កម្ពុជាដំណឹង

ហ៊ុន សែន អរគុណ​អ្នកកាសែត​ ដែលផ្សាយ​ព័ត៌មាន​ក្នុង​«ផ្លូវវិជ្ជមាន»

នៅមួយថ្ងៃ មុនជំនួប«បាយសាមគ្គី» ជាមួយក្រុមអ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងរួចជាស្រេច ប្រាប់ឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក ក្នុង«ផ្លូវវិជ្ជមាន» ដើម្បីប្រទេសជាតិកាន់តែរីកចម្រើន។

តែអ្នកវិភាគគិតថា ដើម្បីប្រទេសជាតិមួយ មានភាពរីកចម្រើន និងភាពស៊ីវីល័យពិតប្រាកដ អ្នកសារព័ត៌មាន​ត្រូវមានតួនាទី ជាអ្នកសារព័ត៌មានពិតប្រាកដ ហើយលោក ហ៊ុន សែន ក៏ត្រូវមានតួនាទី ជាមេដឹកនាំពិតប្រាកដដែរ។

ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅមុននេះ តាមរយៈទំព័រហ្វេសប៊ុករបស់លោក ដោយមានអមមកជាមួយ នូវរូបថតមួយសន្លឹក ដែលបង្ហាញពីរូបលោក ក្នុងឯកសណ្ឋានជាយោធា និងមានកាម៉េរ៉ារូបថត នៅខាងមុខ។ 

លោកនាយករដ្ឋមន្ត្រី បានសរសេរថា៖

«ពិតប្រាកដណាស់ ការរីកចម្រើរបស់របស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់ ពីការចូលរួមរបស់បងប្អូន និងក្មួយៗអ្នកសារព័ត៌មានបានឡើយ។»

«យើងបានបាត់បង់ ឱកាសកសាងប្រទេស ជាច្រើនឆ្នាំមកហើយ ដោយសារសង្រ្គាម។ ក្រោយពីប្រទេសជាតិ មានសុខសន្តិភាពពេញលេញ គឺយើងត្រូវការទេសចរណ៍ ពាណិជ្ជករ និងអ្នកវិនិយោគទុន​បរទេសជាច្រើន មកវិនិយោគនៅកម្ពុជា។ ដូច្នេះការចូលរួមផ្សព្វផ្សាយព័ត៌មានវិជ្ជមានពិតប្រាក គឺកាន់តែផ្តល់នូវទំនុកចិត្ត ដល់ទេសចរណ៍បរទេស និងវិនិយោគគិនបរទេស។»

បុរសខ្លាំងកម្ពុជា ដែលស្ថិតក្នុងអំណាច តាំងពីជាង៣ទសវត្សរ៍មកនោះ បានបន្តថា៖

«ខ្ញុំសូមអរគុណបងប្អូន និងក្មួយៗអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ រួមទាំងបណ្តាញព័ត៌មាន អនឡាញ (Online News) និងអ្នកប្រើប្រាស់បណ្តាញសង្គម​ទាំងអស់ (Social Networks) ដែលបានចូលរួម​ផ្សព្វផ្សាយ អំពីកម្ពុជា ទៅកាន់ពិភពលោក ក្នុងផ្លូវវិជ្ជមាន ដើម្បីប្រទេសជាតិយើង កាន់តែរីកចម្រើនលឿនទៅមុខ។»

សម្រាប់អ្នកវិភាគពីបញ្ហាកម្ពុជា លោក ព្រហ្ម គិត បានថ្លែងឡើងថា មានតែប្រព័ន្ធសារព័ត៌មាន បែបកុម្មុយនីស្ដិ៍ទេ ដែលត្រូវផ្សាយតែព័ត៌មាន«វិជ្ជមាន» សម្រាប់រដ្ឋាភិបាលនោះ។ ផ្ទុយទៅវិញ ប្រទេសដែលមានភាពជឿនលឿន ស៊ីវិល័យពិតប្រាកដទៅបាន លុះត្រាតែអ្នកសារព័ត៌មាន ត្រូវដើរតួនាទី ជាកញ្ចក់សម្រាប់ភាពអសកម្ម នៅក្នុងសង្គម ដើម្បីប្រាប់ទៅមហាជន និងរដ្ឋាភិបាល។

អតីតមន្ត្រីច្បាប់រូបនេះ បានថ្លែងបន្តថា គឺលោក ហ៊ុន សែន ទៅវិញទេ ដែលត្រូវបង្ហាញពីតម្លាភាពព័ត៌មាន ដែលចេញពីរូបលោក និងរដ្ឋាភិបាលរបស់លោក។ លោក ព្រហ្ម គិត បានស្នើទៅលោក ហ៊ុន សែន ឲ្យប្រើតួនាទីលោក ក្នុងនាមជាមេដឹកនាំ ដើម្បីបង្កើតឲ្យមាន នូវលំហរសេរីភាពសារព័ត៌មាន ដ៏ទូលំទូលាយ ជាជាងយកពេលវេលា និងលុយកាក់រដ្ឋ មកជួបជុំស៊ីផឹក ហើយប្រាប់ឲ្យគេផ្សាយ តែពីចំណុចវិជ្ជមាន នៃរបបដឹកនាំរបស់លោក។

ប្រទេសកម្ពុជា ឈរនៅលេខរៀង ទី១៤២ ពីក្នុងចំណោម ១៨០ប្រទេស នៅក្នុងបញ្ជីចំណាត់ថ្នាក់ ស្ដីពីសិទ្ធិសេរីភាពសារព័ត៌មាន​ ឆ្នាំ២០១៨ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF) ដែលជាលេខរៀងមួយ​ដ៏អាក្រក់។ ចំណាត់ថ្នាក់នេះ បានធ្លាក់ចុះ ១០លេខ បើប្រៀបនឹងចំណាត់ថ្នាក់ឆ្នាំកន្លងទៅ ដែលកម្ពុជាទទួលបាន៕



លំអិតបន្ថែមទៀត

របាយការណ៍

ទណ្ឌកម្ម​លើ ហ៊ីង ប៊ុនហៀង បញ្ជាក់​ថា​អង្គរក្ស ហ៊ុន សែន ពិត​ជា​គប់​គ្រាប់​បែក

ការដាក់មនុស្សជំនិតរបស់លោក ហ៊ុន សែន រូបនេះ ចូលទៅក្នុងបញ្ជីខ្មៅ នៃការបង្កក​ទ្រព្យ និងហាមឃាត់​ មិនឲ្យ​ជាន់ដីអាមេរិកនោះ ដូចជា​បានបញ្ជាក់ជាផ្លូវការ ថាលោក ហ៊ីង ប៊ុនហៀង និងក្រុមអង្គរក្សរបស់លោក ...
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ (រូបថតក្រសួងការពារជាតិ)
កម្ពុជា

ឈុំ សុជាត ប្រដៅអ្នកសារព័ត៌មាន កុំ«បន្ទរ»តាមព័ត៌មានក្លែងក្លាយ

ក្នុងឋានៈជាអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត កំពុងតាំងខ្លួន ជាអ្នកប្រដៅអ្នកសារព័ត៌មាន ថាកុំចេះតែចុះផ្សាយ «បន្ទរ»​តាមព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យខុស​«វិជ្ជាជីវៈ»​របស់ខ្លួន។ ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែកក្កដានេះ ...
កម្ពុជា

វិមាន​ឈ្នះឈ្នះ​ចាយ​ប្រាក់​សាលារាជធានី​អស់​១២លាន​ដុល្លារ និង​នៅ​មាន​ចំណាយ​ផ្សេងទៀត

សាលារាជធានីភ្នំពេញ បានចំណាយប្រាក់អស់ ១២លានដុល្លារ ក្នុងការសាងសង់វិមានឈ្នះ-ឈ្នះ។ នេះ បើតាមការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធស្ដូបចងចាំនេះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.