• «វេទិកាសម្លេងសង្គ្រោះជាតិ» ផ្ដល់ព័ត៌មាន​សម្រាប់​ពលរដ្ឋ​និង​កម្មករ

    នៅលើបណ្ដាញសង្គម តាំងពីម្សិលម៉ិញមក គេឃើញកម្មវិធីមួយ ហៅថា «វេទិកាសម្លេងសង្គ្រោះជាតិ» ត្រូវបានរៀបចំឡើង ដែលប្រមូលវាគ្មិនមកជជែកគ្នា និងផ្ដល់ព័ត៌មាន ពីប្រធានបទមួយ ដែលជាប្រធានបទដំបូង ឈ្មោះ «ផលប៉ះពាល់នៃកូវីដ១៩ លើកម្មករ» ហើយផ្សាយបន្តផ្ទាល់ នៅលើទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។ វាគ្មិនពិសេស សម្រាប់«វេទិកាសម្លេងសង្គ្រោះជាតិ»ដំបូងនេះ មានចំនួន៣នាក់ គឺអនុប្រធានគណបក្ស អ្នកស្រី មូ សុខហួ លោក សោភ័ណ្ឌ ឡាវី និងលោក ណុល វណ្ណៈ។ កម្មវិធីនេះ មានអ្នកសម្របសម្រួលមួយរូប គឺលោក ...
  • ពលរដ្ឋបញ្ចេញមតិ ចាំបាច់​ត្រូវ​លាបពណ៌​បន្ថែម?

    តែងមានពាក្យនិយាយតៗ គ្នាថា បើសិនជាពលរដ្ឋនិយាយអ្វី ប៉ះពាល់ដល់ភាពអវិជ្ជមាននៅក្នុងសង្គម ម្ចាស់សំដីច្បាស់ជាត្រូវគេចាត់ទុកថា ជាក្រុមបក្សប្រឆាំង។ តែពាក្យនិយាយតៗគ្នាខាងលើ អាចនឹងក្លាយជា «សុភាសិតសង្គម» ដ៏មានប្រសិទ្ធិភាព ដោយហេតុថា រាល់ពាក្យសំដីរបស់ពលរដ្ឋ ចេះតែត្រូវ​ក្រុមអ្នកនយោបាយ យកទៅលាបពណ៌ ផាត់ប្រេងម្សៅបន្ថែម ដែលចង់មិនចង់ បានទាញពលរដ្ឋរូបនោះ ឲ្យធ្លាក់ចូលទៅក្នុងនិន្នាការ របស់ក្រុមខ្លួន។ ដូចក្នុងពេលថ្មីៗនេះ ការថ្លែងតាមវីដេអូខ្លីមួយ ពីសំណាក់តារាកំប្លែងល្បី អ្នកស្រី ស្រេង សុកាន់ដា ហៅខ្ញុង ដែលនិយាយអំពី តម្លៃឡើងថ្លៃ នៃចំណីអាហារ និងសណ្ឋាគារ នៅក្រុងព្រះសីហនុ និងបញ្ហាជនជាតិចិន ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមហាជនទូទៅ។ ក្រៅពីការគាំទ្រ ...