• ផ្ទុះប្រតិកម្ម​ចំពោះ​ការប្រៀបធៀប​នៃ​ការដឹកនាំ​ជាង​៤០ឆ្នាំ នឹង​ចំណុច​សូន្យ

    ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយកម្ពុជា បាននាំគ្នាប្រតិកម្មខ្លាំងក្លា ចំពោះការប្រៀបធៀបនៃការដឹកនាំសព្វថ្ងៃ នឹងចំណុចសូន្យ ឬរបបខ្មែរក្រហមប៉ុលពត។ ពួកគេបានចាត់ទុកថា ការប្រៀបធៀបនេះ មិនមានលក្ខណៈវិជ្ជមាន ខណៈប្រតិកម្មខ្លះ បានបរិហារដោយចំៗថា ជាការប្រៀបធៀប ដើម្បីគ្រាន់តែបិទបាំងការដឹកនាំ តាមបែប«ចង្វាក់សារាវ៉ាន់» របស់របបក្រុងភ្នំពេញប៉ុណ្ណោះ។ រលកនៃប្រតិកម្ម បានផ្ទុះឡើងបន្ទាប់ពីការអះអាងមួយ កាលពីម្សិលម៉ិញ របស់លោក ទិត សុធា អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ដែលយកគ្រោះដាច់ចរន្ដអគ្គិសនី ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មកបញ្ជាក់ថា វាមិនធ្ងន់ធ្ងរអ្វីឡើយ បើប្រៀបនឹងទារុណកម្ម ក្រោមរបបបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ។ មន្ត្រីរដ្ឋាភិបាលក្រុងភ្នំពេញរូបនេះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក ដូច្នេះថា៖ «សម័យ ប៉ុល ពត នៅពេលគេបង្ខំ ...
  • កម្ពុជា​ទទួល​ការរំពឹង​ថា នឹង​ក្លាយជា​«ត្រយ៉ងសេដ្ឋកិច្ច»​នៅអាស៊ី!

    បន្ទាប់ពី«ខ្លាសេដ្ឋកិច្ច» ឬ«ស្វីសនៅអាស៊ី» ពេលនេះជាវគ្គ«ហង្សសេដ្ឋកិច្ច»។ ប៉ុន្តែក្រុមអ្នកវិភាគ និងអ្នកឃ្លាំមើល បានរិះគន់តបវិញ​យ៉ាងចាស់ដៃ ដោយចំអកឡើងថា ក្នុងពេលខាងមុខ កម្ពុជាទទួលការរំពឹងថា នឹងក្លាយជាឥន្ទ្រីយ៍សេដ្ឋកិច្ច ឬ«ត្រយ៉ងសេដ្ឋកិច្ច» ជាក់ជាមិនខាន។ រលកនៃការរិះគន់ បានផ្ទុះឡើងក្នុងថ្ងៃនេះ បន្ទាប់ពីអ្នកជំនួញម្នាក់ ឈ្មោះ «ហង្ស» ប្រធានក្រុមហ៊ុនអចលនវត្ថុមួយ ដែលដាក់ឈ្មោះ «ហង្ស» ដែរនោះ អះអាងក្នុងពិធី ចុះកិច្ចសន្យារកស៊ីមួយ ជាមួយក្រុមហ៊ុនចិន នៅរាជធានីភ្នំពេញ ថាកម្ពុជានឹងក្លាយជា «ហង្សសេដ្ឋកិច្ច»។ ប្រព័ន្ធឃោសនាក្នុងស្រុក ស្រង់ក្ដីរំពឹងរបស់អ្នកជំនួញ ត្រកូល«ហង្ស»រូបនោះ មកផ្សាយថា កម្ពុជានឹងក្លាយជា «ហង្សផ្នែកសេដ្ឋកិច្ច​នៅអាស៊ី» នាពេលអនាគត ដ៏ខ្លីខាងមុខ ...
  • អ៊ូ វីរៈ៖ ព្រឹទ្ធសមាជិក​ប្រចាំរដ្ឋ មិនមែន​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទេ

    អ្នកវិភាគបញ្ហានយោបាយ និងសង្គម លោក អ៊ូ វីរៈ បានថ្លែងអះអាងថា ព្រឹទ្ធសមាជិក​ប្រចាំរដ្ឋ នៅសហរដ្ឋអាមេរិក មិនមែនជាសមាជិកព្រឹទ្ធសភា នៃសហរដ្ឋអាមេរិកនោះទេ។ ការលើកឡើងរបស់អ្នកវិភាគ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធបំពងសម្លេង របស់របបក្រុងភ្នំពេញ បានចេញផ្សាយយ៉ាងសន្ធឹកសន្ធាប់ អំពីជំនួបមួយកាលពីម្សិលម៉ិញ រវាងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក ដុក អេរិសិន (Doug Ericksen) ព្រឹទ្ធសមាជិកប្រចាំរដ្ឋវ៉ាស៊ីនតោន (ភាគខាងលិចអាមេរិក)។ រូបភាពច្រើនសន្លឹក ដែលត្រូវបានផ្សព្វផ្សាយឲ្យឃើញនោះ បង្ហាញថា លោក ដុក អេរិសិន ដែលមានគ្នីគ្នាតែពីរនាក់ និងលោក ហ៊ុន ...