ស្ត្រីអ្នកស្រាវជ្រាវម្នាក់ អាយុ៤៤ឆ្នាំ បានទទួលមរណភាព ដោយត្រូវសត្វក្រពើ លេប​ទាំងរស់ នៅខណៈពេលដែលអ្នកស្រី បានបោះចំណី ដើម្បីចិញ្ចឹមសត្វតិរច្ឆាន ដែលមានបណ្ដោយ ប្រវែង៥ម៉ែត្រ មួយក្បាលនេះ។

ហេតុការណ៍ដ៏រន្ធត់ បានកើតឡើង កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ក្នុងមជ្ឈមណ្ឌលស្រាវជ្រាវមួយកន្លែង មានទីតាំង នៅក្រុង «Tomohon» ភាគខាងជើង នៃប្រទេស​ឥណ្ឌូនេស៊ី

សារព័ត៌មានក្នុងស្រុក «Tribun-Timur» បានរាយការណ៍ថា ដើម្បីចិញ្ចឹមសត្វក្រពើ ដូចរាប់សិបដង អ្នកស្រី «Deasy Tuwo» បានឡើងលើរបងមួយ កំពស់ ២,៥ម៉ែត្រ ហើយបានបោះចំណី ទៅឲ្យសត្វក្រពើរបស់អ្នកស្រី ដែលមានឈ្មោះថា «Merry»។

រំពេចនោះ សត្វតិរច្ឆានដែលមានទំហំខ្លួន ដ៏សម្បើមអស្ចារ្យ បានលោតឡើង ទៅត្របាក់អ្នកឲ្យចំណីចិញ្ចឹមខ្លួន ហើយបានអូស​យកចូល ទៅក្នុងអាងទឹកនៅក្បែរនោះ។ អ្នកស្រី «Deasy Tuwo» ត្រូវបានលេបទាំងរស់ ហើយក្នុងពេលភ្លាមៗ គ្មាននរណាម្នាក់បានដឹង ពីគ្រោះថ្នាក់នេះទេ។

លុះប៉ុន្មានម៉ោងក្រោយមក ទើបក្រុមបុគ្គលិក​នៃមន្ទីរពិសោធ «CV Yosiki» បានសង្កេតឃើញ មានវត្ថុចម្លែកអ្វីម្យ៉ាង នៅក្នុងទឹក។ បន្ទាប់ពីបានទៅជិតរួច ពួកគេបានដឹងថា នោះគឺជារាងកាយមួយផ្នែក របស់អ្នកស្រី «Deasy Tuwo» ដែលនៅជាប់នឹងមាត់ក្រពើ ហើយដែលវា មិនទាន់​លេបចូល​អស់។

អ្នកជួយសង្គ្រោះ បានព្យាយាមតាមគ្រប់វិធី ដើម្បីដណ្ដើមសាកសព ចេញពីមាត់ក្រពើ ដែលមានកម្លាំងកៀប ដ៏ខ្លាំងក្លា។ យ៉ាងណា សត្វដ៏សាហាវមួយនេះ ត្រូវអាជ្ញាធរចាប់ចង ហើយត្រូវបញ្ចូនទៅពិនិត្យ ដើម្បីបញ្ជាក់ថា តើ «Merry» បានលេបចូលទៅក្នុងពោះ នូវសាកសពមួយផ្នែកទៀត របស់អ្នកស្រី «Deasy Tuwo» ឬយ៉ាងណា។

ក្នុងពេលកន្លងមក «Merry» ធ្លាប់បានត្របាក់ស៊ីរួចហើយ នូវចំណី​មានជីវិត​ផ្សេងទៀត តែមិនដែលធ្លាប់មាន​ករណី លេប​ទាំងរស់ កើតឡើងទៅលើមនុស្ស នោះទេ។

ក្នុងខណៈនេះ នគរបាលកំពុងស្វែងរក ម្ចាស់របស់វា ដែលគេស្គាល់ថា ជាបុរសជាតិជប៉ុន​មួយរូប និងដែលបានបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវ មួយនេះឡើង។ បុរសជាតិជប៉ុនរូបនោះ មិនមានវត្តមាន នៅនឹងកន្លែងកើតហេតុទេ។

នាយនគរបាលតំបន់ បានថ្លែងឡើងថា៖

«យើងចង់ដឹងថា តើគាត់មានការអនុញ្ញាត ឲ្យចិញ្ចឹមសត្វក្រពើ និងសត្វសាហាវក្នុងទឹក ផ្សេងទៀតឬទេ។ បើគាត់មិនមាន ការអនុញ្ញាតទេ យើងនឹងចាប់ខ្លួនគាត់។»៕

#evakuasi#tkp#buaya

Gepostet von Rully Rangga Lomboan am Sonntag, 13. Januar 2019


លំអិតបន្ថែមទៀត

កំសាន្ដ

កំពុងជិះស្គី… ស្រាប់តែងាកក្រោយ ឃើញខ្លាឃ្មុំ កំពុងតាមប្រមាញ់

ក្នុងខណៈកំពុងជិះស្គី ចុះជម្រាលភ្នំយ៉ាងរំភើយ បុរសអ្នកលេងស្គីម្នាក់នេះ ត្រូវបានអ្នកនៅក្នុងហេតុការណ៍ផ្សេងទៀត ស្រែកប្រាប់ឲ្យដឹង… ពីវត្តមាននៃ«សត្វខ្លាឃ្មុំ»មួយក្បាល ដែល«កំពុងតាមប្រមាញ់»គាត់។ ហេតុការណ៍ បានកើតឡើងកាលពីចុងសប្ដាហ៍កន្លងមក ក្នុងក្រុង «Predeal» ដែលជាក្រុងនៅលើភ្នំ (ភាគកណ្ដាល) ...
ដំណឹង

ឥណ្ឌូនេស៊ី៖ ទិដ្ឋភាពដ៏ព្រឺព្រួច នៃការផ្ទុះភ្នំភ្លើង​«Sinabung»

ភ្នំភ្លើង«Sinabung» នៃកោះស៊ូម៉ាត្រា (ប្រទេសឥណ្ឌូនេស៊ី) បានបញ្ចេញកំហឹងក្រេវក្រោក ក្នុងព្រឹកថ្ងៃអង្គារទី២ ខែមីនា ឆ្នាំ២០២១ ដោយ​បញ្ចេញកំអែទៅក្នុងអាកាស ឡើងខ្ពស់ដល់ជាង៥គីឡូម៉ែត្រ។ គ្រោះមហន្តរាយ ត្រូវបានវាយតម្លៃ ក្នុងកម្រិត៣ភាគ៤ តែអាជ្ញាធរឥណ្ឌូនេស៊ី​មិនបានប្រកាស​ភាពអាសន្នទេ ...
ដំណឹង

មេដឹកនាំ​ប្រឆាំង​នៅ​ឥណ្ឌូនេស៊ី ប្ដឹង​ឧទ្ធរណ៍​ជំទាស់​លទ្ធផលឆ្នោត​ប្រធានាធិបតី

អតីតនាយទាហាន និងជាបេក្ខជនប្រធានាធិបតី – មេដឹកនាំ​ប្រឆាំង​នៅ​ឥណ្ឌូនេស៊ី លោក «Prabowo Subianto» បានប្ដឹងឧទ្ធរណ៍ជំទាស់លទ្ធផល នៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី ដែលផ្ដល់ជ័យជំនះ ទៅឲ្យប្រធានាធិបតីផុតតំណែង លោក «Joko ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.