ដំណឹងពិភពលោក

Covid-19៖ នាយករដ្ឋមន្ត្រី​អង់គ្លេស ត្រូវបាន​ផ្ទេរទៅ​«សង្គ្រោះបន្ទាន់»

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស ដែលបានចូលសម្រាក ក្នុងមន្ទីរពេទ្យ កាលពីយប់ថ្ងៃអាទិត្យ ត្រូវបានផ្ទេរទៅ«សង្គ្រោះបន្ទាន់» ក្នុងរសៀលថ្ងៃចន្ទនេះ។

គួរគូសបញ្ជាក់ដែរថា ក្នុងប្រព័ន្ធព្យាបាល នៅតាមមន្ទីរពេទ្យនានា នៅអ៊ឺរ៉ុបខាងលិច ការសង្គ្រោះបន្ទាន់ ឬការសង្គ្រោះក្នុងកម្រិតខ្ពស់ (Soins Intensifs) មិនមានន័យថា អ្នកជំងឺចាំបាច់ ត្រូវមានសភាពក្បែរស្លាប់ ឬព្យាបាលមិនជា នោះឡើយ។

លោក ចនសុន ត្រូវបានរកឃើញ ថាបានឆ្លងជំងឺ «Covid-19» តាំងពី១០ថ្ងៃមុន តែលោកបានដាក់ខ្លួន ព្យាបាលដោយឡែក នៅក្នុងវិមានរដ្ឋាភិបាល «Downing Street» រហូតលុះត្រាវេជ្ជបណ្ឌិតផ្ទាល់ខ្លួន របស់លោក ផ្ដល់យោបល់ឲ្យលោកត្រូវចូលខ្លួន ទៅសម្រាកនៅមន្ទីរពេទ្យ ក្នុងយប់ថ្ងៃអាទិត្យ។

ទស្សនាវដ្ដី «Time» បានរាយការណ៍ថា លោក ចនសុន បានសម្រាកក្នុងមន្ទីរពេទ្យ «St Thomas’ Hospital» ដែលស្ថិតនៅកណ្ដាលរាជធានី ឡុងដ៍។ លោកត្រូវបានដាក់ឲ្យដកដង្ហើម ដោយមានជំនួយពីខ្យល់អុកស៊ីសែន បន្ទាប់ពីក្រុមគ្រូពេទ្យ បានពិនិត្យរោគសញ្ញា របស់លោក។

អ្នកនាំពាក្យរបស់លោក ចនសុន បានថ្លែងឲ្យដឹង ក្នុងល្ងាចនេះ តាមសេចក្ដីប្រកាសព័ត៌មានមួយថា៖

«ក្នុងរសៀលថ្ងៃចន្ទនេះ ស្ថានភាពសុខភាពរបស់លោក មានលក្ខណៈកាន់តែខ្សោយ ហើយដោយស្របតាមយោបល់ របស់ក្រុមគ្រូពេទ្យ លោកត្រូវបានផ្ទេរ ទៅកាន់ប្លុកសង្គ្រោះ ក្នុងកម្រិតខ្ពស់ របស់មន្ទីរពេទ្យ។»

«លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្ត្រីការបរទេស លោក “Dominic Raab” ធ្វើកិច្ចការជំនួសលោក ក្នុងពេលនេះ ដែលជាការចាំបាច់បំផុត។»

ការបញ្ជូនលោក បូរីស ចនសុន ឲ្យចូល«សង្គ្រោះបន្ទាន់» បានធ្វើឡើងមួយថ្ងៃ ក្រោយព្រះរាជឱង្កា របស់ព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែត ទី២ នៅតាមកញ្ចក់ទូរទស្សន៍ ក្នុងយប់ថ្ងៃអាទិត្យនេះ ដែលត្រូវបានចាត់ទុកថា ជាឱកាសដ៏កម្រ និងជាប្រវត្តិសាស្ត្រ។

មកដល់នាទីនេះ ចក្រភពអង់គ្លេស បានរកឃើញករណីឆ្លងជំងឺ «Covid-19» កើនឡើងដល់ ៥២ ២៧៤នាក់ ក្នុងនោះអ្នកជំងឺ​ ៥ ៣៨៣នាក់បានស្លាប់៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19 ៖ មកដល់​ម៉ោង​នេះ អ្នកជំងឺ​សរុប​ជាង១១ពាន់​នាក់ បានស្លាប់

មកដល់​ម៉ោង​នេះ ជំងឺរលាកផ្លូវដង្ហើម ប្រភេទថ្មី បណ្ដាលមកពីមេរោគ«កូរូណា» ឬ«Covid-19» បានសម្លាប់​អ្នកជំងឺសរុប ជាង១១ពាន់នាក់ហើយ។ តុល្យភាពចុងក្រោយ ដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ បង្ហាញថា មនុស្សចំនួន ...
កម្ពុជា

ក្រុងភ្នំពេញដេញ​អ្នកកាសែតចិនម្នាក់ ព្រោះផ្សាយ​ថា កម្ពុជាលក់វ៉ាក់សាំង

ចាងហ្វាងការផ្សាយ របស់សារព័ត៌មាន «Angkor Today» លោក «Shen Kaidong» ត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង សម្រេចបណ្ដេញចេញពីកម្ពុជា និងហាមឃាត់​វិលចូលកម្ពុជា​ជាថ្មី ...
ដំណឹង

អ្នករៀបចំ​អង្គប្រជុំ​ឃោសនា​របស់ ត្រាំ ចំនួន​​៦នាក់ បានឆ្លង​«Covid-19»

សមាជិក៦រូប នៃអ្នករៀបចំអង្គប្រជុំឃោសនាបោះឆ្នោត របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃសៅរ៍ ក្នុងរដ្ឋ «Oklahoma» ត្រូវបាន​ធ្វើ​តេស្ដិ៍ ដឹងលទ្ធផលថា បានឆ្លងមេរោគ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.