សិទ្ធិធ្វើបាតុកម្មក្នុងប្រទេសបារាំង «រងការរឹតត្បិត ដោយគ្មានតុល្យភាពត្រឹមត្រូវ» នេះបើតាមការអះអាងឡើង ក្នុងរបាយការណ៍មួយ របស់ក្រុម«អ្នកជំនាញ»ឯករាជ្យ នៃអង្គការសហប្រជាជាតិ (អ.ស.ប) ដែលចេញផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីវាយតម្លៃ ពីបាតុកម្ម​រយៈពេល​៣ខែកន្លងមក នៃក្រុមអាវកាក់លឿងបារាំង។

របាយការណ៍របស់អ្នកជំនាញទាំងនោះ បានលើកឡើងថា៖

«អាជ្ញាធរ[បារាំង] គួរគិតឡើងវិញ ពីគោលនយោបាយរបស់ខ្លួន ដោយត្រូវរក្សាសណ្ដាប់ធ្នាប់ ក្នុងគោលដៅធានាឲ្យបាន នូវការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋ។»

«តាំងពីចលនាបាតុកម្ម [របស់ក្រុមអាវកាក់លឿង] បានចាប់ផ្ដើមដំបូង នៅខែវិច្ឆិកា ឆ្នាំ២០១៨មកនោះ យើងបានទទួលរបាយការណ៍ដ៏ធ្ងន់ធ្ងរ ជាច្រើនករណី ពីការប្រើប្រាស់កម្លាំងជ្រុលហួសហេតុ។ បណ្ដាជនច្រើនជាង ១៧០០នាក់ បានរងរបួស នៅក្នុងបាតុកម្មដែលត្រូវបានរៀបចំធ្វើ នៅទូទាំងប្រទេស។»

មន្ត្រីឯករាជ្យនៃអង្គការសហប្រជាជាតិ បានអះអាងបន្តថា៖

«ការរឹតត្បិតដែលដាក់ទៅលើសិទ្ធិទាំងនោះ បានបង្កើនឡើង នូវចំនួនបណ្ដាជន ដែលត្រូវឃាត់ខ្លួន និងដែលត្រូវបញ្ជូនទៅឃុំ – នូវការឆែកឆេរ និងការរឹបអូសនូវសម្ភារៈ របស់ក្រុមបាតុករ ក៏ដូចជាការបង្ករបួសស្នាមធ្ងន់ធ្ងរ ដែលបណ្ដាលមកពីការប្រើប្រាស់អាវុធ (ដែលគ្មានគ្រាប់ផ្ទុះ និងគ្មានបំណងឲ្យជនរងគ្រោះស្លាប់) គ្រាប់បែកបង្ហូរទឹកភ្នែក និងកាំភ្លើងបាញ់គ្រាប់ជ័រ។»

ក្រុមអ្នកជំនាញបានសំដែង ពីការព្រួយបារម្ភរបស់ពួកគេ នៅចំពោះគម្រោងច្បាប់ ស្ដីពី«ការប្រឆាំង​ជនបំផ្លាញ» ដែលមកដល់ពេលនេះ នៅមិនទាន់ត្រូវបានអនុម័តនៅឡើយ។ មន្ត្រី អ.ស.ប បានពន្យល់ថា ច្បាប់ខាងលើ ដែលមានទិសដៅ ដើម្បីទប់ស្កាត់អំពើហិង្សា នៅពេលមានបាតុកម្មម្ដងៗ និងដាក់កំហិតទៅលើជនដៃដល់នោះ មិនស្របតាមកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនោះទេ ខណៈប្រទេសបារាំងក៏ជាសមាជិកមួយ នៃកតិកាសញ្ញានេះដែរ៕



លំអិតបន្ថែមទៀត

ដំណឹង

ហ្សាក់ ឈៀរ៉ាក់ អតីតប្រធានាធិបតីបារាំងបានទទួលមរណភាព

ប្រធានាធិបតីជំនាន់ទី២២ នៃសាធារណរដ្ឋបារាំង លោក ហ្សាក់ ឈៀរ៉ាក់ (Jacques Chirac) បានទទួលមរណភាពហើយ ក្នុងជន្មាយុ៨៦ឆ្នាំ។ លោកបានលាចាកលោក ក្នុងព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែកញ្ញា ...
ដំណឹង

បារាំង​មានករណី​ឆ្លង​មេរោគ​«កូរូណា»​កើនដល់​៣៨នាក់ និងស្លាប់​ពីរនាក់

ការរីករាលដាល ក្នុងប្រទេសបារាំង នៃជំងឺរលាកផ្លូវដកដង្ហើម តាមរយៈមេរោគ​«កូរូណា»​ថ្មី ហៅថា «Covid-19» បានកើនឡើងទ្វេដង ក្នុងរយៈពេល តែមួយថ្ងៃម្សិលម៉ិញ។ តុល្យភាពក្នុងយប់ថ្ងៃព្រហស្បត្តិ ដែលប្រព័ន្ធផ្សព្វផ្សាយទទួលបាន បានឲ្យដឹងថា ករណីឆ្លងមេរោគខាងលើ ...
ដំណឹង

ទទួល«អំណោយ»ជិត​១ពាន់លាន​អ៊ឺរ៉ូ ដើម្បីជុសជុល Notre-Dame

គ្រាន់តែក្នុងរយៈពេល​មិនដល់ពីរថ្ងៃ ស្រួលបួលផងទេ សហគ្រាសយក្សធំៗ និងមហាសេដ្ឋី របស់ប្រទេសបារាំង បានរួមគ្នាធ្វើ«អំណោយ» សម្រាប់ជុលជុលព្រះវិហារ «Notre-Dame» ឡើងវិញ។ មកដល់ម៉ោងនេះ ទឹកប្រាក់អំណោយមានប្រមាណជិត ១ពាន់​លាន​អ៊ឺរ៉ូហើយ។ តាមច្បាប់បារាំង ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.