា

Covid-19៖ ហ៊ុន សែន កាត់បន្ថយបម្រាម សម្រាប់​ដាក់កំហិត​ការធ្វើដំណើរ

បុរសខ្លាំងកម្ពុជា បានប្ដូរបទបញ្ជារបស់លោក នៅថ្ងៃនេះ ដោយ«កាត់បន្ថយបម្រាម» នៃការដាក់កំហិត សម្រាប់ការធ្វើដំណើររវាងរាជធានី និងខេត្តកណ្ដាល ក៏ដូចជារវាងស្រុកនិងស្រុក។ បញ្ជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីបម្រាមរបស់លោក ដែលបានផ្សាយចេញ ជាលក្ខណៈបន្ទាន់ កាលពីរសៀលម្សិលម៉ិញ ...
កម្ពុជា

កម្ពុជាមានទាហានមួកខៀវម្នាក់ ស្លាប់ ដោយសារ​​ជំងឺ «Covid-19»

លោកឧត្ដមសេនីយទោ ស សាវី ដែលបានបំពេញបេសកកម្ម ក្នុងនាមជាកងកម្លាំង របស់​អង្គការសហប្រជាជាតិ ក្នុងប្រទេសម៉ាលី បានទទួល​មរណភាព ដោយសារ​​ជំងឺ «Covid-19»។ នេះ បើតាមការប្រកាស របស់អង្គការសហប្រជាជាតិ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.