«យើងនៅមានសំណាង ក្នុងការបញ្ចៀស ការបិទប្រទេស​ជាថ្មី» នេះជាការអះអាងឡើង របស់លោក ហ្សង់ កាស្ដិក (Jean Castex) នាយករដ្ឋមន្ត្រីបារាំង នៅចំពោះការបន្តរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) ក្នុងយប់ថ្ងៃសុក្រទី២៩ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីលោក បានចេញពីកិច្ចប្រជុំបន្ទាន់ នៃក្រុមប្រឹក្សាការពារសុខភាព ដែលប្រព្រឹត្តិទៅ ក្នុងវិមានប្រធានាធិបតី អេលីហ្សេ (Elysée)។

តែ«សំណាង» ដែលលោកនាយករដ្ឋមន្ត្រីលើកឡើងនោះ បានភ្ជាប់មកជាមួយ នូវវិធានការថ្មីជាច្រើន ក្នុងនោះមានដូចជា ការបិទព្រំដែន​ជាមួយប្រទេស នៅខាងក្រៅ​សហភាពអ៊ឺរ៉ុប និងការបិទមជ្ឈមណ្ឌល​ពាណិជ្ជកម្មធំៗ ដែលមិនលក់ម្ហូបចំណី ជាដើម។

កាលពីពាក់កណ្ដាលខែមករា រដ្ឋាភិបាលបារាំងបានសម្រេច ឲ្យបិទបម្រាមគោចរ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង៦ភ្លឺ ដែលជាចំណាក់ការថ្មី បើធៀបនឹងបម្រាមលើកមុន ដែលសម្រេចឲ្យបិទបម្រាមគោចរ ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៦ភ្លឺ។

នៅចំពោះអ្នកសារព័ត៌មាន ក្នុងយប់ថ្ងៃសុក្រនេះ លោក ហ្សង់ កាស្ដិក បានថ្លែងឡើងថា៖

«បញ្ហានៃការបិទប្រទេសជាថ្មី អាចនឹងចោទឡើង ដោយស្របច្បាប់ ដោយយោងតាមទិន្នន័យ (នៃការឆ្លង) ដែលអាចបង្ក ឲ្យមាន​ការរាតត្បាត​ដ៏ខ្លាំងមួយ។ ក្នុងប៉ុន្មានថ្ងៃទៅមុខ វានឹងបង្ហាញពីកត្តាកំណត់ ដែលឈានទៅចាត់វិធានការ ដ៏ចាំបាច់ណាផ្សេង (រាប់ទាំង ការបិទប្រទេស​ជាថ្មី)។»

បិទព្រំដែន…

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖

«រាល់ការធ្វើដំណើរ ចូលក្នុង និងចេញពី ប្រទេសបារាំង មកពី ឬទៅកាន់ ប្រទេសដែលនៅខាងក្រៅសហភាពអ៊ឺរ៉ុប នឹងត្រូវហាមឃាត់ លើកលែងតែហេតុផលចាំបាច់បំផុត។ ចំណាត់ការនេះ នឹងចូលជាធរមាន នៅថ្ងៃអាទិត្យខាងមុខ ចាប់ពីម៉ោង០០និង០០នាទី។»

លោកបន្តថា គ្រប់អ្នកធ្វើដំណើរ មកពីប្រទេសនៅក្នុងសហភាពអ៊ឺរ៉ុប នឹងតម្រូវឲ្យធ្វើតេស្ដិ៍ ដើម្បីស្វែងរកជំងឺកូវីដ មុននឹងអនុញ្ញាត​ឲ្យចូល​ប្រទេសបារាំង លើកលែងតែអ្នកធ្វើការ នៅជាប់ព្រំដែន ដែលត្រូវឆ្លងកាត់ទៅមក។ ចំណាត់ការនេះ បានចូលជាធរមានរួចហើយ តាំងពី​ថ្ងៃអាទិត្យមុន សម្រាប់អ្នកដំណើរ តាមផ្លូវអាកាស និងផ្លូវសមុទ្រ។ តែនៅពេលនេះ ចំណាត់ការដដែល នឹងអនុវត្តដូចគ្នា សម្រាប់​អ្នកដំណើរ​​តាមផ្លូវគោក។

ករណី«ផ្គើន»មួយចំនួន ត្រូវបានលោក ហ្សង់ កាស្ដិក អះអាងថា នឹងរងចំណាត់ការ ដោយការឹតបន្តឹងការត្រួតពិនិត្យ និងការផាកពិន័យ។ ការផ្អើនទាំងនោះ រួមមានក្នុងពេលកន្លងមក ដូចជាការជួបជុំផឹកស៊ី ល្មើសបម្រាមគោចរ ការបើកភោជនីយដ្ឋាន ដោយគ្មានការអនុញ្ញាតជាដើម។ លោក កាស្ដិក ថាមិនត្រូវទុកឲ្យការផ្អើនទាំងអស់នេះ បំផ្លាញការខិតខំ របស់ពលរដ្ឋទាំងអស់គ្នាឡើយ។

បិទមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ

លោក ហ្សង់ កាស្ដិក បញ្ជាក់ទៀតថា មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ដែលមានផ្ទៃក្រឡាលើសពី២០ ០០០ម៉ែត្រការ៉េ ដែលមិនមាន​លក់ម្ហូប-ចំណី នឹងត្រូវបិទទ្វា ចាប់ពីថ្ងៃអាទិត្យនេះ រហូតមានបទបញ្ជាជាថ្មី។ ហើយចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយ ទំហំចំនួនមនុស្ស នៅតាមផ្សារទំនើបនានា ក៏នឹងត្រូវពង្រឹង ដោយវិធានការថ្មីដែរ៕



លំអិតបន្ថែមទៀត

ដំណឹង

អ៊ីស្ត្រាអែលចាក់វ៉ាក់សាំងឲ្យពលរដ្ឋជាង៦០% ជីវិតវិល​ទៅ«ធម្មតា»វិញ

ជាទិដ្ឋភាពដែលក្រុមប្រទេសនានា នៅបស្ចឹមលោក កំពុងទន្ទឹងរង់ចាំ។ ពលរដ្ឋអ៊ីស្ត្រាអែល កំពុងមានជីវិត​ វិល​ត្រឡប់​ទៅ​«ធម្មតា»វិញ បន្ទាប់ពួកគេប្រមាណជាង៦០ភាគរយ ទទួលបានភាពស៊ាំនឹងមេរោគ ក្រោយពីការចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ (Covid-19) រួច។ រូបភាពដែលបង្ហោះតៗគ្នា នៅលើបណ្ដាញសង្គមទ្វីសធើរ ...
ដំណឹង

Covid-19៖ បារាំងរឹតបន្តឹងបម្រាមគោចរ ចាប់ពីម៉ោង១៨ ទូទាំងប្រទេស

រដ្ឋាភិបាលបារាំង បានសម្រេចរឹតបន្តឹងបម្រាមបន្ថែម នៅចំពោះជំងឺរាតត្បាត កូវីដ១៩ (Covid-19) ដោយដាក់បម្រាមគោចរ ចាប់ពីម៉ោង១៨ នៅគ្រប់ស្រុកភូមិទាំងអស់ នៃប្រទេសបារាំងដីគោក។ នាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្ដិក ...
កម្ពុជា

ហ៊ុន សែន ឲ្យគ្រប់ស្ថាប័ននិងពលរដ្ឋ កុំធ្វើដំណើរទៅ បស្ចឹមលោក

បន្ទាប់ពីហាមបណ្ដាជន ពីបស្ចឹមលោក កុំឲ្យធ្វើដំណើរចូលកម្ពុជា សម្រាប់រយៈពេល៣០ថ្ងៃ នៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំ ឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ និងពលរដ្ឋកម្ពុជា កុំធ្វើដំណើរទៅ កាន់បស្ចឹមលោកវិញម្ដង។ នេះ បើតាមសារាចរណៃនាំ ចុះហត្ថលេខាដោយបុរសខ្លាំងកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.