កម្ពុជាដំណឹង

«វេទិកាសម្លេងសង្គ្រោះជាតិ» ផ្ដល់ព័ត៌មាន​សម្រាប់​ពលរដ្ឋ​និង​កម្មករ

នៅលើបណ្ដាញសង្គម តាំងពីម្សិលម៉ិញមក គេឃើញកម្មវិធីមួយ ហៅថា «វេទិកាសម្លេងសង្គ្រោះជាតិ» ត្រូវបានរៀបចំឡើង ដែលប្រមូលវាគ្មិនមកជជែកគ្នា និងផ្ដល់ព័ត៌មាន ពីប្រធានបទមួយ ដែលជាប្រធានបទដំបូង ឈ្មោះ «ផលប៉ះពាល់នៃកូវីដ១៩ លើកម្មករ» ហើយផ្សាយបន្តផ្ទាល់ នៅលើទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។

វាគ្មិនពិសេស សម្រាប់«វេទិកាសម្លេងសង្គ្រោះជាតិ»ដំបូងនេះ មានចំនួន៣នាក់ គឺអនុប្រធានគណបក្ស អ្នកស្រី មូ សុខហួ លោក សោភ័ណ្ឌ ឡាវី និងលោក ណុល វណ្ណៈ។ កម្មវិធីនេះ មានអ្នកសម្របសម្រួលមួយរូប គឺលោក ថៃ មករា ដែលជាមន្ត្រីគណបក្ស ប្រចាំក្នុងទ្វីបអ៊ឺរ៉ុប។

តបនឹងការសាកសួរតាមទូរស័ព្ទ ក្នុងយប់ថ្ងៃសុក្រនេះ លោក ថៃ មករា បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងថា កម្មវិធីនេះ រៀបចំឡើងដោយគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ដើម្បីផ្ដល់សម្លេង និងព័ត៌មាន សម្រាប់ពលរដ្ឋ និងជាពិសេសកម្មករ។ លោកថា៖

«យើងចង់បង្កើនប្រភពព័ត៌មានរបស់យើង ដើម្បីផ្សព្វផ្សាយ និងទាក់ទាញចំណាប់​អារម្មណ៍ អំពីបញ្ហាទាំងឡាយ នៅក្នុងប្រទេសយើង។»

ជុំវិញប្រធានបទដំបូង «ផលប៉ះពាល់នៃកូវីដ១៩ លើកម្មករ» ដែលត្រូវបានជ្រើស យកមកជជែកគ្នា ត្រូវបានមន្ត្រីគណបក្សរូបនេះ ពន្យល់ថា៖

«ប្រធានបទហ្នឹង យើងចង់សំដៅ ទៅលើបងប្អូនកម្មករ កម្មការិនីយើង ដែលគាត់ជាស្រទាប់ពលរដ្ឋមួយ ដែលទទួលផលវិបាក ភ្លាមៗ ហើយធ្ងន់ធ្ងរ ជាងគេ នៅក្នុងសង្គមសព្វថ្ងៃ […] ហើយដល់ទៅពេល មេរោគកូវីដហ្នឹងមកដល់ ចំណាត់ការរដ្ឋាភិបាលហ្នឹង ក៏មិនច្បាស់លាស់ ទាំងផ្នែកគាំពារសុខភាព គាំពារស្មារតីរបស់ពួកគាត់។»

បើតាមមន្ត្រីគណបក្សដដែល កម្មវិធីថ្មីថ្មោង នឹងផ្សាយផ្ទាល់ ជាលើកដំបូង ដោយចាប់ផ្ដើម នៅម៉ោង១៨ (ឬម៉ោង៦ល្ងាច) ល្ងាចថ្ងៃសៅរ៍ទី២ ខែឧសភានេះ ម៉ោងក្នុងប្រទេសកម្ពុជា (ដែលត្រូវនឹងម៉ោង១៣ ថ្ងៃដដែល ម៉ោងក្នុងប្រទេស​បារាំង)៕

០១ ឧសភា ២០២០ / 01 May 2020សូមបងប្អូនជនរួមជាតិ ចូលរួមវេទិកាសម្លេងសង្គ្រោះជាតិ ថ្ងៃ សៅរ៍ ០២ ឧសភា ២០២០។Please join the…

Gepostet von Sam Rainsy am Freitag, 1. Mai 2020


លំអិតបន្ថែមទៀត

កម្ពុជា

ក្រុងភ្នំពេញថា អន្តរជាតិ​ចាត់ទុក សម រង្ស៊ី ជា​«ជនប្រជាភិថុតិ»​ដ៏​គ្រោះថ្នាក់

របបដឹកនាំក្រុងភ្នំពេញ តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានអះអាងថា នៅក្នុងបណ្ដាប្រទេសអ៊ឺរ៉ុប និងបណ្ដាប្រទេសធំៗផ្សេងទៀត លោក សម រង្ស៊ី ត្រូវបានចាត់ទុកថា ជា«ជនប្រជាភិថុតិ ជនប្រជាកលនិយមប្រកបដោយគ្រោះថ្នាក់ ជាតិនិយមហួសហេតុ និងប្រកាសពូជសាសន៍» ...
កម្ពុជា

អ្នកគាំទ្រ CNRP គ្រោង​ធ្វើបាតុកម្មថ្ងៃ​១៩មករា នៅមុខសេតវិមាន​និង​រដ្ឋសភា​អាមេរិក

បណ្ដាជនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស ជាពិសេស​នៅក្នុង​ទ្វីបអាមេរិក​ខាងជើង បានប្រកាសត្រៀមធ្វើបាតុកម្មមួយ នៅរសៀល​ថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩ខាងមុខ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ អ្នករៀបចំបាតុកម្មមួយរូប បានថ្លែងឡើងថា ...
កម្ពុជា

គេហទំព័រផ្លូវការ CNRP បាន​រលាយរូប​ជាស្ថាពរ ឬជា​បណ្ដោះអាសន្ន?

បើសិនជាមេដឹកនាំគណបក្សប្រឆាំង បានអះអាងថា គណបក្សខ្លួនត្រូវបានរំលាយ តែនៅលើក្រដាសនោះ តែនៅលើប្រព័ន្ធអិនធើណិតវិញ «គេហទំព័រផ្លូវការ»របស់គណបក្សនេះ បានរលប់រូប មិនឃើញមានដំណើរការទៀតទេ។ តាំងពីច្រើនថ្ងៃមកហើយ ពេលគេចុច​ចូលទៅពិគ្រោះ«គេហទំព័រផ្លូវការ» របស់គណបក្សសង្គ្រោះជាតិ ដែលមានអាស័យដ្ឋាន «www.cnrp7.org» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.