នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ករណីឆ្លង«Covid-19»ក្នុងសហគមន៍ បានកើនឡើង សរុប៤១នាក់ បន្ទាប់ពីអាជ្ញាធរសុខាភិបាល របស់កម្ពុជា បានរកឃើញអ្នកជំងឺម្នាក់ទៀត ដែលជាទារកអាយុ១ខួប។

នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយឲ្យដឹង កាលពីប៉ុន្មាននាទីមុន។ កម្ពុជាក៏បានរកឃើញ​ករណី​អ្នកផ្ទុកមេរោគ ចំនួនពីរនាក់ទៀតដែរ ដែលជាអ្នកដំណើរ មកពីក្រៅប្រទេស។

ករណីឆ្លងថ្មី នៅក្នុងសហគមន៍ ដែលជាករណីដ៏កម្រមួយនេះ គឺជាទារកម្នាក់​អាយុ១ឆ្នាំ ដែលត្រូវជាកូនប្រុសរបស់អ្នកជំងឺ។ ម្ដាយទារក ជាអ្នករស់នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយត្រូវបានរកឃើញវិជ្ជមានកូវីដ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ខណៈនេះ អ្នកទាំងពីរ​កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរ៉ុស្ស៊ី។

រីឯអ្នកជំងឺពីរនាក់ទៀត ដែលជាករណីនាំចូល រួមមាន៖

  • ស្ត្រីជនជាតិខ្មែរ អាយុ៦៦ឆ្នាំ ធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ។ រីឯអ្នករួមដំណើរ ក្នុងយន្ដហោះ សរុបចំនួន ១០៤នាក់ ដែលមានលទ្ធផលអវិជ្ជមាន ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅក្នុងសណ្ឋាគារមួយចំនួន និងស្ថានទូត​អាមេរិកម្នាក់។
  • ស្ត្រីជនជាតិជប៉ុន អាយុ៣៤ឆ្នាំ ធ្វើដំណើរមកពីជប៉ុន បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯអ្នករួមដំណើរ ក្នុងយន្តហោះ សរុបចំនួន៦៤នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញ។

ករណីទារកឆ្លងជំងឺ កូវីដ-១៩ ខាងលើ មិនមែនជាករណីដំបូងបំផុតទេ។ កាលពីថ្ងៃទី១ ខែធ្នូកន្លងមក ទារកអាយុ៧ខែម្នាក់ផ្សេង ក៏ត្រូវបានអាជ្ញាធរ រកឃើញមានផ្ទុកមេរោគ ដ៏ចង្រៃនេះដែរ។

ក្នុងថ្ងៃអង្គារនេះដដែល ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងបន្ថែម អំពីករណីជាសះស្បើយចំនួន៣នាក់។ អ្នកជំងឺទាំងបីរូប គឺជាអ្នកពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។

មកដល់ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ប្រទេសកម្ពុជាបានរកឃើញ អ្នកផ្ទុកវីរុសកូវីដ-១៩ មានចំនួនសរុប ៣៦២នាក់ (ស្ត្រី ៨៦នាក់ និងបុរស ២៧៦នាក់) ក្នុងនោះអ្នកជំងឺ សរុប៤១នាក់ ជាករណីឆ្លងក្នុងសហគមន៍។ អ្នកជំងឺជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ៣១២នាក់៕



លំអិតបន្ថែមទៀត

ដំណឹង

មន្ទីរពិសោធ​ក្រុង​វូហាន ​បដិសេធការបែកធ្លាយ​មេរោគ​«Covid-19»

មន្ទីរពិសោធ​ក្រុង​វូហាន (Wuhan – ចិន) ដែលរងការចោទ ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជុំវិញការបែកធ្លាយដំបូងគេ នៃមេរោគ «Covid-19» បានចេញមុខ កាលពីថ្ងៃអាទិត្យ ធ្វើការបដិសេធ រាល់ការទទួលខុសត្រូវ ...
ដំណឹង

Covid-19៖ បារាំងប្រកាសបម្រាមគោចរ ឡើងដល់​៥៤តំបន់

រលកទីពីរ​នៃការរាតត្បាតជំងឺ​«Covid-19» បានតម្រូវ​ឲ្យរដ្ឋាភិបាល​បារាំង ប្រកាសដាក់បម្រាមគោចរ សម្រាប់តំបន់ជាច្រើនទៀត រហូតចំនួនសរុប ឡើងដល់​៥៤តំបន់ នៅលើផ្ទៃប្រទេស​(បារាំងដីគោក)។ ចំណាត់ការខាងលើ ប្រកាសឡើង​ដោយនាយករដ្ឋមន្ត្រី​បារាំង លោក ហ្សង់ កាស្ដិក (Jean ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ឲ្យបិទជើង​ហោះហើរ ពីម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបញ្ជាឲ្យបិទជើងហោះហើរទាំងឡាយ ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដើម្បីបង្ការការរាតត្បាត ជំងឺ «Covid-19»។ បទបញ្ជា​នេះ នឹងត្រូវអនុវត្តន៍ ចាប់ពីថ្ងៃទី១ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.