កម្ពុជាដំណឹង

កម្ពុជា​ទទួល​ការរំពឹង​ថា នឹង​ក្លាយជា​«ត្រយ៉ងសេដ្ឋកិច្ច»​នៅអាស៊ី!

បន្ទាប់ពី«ខ្លាសេដ្ឋកិច្ច» ឬ«ស្វីសនៅអាស៊ី» ពេលនេះជាវគ្គ«ហង្សសេដ្ឋកិច្ច»។ ប៉ុន្តែក្រុមអ្នកវិភាគ និងអ្នកឃ្លាំមើល បានរិះគន់តបវិញ​យ៉ាងចាស់ដៃ ដោយចំអកឡើងថា ក្នុងពេលខាងមុខ កម្ពុជាទទួលការរំពឹងថា នឹងក្លាយជាឥន្ទ្រីយ៍សេដ្ឋកិច្ច ឬ«ត្រយ៉ងសេដ្ឋកិច្ច» ជាក់ជាមិនខាន។

រលកនៃការរិះគន់ បានផ្ទុះឡើងក្នុងថ្ងៃនេះ បន្ទាប់ពីអ្នកជំនួញម្នាក់ ឈ្មោះ «ហង្ស» ប្រធានក្រុមហ៊ុនអចលនវត្ថុមួយ ដែលដាក់ឈ្មោះ «ហង្ស» ដែរនោះ អះអាងក្នុងពិធី ចុះកិច្ចសន្យារកស៊ីមួយ ជាមួយក្រុមហ៊ុនចិន នៅរាជធានីភ្នំពេញ ថាកម្ពុជានឹងក្លាយជា «ហង្សសេដ្ឋកិច្ច»។

ប្រព័ន្ធឃោសនាក្នុងស្រុក ស្រង់ក្ដីរំពឹងរបស់អ្នកជំនួញ ត្រកូល«ហង្ស»រូបនោះ មកផ្សាយថា កម្ពុជានឹងក្លាយជា «ហង្សផ្នែកសេដ្ឋកិច្ច​នៅអាស៊ី» នាពេលអនាគត ដ៏ខ្លីខាងមុខ បើគេមើលឃើញ ពី«សន្ទុះសេដ្ឋកិច្ចសព្វថ្ងៃ» របស់ប្រទេសនេះ ដែលកំពុងមាន«ការកើនឡើង ជាលំដាប់»។

ប៉ុន្តែការលើកឡើងនេះ មិនរំលងផុតពីក្រុមអ្នកតាមដានស្ថានភាពកម្ពុជា នៅលើបណ្ដាញសង្គមឡើយ។ ដូចអ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ បានសំដែងការហួសចិត្តថា៖

«ខ្លាផង នាគផង ហង្សផង។ ដូចកំពង់សោមអញ្ចឹង មាកាវផង សាំងហ្គាពួរផង។»

ជួយស៊ៀអោយច្រើនច្រើន ខ្លាផង នាគផង ហង្សផង។ ដូចកំពង់សោម ចឹង មាកាវផង សាំងហ្គាពួរផង។

Posted by Virak OU on Friday, March 29, 2019


ខណៈអ្នកឃ្លាំមើលបញ្ហានយោបាយ និងសង្គម លោក ព្រហ្ម គិត បានចំអកឡើងដូច្នេះ៖

«នៅសល់ពាក្យច្រើនទៀត ដូចជាឥន្ទ្រីយ៍សេដ្ឋកិច្ច ស្ទាំងសេដ្ឋកិច្ច… ឬ ត្រយ៉ងសេដ្ឋកិច្ច !»

នៅសល់ពាក្យច្រើនទៀត ដូចជាឥន្ទ្រីយ៍សេដ្ឋកិច្ច ស្ទាំងសេដ្ឋកិច្ច… ឬត្រយ៉ងសេដ្ឋកិច្ច!

Posted by ព្រហ្ម គិត on Friday, March 29, 2019


ជាការតម្លើងខ្លួន ដែលមានលក្ខណៈ«ជ្រុលហួស»។ នេះ បើតាមលោក ម៉ែន ណាត ដែលសរសេរប្រៀបធៀបថា៖

«អស់ពី “ខ្លាសេដ្ឋកិច្ច” ឥឡូវឈានទៅ “ហង្សសេដ្ឋកិច្ច នៅអាស៊ីវិញម្តង! …​ អីក៏សម្បើមម្ល៉េះ? ប៉ុន្តែ ហ៊ុន សែន​ និយាយថ្ងៃនេះថា “សុំក្បាលរថភ្លើងចាស់ ពីថៃ​ យួន ចិន និងពី​ ជប៉ុន” ហើយថា “សរសេរសំបុត្រទៅ​យួន សុំទិញអគ្គីសនី​ ផ្គត់ផ្គង់បន្ថែម” ផង។»

អស់ពី “#ខ្លាសេដ្ឋកិច្ច” ឥឡូវឈានទៅ “#ហង្សសេដ្ឋកិច្ច នៅអាស៊ី” វិញម្តង! …​ អីក៏សម្បើមម្ល៉េះ? ប៉ុន្តែ ហ៊ុន សែន​…

Posted by ម៉ែន ណាត on Friday, March 29, 2019


ខ្លាសេដ្ឋកិច្ចវាពិបាកឆ្លងដែនទៅធ្វើកញ្ជេះគេពេក បើហង្សសេដ្ឋកិច្ចអាហ្នឹងវាមានស្លាបហោះហើយទៅកញ្ជេះគេបានច្រើន និងរហ័ស។

Posted by Svang Sochheang on Friday, March 29, 2019


និយាយពីអារឿងអួត គ្មានអ្នកណាជាងខ្មែរទេ! ពីខ្លាសេដ្ឋកិច្ច ទៅ នាគសេដ្ឋកិច្ច … អាលូវចេញហង្សអាស៊ី! 😁 👉ខណៈពេលនេះ យើងគឺជាខ្លាសេដ្ឋកិច្ច (ភ្លើងក៏ដាច់ ទឹកក៏ដាច់)🤣

Posted by កណ្តុរ ជើរី on Friday, March 29, 2019


ប្រទេសខ្លាសេដ្ឋកិច្ច ហើយអនាគតហង្សសេដ្ឋកិច្ច។

Posted by Yul Mao on Friday, March 29, 2019


រូបភាព​ប្រជាពលរដ្ឋ​ខ្មែរ​ ​ក្នុងប្រទេសខ្លាសេដ្ឋកិច្ច​ និង​ ហង្សសេដ្ឋកិច្ចប្រចាំអាសុី។ ពីជន​៖ជាតិ​និយម

Posted by Vanna Vorn on Thursday, March 28, 2019


លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ចេញទៅវៀតណាម ដើម្បីគោរពសព ឡេ ឌឹកអាញ់

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានដឹកនាំគណៈប្រតិភូមួយ កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភានេះ ចេញពីកម្ពុជាឆ្ពោះទៅកាន់រដ្ឋធានី ហាណូយ ប្រទេស​វៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឡេ ...
កម្ពុជា

មន្ត្រី CNRP ថា EBA ធ្វើឲ្យ ហ៊ុន សែន ក្លាយជា«ឃាតករ»

ក្រោយការបើកនីតិវិធីរបស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» នោះ ក្រុមមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ (CNRP) បានចេញមកធ្វើប្រតិកម្មព្រោងព្រាត ជាពិសេសនៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជំហររបស់រដ្ឋាភិបាលលោក ថាមិនយក«ឯករាជភាព ...
កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.