ដំណឹង​ឬ​វីដេអូ​គ្មាន​ប្រភព​ស្ដីពី​​បារាំង ៖​ បាតុកម្មរបស់ក្រុមអាវកាក់លឿង នៅក្នុងប្រទេសបារាំង ដែលមានរយៈពេលច្រើនសប្ដាហ៍មកនេះ មិនមែនជារឿងថ្មីទេ។ ក្នុងប្រវត្តិប្រទេសបារាំង បាតុកម្មរបៀបនេះច្រើនណាស់ តែងត្រូវបានរៀបចំធ្វើឡើង ជាពិសេសដើម្បីប្រឆាំង នឹងកំណែទម្រង់ណាមួយ របស់រដ្ឋាភិបាល ដែលអាចប៉ះពាល់ ដល់ជីវភាព ឬការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋបារាំង។

រាល់បាតុកម្ម ឬកូដកម្ម ដោយសន្តិវិធី ទោះជាមានការគ្រោងទុក ឬបានកើតឡើងភ្លាមៗ ដោយគ្មានការគ្រោងទុកក៏ដោយ សុទ្ធតែ​ត្រូវបាន​ចាត់ទុកថា ជាបាតុកម្មស្របច្បាប់ និងទទួលបានការគាំពារ ពីអាជ្ញាធរ ឬការដឹងឮ ពីរដ្ឋាភិបាលបារាំង ក្រោមគោលការណ៍​គ្រឹះ​ នៃនីតិរដ្ឋ ស្ដីពីសិទ្ធិសេរីភាព នៃការបញ្ចេញមតិ។

ផ្ទុយទៅវិញ កុបកម្មដែលប្រកបដោយអំពើហិង្សា មិនរាប់ចូលជាទង្វើស្របច្បាប់ទេ កុំថាឡើយ ទៅដល់សកម្មភាព​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ សាធារណៈ ឬឯកជន។ ជនឆក់ឱកាស​និយមជាច្រើន បានឆ្លៀតពេលបាតុកម្មស្របច្បាប់ របស់ពលរដ្ឋបារាំង ដើម្បីវាយកម្ទេច… ឬឈានទៅដល់ធ្វើការឆក់ប្លន់ នៅក្នុងហាងទំនិញជាដើម មុននឹងត្រូវអាជ្ញាធរចាប់ខ្លួនបាន យកទៅដាក់ឃុំ ឬបញ្ជូនខ្លួនឡើងតុលាការ ជាបន្តបន្ទាប់។

ដោយឡែក ក្រៅពីព័ត៌មានជាក់លាក់ ដែលគេគួរផ្សព្វផ្សាយ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលតាំងខ្លួនជាអ្នកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា បានព្យាយាមយកព្រឹត្តិការណ៍នេះ យកទៅបង្វិល ឬបំភ្លៃ និងធ្វើអត្ថាធិប្បាយ យកទៅលាយឡំ ជាមួយនយោបាយក្នុងស្រុក បែបយ៉ាង «ប្រទេសដែលតាំងខ្លួន ជាបិតាលិទ្ធិប្រជាធិបតេយ្យ ហើយញុះញង់ប្រទេស​ដទៃ ឲ្យធ្វើតាមខ្លួន ឥឡូវកំពុងទទួលផលហើយ»។ អ្នកធ្វើអត្ថាធិប្បាយខ្លះ អះអាងទៀតថា បាតុកម្មអាវកាក់លឿងខាងលើ គឺជា «បដិវត្តន៍ពណ៌» ដែលបារាំងកំពុងរងគ្រោះ បន្ទាប់ពី «បានធ្វើទង្វើនេះ» ដាក់របបកាដាហ្វី នៃប្រទេសលីប៊ី (SIC)។

https://www.facebook.com/freshnewsasia/posts/1114445288727261
[FN = Fake News] ខុសពីការផ្សាយនេះទាំងស្រុង ព្រោះប្រធានាធិបតីបារាំង គ្រាន់តែប្រកាសអំពី សភាពបន្ទាន់ នៃការសង្គ្រោះសេដ្ឋកិច្ច និងសង្គមកិច្ចបារាំងប៉ុណ្ណោះ។ សារព័ត៌មាននេះ ក៏សរសេរដូច្នេះដែរ នៅក្នុងអត្ថបទ តែបានដាក់ចំណងជើង នៅលើបណ្ដាញសង្គម និងធ្វើអត្ថាធិប្បាយថែមថយ មានលក្ខណៈ​ផ្ទុយពីឃ្លាដើមទាំងស្រុង។

វាដូចជាគ្មានអ្វី ត្រូវទាក់ទងគ្នាសោះ! បាតុកម្មរបស់ពលរដ្ឋ ជាសិទ្ធិដែលមាន នៅក្នុងប្រទេសប្រជាធិបតេយ្យ ខណៈទង្វើបំផ្លិចបំផ្លាញ ជាឧក្រិដ្ឋកម្ម… មិនមែនក្រោមរូបភាពបាតុកម្ម ពលរដ្ឋមានសិទ្ធិ ប្រព្រឹត្តិការបំផ្លិចបំផ្លាញនោះទេ។ គេត្រូវបែងចែកឲ្យច្បាស់ អំពីបាតុកម្មរបស់ពលរដ្ឋ ដែលចង់ឲ្យរដ្ឋាភិបាល​ស្ដាប់ឮ នូវការទាមទាររបស់ខ្លួន និងអំពើហិង្សា ឬការឆ្លៀតឱកាស របស់ក្រុមជ្រុលនិយម។ ទង្វើទាំងពីរនេះ មិនដូចគ្នាទេ!

ម្យ៉ាងទៀត អំពើហិង្សា ដែលកើតមាន ក្នុងអំឡុងពេលធ្វើបាតុកម្ម មិនត្រូវបានអាជ្ញាធរបារាំង យកទៅលាបពណ៌ លើមេដឹកនាំបាតុករ ដើម្បីហាមឃាត់បាតុកម្មនោះទេ ដោយហេតុថា ក្រុមបាតុករមានបុព្វហេតុត្រឹមត្រូវ ស្របច្បាប់ របស់ពួកគេ ហើយអាជ្ញាធរបានបែងចែក និងបានដឹងពីភាពខុសគ្នា រវាងបាតុករ និងក្រុមឆ្លៀតឱកាសនិយម។

ផ្ទុយទៅវិញ រដ្ឋាភិបាលបារាំង ពិតជាមានអំណាច ដើម្បីប្រើប្រាស់ទិដ្ឋភាព នៃអំពើហិង្សាទាំងនោះ ដើម្បីហាមឃាត់ការធ្វើបាតុកម្ម។ នេះ បើតាមមន្ត្រីរដ្ឋាភិបាលបារាំងមួយរូប ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មាន​ក្នុងប្រទេសបារាំង។ ប៉ុន្តែមន្ត្រីរូបនោះ អះអាងបន្ថែមថា រវាងការហាមឃាត់ និងការគោរព​សិទ្ធិសេរីភាព​​ពលរដ្ឋ រដ្ឋាភិបាលបារាំង​បានជ្រើសរើស​ការគោរពសិទ្ធិ​​សេរីភាពព​លរដ្ឋ និងមិនធ្វើការ​ហាមឃាត់​បាតុកម្ម​ដាច់ខាត ប្រសិនជាមិនមានភាពចាំបាច់ខ្លាំង។

ប្រព័ន្ធផ្សព្វផ្សាយ នៅកម្ពុជាខ្លះ បានយកវីដេអូ ដែលខុសបរិបទ ខុសព្រឹត្តិការណ៍ ឬវីដេអូ ដែលគ្មានប្រភព យកមកបង្ហោះ និងសរសេរថា «នេះហើយ ជាប្រទេសបារាំង ក្នុងពេលបច្ចុប្បន្ន»។ ប្រព័ន្ធផ្សព្វផ្សាយខ្លះទៀត ថែមទាំងផ្សាយបំផ្លើសទៀតថា ក្នុងបាតុកម្មខាងលើ មានបាតុករស្លាប់ បួននាក់… ខណៈមកដល់ម៉ោងនេះ គ្មានរបាយការណ៍ផ្លូវការណាមួយ អះអាងពីចំនួនមនុស្សស្លាប់ទេ។ ក្រុមអ្នកជំនាញ នៅក្នុងប្រទេសបារាំង បានពន្យល់ថា បើសិនជាមានមនុស្សស្លាប់ នោះវានឹងកាន់តែដុតបញ្ឆេះ កំហឹងរបស់បាតុករទ្វេរឡើង។ ដូច្នេះហើយ ទើបរាល់ការបង្ក្រាបម្ដងៗ អាជ្ញាធរបានប្រយ័ត្នប្រយែង ធ្វើយ៉ាងណា កុំឲ្យរឿងរ៉ាវ ក្លាយជាការបង្ហូរឈាម៕



លំអិតបន្ថែមទៀត

កំសាន្ដ

តារាចម្រៀងបន្ទរក្នុងទូរទស្សន៍បារាំង លេច«សុដន់»ម្ខាងក្នុងកម្មវិធី

មែនទែនទៅ មិនមានតែភ្លេង និងចម្រៀងប៉ុណ្ណោះទេ នៅក្នុងកម្មវិធី «កុំភ្លេចទំនុក» របស់ទូរទស្សន៍បារាំង ប៉ុស្ដិ៍លេខ២ ដែលជាកម្មវិធីប្រឡងចម្រៀង បែបខារាអូខេ (KaraOke)។ កាលពីថ្ងៃទី២៣ ខែមិនានេះ តារាចម្រៀងបន្ទរមួយរូប ...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការស្ទង់មតិរបស់អង្គការខុមហ្វ្រែល ក្នុងទូរស័ព្ទដៃរបស់លោក ក្នុងពិធីសម្ពោធសួនលេងទឹកឯកជនមួយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

ក្រសួងបិទវិទ្យុ​«VOD»​ជាស្ថាពរ តាមបញ្ជា​របស់ ហ៊ុន សែន

នៅប៉ុន្មានម៉ោងក្រោយបញ្ជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងព័ត៌មានបានចេញសេចក្ដីសម្រេច បិទទ្វារបស់វិទ្យុសម្លេងប្រជាធិបតេយ្យ«VOD»ជាស្ថាពរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ខៀវ ...
ដំណឹង

នេះ​ជារូបថត ដូណាល់ ត្រាំ ពាក់ម៉ាស់​ជាលើក​ដំបូង

រូបថតប្រធានាធិបតីអាមេរិក ពាក់ម៉ាស់​ជាលើក​ដំបូង ត្រូវបានទម្លាយចេញ និងបង្ហោះ នៅពាសពេញ​បណ្ដាញសង្គម។ រូបថតនោះ ថតនៅក្នុងដំណើរ របស់លោកប្រធានាធិបតី ទៅកាន់ក្រុង «Ypsilanti» ក្នុងរដ្ឋមីឈីហ្គែន (Michigan) ដើម្បីធ្វើទស្សនកិច្ច ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.