• ហ៊ុន សែន ជូនពរ​ថ្ងៃបិទ​«រ៉ាម៉ាឌន» ដោយរំឭក​ពី​«សន្តិភាព»

    បើអបអរថ្ងៃចូល «រ៉ាម៉ាឌន» ដោយរំឭកពី «សន្តិភាព» ហេតុអ្វីក៏មិនជូនពរថ្ងៃបិទ «រ៉ាម៉ាឌន» ដោយពាក្យដដែល មិនបាន? ពាក្យ«សន្តិភាព» ដែលសឹងតែក្លាយជា «ធម៌រត់មាត់» ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ត្រូវទន្ទេញ នៅរៀងរាល់ការថ្លែង របស់លោកទៅកាន់ពលរដ្ឋ មិនថាពលរដ្ឋសាមញ្ញ ឬជាសាសនិកជន នៃសាសនាណាទេ។ ថ្ងៃបិទខែបួស របស់សាសនិក«ឥស្លាម» ដែលហៅថា «រ៉ាម៉ាឌន» ត្រូវបានលោក ហ៊ុន សែន យកមកធ្វើជាឱកាស ដើម្បីលោក​បាននិយាយ​ជាថ្មីទៀត នូវអ្វីមួយ ដែលបុរស​ខ្លាំង​ហៅថា ជាការ«ចូលរួមថែរក្សា សន្តិភាព» និងការជឿជាក់​«លើការដឹកនាំ» ជិត​៤ទសវត្សន៍ ...
  • ហ៊ុន សែន អបអរ​ថ្ងៃចូល​«រ៉ាម៉ាឌន» តែ​ទុក​ខ្មែរឥស្លាម​ច្រើននាក់​នៅ​ក្រៅ​ស្រុក

    នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងអបអរសាទរ និងជូនពរថ្ងៃចូល នៃខែបួស​របស់សាសនិកឥស្លាម ដែលហៅតាមពាក្យអារ៉ាប់​«រ៉ាម៉ាឌន (Ramadan)»។ លោកបាននិយាយ​ពាក្យពេជន៍​មួយចំនួនទៀត ដើម្បីអ្វីមួយ ដែលលោកហៅថា «សូមអធ្យាស្រ័យ​សុំការយោគយល់»​ពី«បងប្អូនសាសនិកខ្មែរឥស្លាម» តែបុរសខ្លាំងរូបនេះ ទំនងភ្លេចថា រូបលោកបានហាមចូល​មកកាន់មាតុភូមិវិញ នូវពលរដ្ឋខ្មែរយ៉ាងហោច​១៥០នាក់ ក្នុងនោះ​មួយភាគធំ​ជាសាសនិកខ្មែរឥស្លាម ពីប្រទេសម៉ាឡេស៊ី។ ភាសាអបអរសាទរ របស់មេដឹកនាំកម្ពុជា បានធ្វើឡើងនៅល្ងាចថ្ងៃព្រហស្បត្តិ ទី២៣ ខែមេសា ពោលគឺនៅមុនមួយថ្ងៃ នៃថ្ងៃចូលខែបួស ដែលត្រូវនឹងថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។ លោកបានសរសេរ នៅលើទំព័រហ្វេសប៊ុក របស់លោកថា៖ «សូមអបអរសាទរ​និងសូម​ជូន​នូវពរជ័យ សិរីសួស្ដី ...