កម្ពុជាដំណឹង

ហ៊ុន សែន អបអរ​ថ្ងៃចូល​«រ៉ាម៉ាឌន» តែ​ទុក​ខ្មែរឥស្លាម​ច្រើននាក់​នៅ​ក្រៅ​ស្រុក

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងអបអរសាទរ និងជូនពរថ្ងៃចូល នៃខែបួស​របស់សាសនិកឥស្លាម ដែលហៅតាមពាក្យអារ៉ាប់​«រ៉ាម៉ាឌន (Ramadan)»។ លោកបាននិយាយ​ពាក្យពេជន៍​មួយចំនួនទៀត ដើម្បីអ្វីមួយ ដែលលោកហៅថា «សូមអធ្យាស្រ័យ​សុំការយោគយល់»​ពី«បងប្អូនសាសនិកខ្មែរឥស្លាម» តែបុរសខ្លាំងរូបនេះ ទំនងភ្លេចថា រូបលោកបានហាមចូល​មកកាន់មាតុភូមិវិញ នូវពលរដ្ឋខ្មែរយ៉ាងហោច​១៥០នាក់ ក្នុងនោះ​មួយភាគធំ​ជាសាសនិកខ្មែរឥស្លាម ពីប្រទេសម៉ាឡេស៊ី។

ភាសាអបអរសាទរ របស់មេដឹកនាំកម្ពុជា បានធ្វើឡើងនៅល្ងាចថ្ងៃព្រហស្បត្តិ ទី២៣ ខែមេសា ពោលគឺនៅមុនមួយថ្ងៃ នៃថ្ងៃចូលខែបួស ដែលត្រូវនឹងថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។ លោកបានសរសេរ នៅលើទំព័រហ្វេសប៊ុក របស់លោកថា៖

«សូមអបអរសាទរ​និងសូម​ជូន​នូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់​បងប្អូនសាសនិក​ខ្មែរឥស្លាមកម្ពុជា ក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូន​សាសនិក​ឥស្លាម នៅទូទាំងពិភពលោកផងដែរ ដែលបានចូលបួស​ខែ​រ៉ាម៉ាឌន ដែលនៅកម្ពុជា នឹងចាប់ផ្ដើម​នៅថ្ងៃសុក្រ​ទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤១​មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី៣កើត ខែពិសាខ ឆ្នាំជូត​ទោស័ក ព.ស.២៥៦៣ ដែលត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។»

នាយករដ្ឋមន្ត្រី ដែលកាន់អំណាចជាង៣៥ឆ្នាំ បានឆ្លៀតឱកាសនេះ ដើម្បីអួតអាង ពី​«សន្តិភាព» និងថ្លែងអំណរគុណ ចំពោះសាសនិកខ្មែរឥស្លាម ដែល«មានជំនឿជឿជាក់» លើការដឹកនាំ​របស់លោក និងរបស់គណបក្សប្រជាជនកម្ពុជា។

បន្ទាប់មក លោកបានសរសេរថា៖

«ជាមួយគ្នានេះ ខ្ញុំក៏សូមអធ្យាស្រ័យ សុំការយោគយល់ ពីបងប្អូនសាសនិកខ្មែរឥស្លាម ដែល​ត្រូវលុប​កម្មវិធីជួបជុំស្រាយបួស រ៉ាម៉ាឌន ថ្នាក់ជាតិលើកទី៧ ដែលបានគ្រោង[ធ្វើ នៅ]ថ្ងៃទី២៩ ខែ មេសា ២០២០ ការផ្អាកការថ្វាយបង្គំ នៅតាមវិហារ​ ស៊ូរ៉ាវ​ ការជួបជុំ​លក្ខណៈ​សាសនា និងសុំបន្កការអនុវត្ត តាមសារាចរណែនាំ ពីវិធីបង្ការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ ក៏ដូចជា​សេចក្តីណែនាំ របស់ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនា ឥស្លាមកម្ពុជា ទៅតាម​គោលការណ៍​របស់រាជរដ្ឋាភិបាល។»

ប៉ុន្តែការថ្លែងពាក្យ​«ល្អៗ»​របស់លោក ហ៊ុន សែន បានក្លាយជាមន្ទិល ចំពោះទង្វើរបស់​លោក ដែលបានសម្រេច​យ៉ាងតក់ក្រហល់ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បិទ​ទឹកដី​មាតុភូមិ មិនឲ្យពលរដ្ឋខ្មែរ​មិនតិចជាង​១៥០នាក់ វិលត្រឡប់ពីប្រទេសម៉ាឡេស៊ីវិញ ក្រោម​ហេតុផល​​«ខ្លាចនាំជំងឺ Covid-19 ចូលកម្ពុជា»។ ពលរដ្ឋទាំងនោះ ដែលភាគច្រើន​ជា​សាសនិក​ខ្មែរឥស្លាម​​បាន​ស្រែកទ្រហោយំ បន្ទាប់ពីបានដឹង​​នូវការសម្រេច​ចិត្ត របស់​នាយករដ្ឋ​មន្ត្រី​កម្ពុជា។

ពលរដ្ឋខ្លះបានលើកឡើង ពីបំណងចូលបួស«រ៉ាម៉ាឌន»នេះ នៅក្នុងប្រទេសកម្ពុជា ជាមួយ​នឹងក្រុមគ្រួសាររបស់ពួកគេ។ សូមទស្សនាការរៀបរាប់ របស់សាសនិកខ្មែរឥស្លាម​ទាំងនោះ តាមរយៈ​វីដេអូ​ដូច​ខាងក្រោម៖

Gepostet von Soem Sophea am Montag, 6. April 2020

Kuala Lumpur AirPort

Gepostet von Sleh Sabri am Montag, 6. April 2020


លំអិតបន្ថែមទៀត

កម្ពុជា

សុវណ្ណ រិទ្ធី ឈ្នះ​ពាន​អាល្លឺម៉ង់​«DW» ស្ដីពី​«សេរីភាព​នៃ​ការបញ្ចេញ​មតិ»

ពានរង្វាន់ ស្ដីពី«សេរីភាព​នៃ​ការបញ្ចេញ​មតិ» របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិអាល្លឺម៉ង់ «DW – Deutsche Welle» ឆ្នាំ២០២០នេះ ត្រូវបានប្រគល់ជូន អ្នកសារព័ត៌មាន​ចំនួន​១៧នាក់ មកពី១៤ប្រទេស នៅលើពិភពលោក ក្នុងនោះក៏មានលោក ...
កម្ពុជា

ក្រុងភ្នំពេញដេញ​អ្នកកាសែតចិនម្នាក់ ព្រោះផ្សាយ​ថា កម្ពុជាលក់វ៉ាក់សាំង

ចាងហ្វាងការផ្សាយ របស់សារព័ត៌មាន «Angkor Today» លោក «Shen Kaidong» ត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង សម្រេចបណ្ដេញចេញពីកម្ពុជា និងហាមឃាត់​វិលចូលកម្ពុជា​ជាថ្មី ...
កម្ពុជា

Covid-19៖ យុវជន​ស្លាប់​នៅ ត្បូងឃ្មុំ មាន​ជំងឺ​ផ្ដាសាយ​តែ​គ្រូពេទ្យ​មិនដឹង

យុវជនពេញកម្លាំង អាយុ២១ឆ្នាំម្នាក់ ដែលបានស្លាប់ ក្នុងមណ្ឌលចត្តាឡីស័ក ខេត្ត ត្បូងឃ្មុំ មានជំងឺផ្ដាសាយ​តាំងពីច្រើនថ្ងៃហើយ តែ​គ្រូពេទ្យ​ដែលបានទៅវាស់កម្ដៅ ដើម្បីពិនិត្យ​សុខភាព​យុវជន មិនបានដឹងពីជំងឺនេះទេ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់​ក្រសួងសុខាភិបាល ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.