បដិសេធក្នុងការពាក់ម៉ាស់ ក្នុងថ្នាក់រៀន ទទួលបានលទ្ធផល ដោយការ«ទះកំផ្លៀង» ពីសំណាក់គ្រូបង្រៀនរបស់ខ្លួន។ នេះ បើតាមរូបភាពវីដេអូ ដែលត្រូវបានបង្ហោះ នៅលើ​បណ្ដាញសង្គម មុននឹងត្រូវប្រព័ន្ធសារព័ត៌មាន នៅប្រទេសអ៊ីតាលី ដកស្រង់​យកមកធ្វើ​របាយការណ៍ព្រោងព្រាត នៅចុងសប្ដាហ៍កន្លងមក។

ហេតុការណ៍កើតឡើង ក្នុងក្រុង «Teggiano» ស្ថិតក្នុងខេត្ត «Salerne» ភាគខាងត្បូង​ប្រទេសអ៊ីតាលី។ កូនសិស្សជំទង់អាយុ ១៥ឆ្នាំមួយរូប បានប្រកែកតមាត់ ជាមួយនឹង​គ្រូបង្រៀនរបស់ខ្លួន ជុំវិញការបដិសេធរបស់សិស្សរូបនោះ មិនព្រមពាក់ម៉ាស់ (ដើម្បី​ការពារ​ជំងឺ Covid-19) នៅក្នុងថ្នាក់រៀន។

នៅក្នុងរូបភាព គេឃើញ ការជជែកដ៏តឹងមាត់ បានបញ្ចប់ទៅ ដោយការទះកំផ្លៀង ពីសំណាក់គ្រូបង្រៀន ទៅលើកូនសិស្ស។ បន្ទាប់មក គ្រូបង្រៀនរូបនោះ បានចាប់សក់ក្បាលសិស្ស និងអង្រួនជាច្រើនដង។

បើតាមសារព័ត៌មាន «Corriere della Sera» ជម្លោះកើតឡើង នៅក្នុងពេល​មាន​ការជជែក អំពីវិធានការអនាម័យ ដែលត្រូវគោរព នៅក្នុងគ្រឹះស្ថានសិក្សានានា។ នាយកគ្រប់គ្រងសាលារៀន «Pomponio Leto» ដែលបានឃើញរូបភាពនោះ បាន​ចាត់ទុកកាយវិការរបស់គ្រូបង្រៀន ដែល«ទះកំផ្លៀង»សិស្ស ថា«មិនអាចទទួលយកបាន»។

យ៉ាងណា អាជ្ញាធរខេត្ត «Salerne» បានប្រកាសបើកការស៊ើបអង្កេតមួយឡើង បើទោះជាគ្មាន​ពាក្យបណ្ដឹងណាមួយ ត្រូវបានប្ដឹងក៏ដោយ។

សារព័ត៌មានតំបន់ «L’Occhio di Salerno» បានបញ្ជាក់បន្ថែមថា គ្រូបង្រៀនខាងលើ អាច​ប្រឈម​នឹងការចោទប្រកាន់ ពីបទ«ប្រើមធ្យោបាយ ហួសក្បួនគរុកោសល្យ»។

ក្នុងប្រទេសអ៊ីតាលី គ្មានការដាក់កំហិត ឲ្យពាក់ម៉ាស់ នៅក្នុងថ្នាក់រៀនទេ។ តែក្រុម​គ្រូបង្រៀន បានទាមទារតាំងពីច្រើនសប្ដាហ៍ហើយ ឲ្យមានវិធានការថ្មីមួយ ដើម្បីកំហិត​ឲ្យកូនសិស្ស ចាំបាច់ត្រូវពាក់ម៉ាស់ បើទោះជាពួកគេអង្គុយស្ងៀម នៅនឹងតុ​ពួកគេ​ក៏ដោយ៕



លំអិតបន្ថែមទៀត

កម្ពុជា

កឹម សុខា ផ្ញើរសារ​ជូនពរ​ឆ្នាំថ្មី ឲ្យខ្មែរ​រួបរួម ដើម្បី​យកឈ្នះ​«Covid-19»

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបក្រុងភ្នំពេញ រំលាយចោល កាលពីចុងឆ្នាំ២០១៧ បានយកឱកាស នៃការជូនពរឆ្នាំថ្មី របស់លោក ដើម្បីអំពាវនាវឲ្យមានការរួបរួម សម្រាប់ការយកឈ្នះលើជំងឺ «Covid-19» ...
ដំណឹង

អាជ្ញាធរឱសថបារាំង ថា​វ៉ាក់សាំង​«AstraZeneca» ពិតជា​មានហានិភ័យ

អាជ្ញាធរជាតិផ្នែកឱសថ របស់ប្រទេសបារាំង ហៅកាត់ថា «ANSM» បានបញ្ជាក់នៅថ្ងៃសុក្រទី២៦ ខែមីនានេះថា វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩ របស់សហគ្រាសផលិតឱសថ «AstraZeneca» ពិតជា​មានហានិភ័យ ក្នុងការបង្ក​ឲ្យមានជំងឺ​ស្ទះសរសៃ​ឈាម បើទោះជាហានិភ័យ មានចំនួនដ៏តិចតួចក៏ដោយ។ ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.