ក្នុងពេលដែលវិបត្តិជំងឺ«Covid-19» កំពុងរាតត្បាតសហរដ្ឋអាមេរិក «គិលានុបដ្ឋាយិកា»​ម្នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃព្រហស្បត្តិ៍។ មន្ទីរពេទ្យមួយក្នុងក្រុងញូយក បាន​ព្យួរ​ស្ត្រី​រូបនោះ​​ពីការងារ បន្ទាប់ពីរងការចោទថា បានលួចយកទៅប្រើប្រាស់ នូវ​ប័ណ្ណ​ឥណទាន (Credit Card) របស់​អ្នកជំងឺ«Covid-19»មួយរូប ដែលជិតផុតដង្ហើម។

សារព័ត៌មានអាមេរិក បានអះអាងថា លោក «Anthony Catapano» អាយុ៧០ឆ្នាំ បាន​ធ្លាក់ខ្លួនឈឺ ដោយសារមេរោគដ៏ចង្រៃ ហើយត្រូវបានបញ្ជូន ទៅសម្រាកព្យាបាល នៅ​មន្ទីរពេទ្យ «Staten Island University» តាំងពីថ្ងៃទី៤ ខែមេសា។ ប៉ុន្តែលោក​បាន​លាចាកលោក នៅថ្ងៃទី១២ ខែមេសា ពោលគឺប្រមាណ ជាជាង១សប្ដាហ៍ក្រោយមក។

តែរឿងដ៏ចម្លែកមួយ បានកើតឡើង។ នៅពេលកូនស្រីរបស់អ្នកជំងឺ បានមើលពីរបាយការណ៍ចំណូលចំណាយ នៃប័ណ្ណឥណទាន របស់ឪពុកនាង ស្រាប់តែនាងបានប្រទះឃើញ នូវតួលេខខុសប្រក្រតីមួយចំនួន ៖ នោះគឺការចំណាយ ទៅលើថ្លៃសាំង និងទំនិញម្ហូបចំណី នៅថ្ងៃទី៩ ខែមេសា ដែលផ្ទុយគ្នាទាំងស្រុង ទៅនឹងសភាពស្ដូកស្ដឹង របស់ឪពុករបស់នាង ដែលកំពុងសម្រាក ក្នុងមន្ទីរពេទ្យ។

ស្ត្រីជាកូនស្រី អ្នកស្រី «Tara Catapano» បានអះអាងទៀតថា ឪពុកនាងតែង​ធ្វើការ​ទូទាត់ ថ្លៃចាក់សាំង ជាប្រាក់​សុទ្ធ និងមិនដែល​ប្រើប័ណ្ណឥណទាន ក្នុងការចំណាយ មួយនេះទេ។ នាងបានថ្លែងថា៖

«ខ្ញុំមានសភាពតក់ស្លុតខ្លាំងណាស់ ហើយខ្ញុំក៏មិនជឿជាក់ នឹងអ្វីដែលខ្ញុំ​មើលឃើញ​នោះដែរ។ តែខ្ញុំដឹងភ្លាមថា គឺមានតែបុគ្គលិក នៅក្នុងមន្ទីរពេទ្យតែប៉ុណ្ណោះ ដែលធ្វើ​រឿងនេះ ព្រោះគេហាមឃាត់ មិនឲ្យអ្នកណាម្នាក់ ចូលសួរសុខទុក្ខអ្នកជំងឺទេ។»

តាមរយៈរូបភាពវីដេអូសុវត្ថិភាព របស់​ហាងលក់​ទំនិញ នគរបាលបានរកឃើញថា ស្ត្រី​«គិលានុបដ្ឋាយិកា»​ម្នាក់ ឈ្មោះ «Danielle Conti» អាយុ៤៣ឆ្នាំ បានចូលទៅ​ទិញទំនិញ ដ៏គួរឲ្យសង្ស័យនោះ។ ទាំងថ្លៃទំនិញ និងថ្លៃសាំង មានប្រមាណជាង៦០ដុល្លារ។

អ្នកស្រី «Tara Catapano» បន្តថា៖

«ខ្ញុំចង់ដឹងថា ហេតុអ្វីបានគាត់ (ស្ត្រីគិលានុបដ្ឋាយិកា) បានឆ្លៀតឱកាស ចំពោះ​ឪពុក​របស់ខ្ញុំ ដែលដេក​ស្ដូកស្ដឹង ជិតស្លាប់​ទៅហើយ​អញ្ចឹង?»

វត្ថុមួយចំនួនទៀត ដូចយ៉ាងវែនតា ទូរស័ព្ទដៃ ឆ្នាំងសាក រូបថត និងប្រាក់សុទ្ធខ្លះទៀត ដែលស្ថិតក្នុងកាបូបលុយ របស់ឪពុកនាង ក៏បានបាត់អស់ដែរ។ ប៉ុន្តែមិនមាន [ឬមិន​ទាន់​មាន] ភស្ដុតាង ដែលអះអាងថា វត្ថុទាំងនេះត្រូវបានលួច​នោះទេ។

ចំណែកឯស្ត្រីគិលានុបដ្ឋាយិកា អ្នកស្រី «Danielle Conti» ត្រូវបានមន្ទីរពេទ្យ​ព្យួរពី​ការងារ ជាបណ្ដោះអាសន្ន តាំងពីសប្ដាហ៍មុន។ តែនាងអាចនឹងត្រូវបណ្ដេញចេញ និងប្រឈម​នឹងការហាមឃាត់ មិនឲ្យបន្តអាជីព ជាគ្រូពេទ្យ។

ស្ត្រីគិលានុបដ្ឋាយិការូបនេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃព្រហស្បត្តិ៍ ដោយនគរបាល​ក្រុង​ញូយក ហើយនឹងត្រូវឡើង​សវនាការ នៅខែកញ្ញាខាងមុខ ដើម្បីឆ្លើយតប នឹងការចោទ​ប្រកាន់ ពីបទ«ចោរកម្ម» «ចោរកម្ម​ធ្ងន់ធ្ងរ» និងបទ«រក្សាទុក នូវវត្ថុដែលលួចបាន»៕



លំអិតបន្ថែមទៀត

កម្ពុជា

«ប្រទេសរំដួល និយាយ​ប្រឆាំង​ក៏ជាប់គុក និយាយតាម​ក៏ជាប់គុក»

ធ្វើម៉េចទៅអញ្ចឹង? នៅប្រទេស«រំដួល» និយាយ​ប្រឆាំង​ក៏ជាប់គុក ហើយបើងាក មក​និយាយ​តាម ក៏ជាប់គុក? នេះជាប្រតិកម្មមួយ ពីក្នុងចំណោម ប្រតិកម្មជាច្រើន ជុំវិញ​ការចាប់ខ្លួន អ្នកសារព័ត៌មានមួយរូប កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ ...
លោក ចន កេណឺឌី ប្រធានាធិបតីទី៣៥ នៃសហរដ្ឋអាមេរិក។ (រូបថតផ្លូវការ នៃសេតវិមាន)
របាយការណ៍

ឃាតកម្ម​ប្រធានាធិបតីអាមេរិក ចន កេណឺឌី ៖ ១០​ករណី​សង្ស័យ​ធំៗ

៥០ឆ្នាំបន្ទាប់ពីឃាតកម្មបាញ់សម្លាប់ អតីតប្រធានាធិបតីអាមេរិកលោក ចន កេណឺឌី (John F.Kennedy) នៅ​ទីក្រុង​ដាឡាស រដ្ឋតិចសាស សហរដ្ឋអាមេរិក ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើក​យកមក​ជម្រាប​ជូន​ប្រិយមិត្តអ្នកអាន អំពីករណីសង្ស័យទាំង១០ ដែលអាចកើតមាននៅពីក្រោយ ...
ដំណឹង

RSF ថា​«Covid-19»ធ្វើឲ្យ​អន្ដរាយ​ដល់​សេរីភាព​សារព័ត៌មាន​ ៣០ប្រទេស

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB / RSF) បានបរិហារប្រទេសជាច្រើន នៅលើពិភពលោក រួមទាំងកម្ពុជា ថាបានបើកយុទ្ធនាការ នៅក្នុងរយៈពេលនៃការរាតត្បាត ជំងឺ«Covid-19» ដើម្បីតាមយាយី បង្ក្រាបតាមគ្រប់រូបភាព ទៅលើអ្នកសារព័ត៌មាន ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.