កោះហ្វីលីពីន បានបញ្ជូនវ៉ាក់សាំងចិន បង្ការជំងឺកូវីដ-១៩ (Covid-19) ទៅឲ្យ​ប្រទេសចិ​នវិញ បើទោះជាប្រធានាធិបតី លោក រ៉ូឌ្រីចូ ឌូតែតេ (Rodrigo Duterte) បានចាក់វ៉ាក់សាំងនេះ ដើម្បីបង្ហាញពីភាពជឿជាក់របស់លោក ទៅកាន់​ប្រជាជន​ហ្វីលីពីនក្ដី។

តាមរយៈរូបភាពផ្សាយផ្ទាល់ ក្នុងកញ្ចក់ទូរទស្សន៍ក្នុងស្រុក លោក ឌូតែតេ បានចាក់វ៉ាក់សាំង «Sinopharm» របស់​ប្រទេសចិន កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ កាយវិការនេះ ជាផ្នែកមួយនៃយុទ្ធនាការពន្លឿន​ការចាក់​វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅលើផ្ទៃប្រទេស។

ប៉ុន្តែប្រជាជនហ្វីលីពីន មិនបានគិតដូចលោកប្រធានាធិបតីទេ ខណៈអាជ្ញាធរសុខាភិបាលរបស់កោះ ក៏មិនបាន​ទទួលស្គាល់​វ៉ាក់សាំងទាំងនេះដែរ។ នៅចំពោះសង្គ្រាមប៉ាកកាដ៏ខ្លាំងក្លា លោក រ៉ូឌ្រីចូ ឌូតែតេ បាន«សុំទោស​ជាសាធារណៈ» និងបានសម្រេច​បញ្ជូនវ៉ាក់សាំង «Sinopharm» ទាំង១០០០ដូស ទៅឲ្យ​ប្រទេសចិ​នវិញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

តាមរយៈសន្និសីទសារព័ត៌មានមួយ លោក ឌូតែតេ បានរៀបរាប់ថា លោកបានស្នើអគ្គរដ្ឋទូតចិន ប្រចាំនៅរដ្ឋធានី​ម៉ានីល ឲ្យបញ្ឈប់​បញ្ជូន​វ៉ាក់សាំង «Sinopharm» មកកាន់កោះហ្វីលីពីន។ តែលោកបន្តថា ប្រទេសចិននៅអាច​បញ្ជូនវ៉ាក់សាំង «Sinovac» មួយប្រភេទទៀត របស់ប្រទេសចិន មកកាន់ប្រទេសលោកជាបន្តទៀត។

យ៉ាងណា ដំណឹងចុងក្រោយបានអះអាងថា វ៉ាក់សាំង «Sinopharm» ត្រូវបានអង្គការសុខភាពពិភពលោក (WHO /OMS) ប្រកាសទទួលស្គាល់ជា«កិច្ចបន្ទាន់» នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។ សេចក្ដីប្រកាសរបស់អង្គការខាងលើ ធ្វើឡើង​ក្នុងទិសដៅអនុញ្ញាត​ឲ្យប្រទេសក្រីក្រនានា ឬប្រទេសដែលគ្មានសមត្ថភាព​​សិក្សាពីថ្នាំវ៉ាក់សាំង អាចទទួល​ថ្នាំនេះ យកទៅចាក់ជូនប្រជាជនរបស់ផងខ្លួន៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ ហ៊ុន សែន ថាប្រទេស​បស្ចឹមលោក​រីកចម្រើន តែអ្នកស្លាប់ច្រើន

Covid-19៖ នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលឯកបក្ស នៅកម្ពុជា លោក ហ៊ុន សែន បានយកពេលវេលា នៃការថ្លែងរបស់លោក ទៅកាន់ប្រជាជាតិ ក្នុងថ្ងៃពុធនេះ ដើម្បីបង្ហាញថា ប្រទេសជាច្រើននៅបស្ចឹមលោក ...
ដំណឹង

គ្រាន់តែ​មួយថ្ងៃ ករណី​ឆ្លងមេរោគ​«កូរូណា» កើនឡើង​ដល់​៦ម៉ឺន​នាក់

តួលេខនៃការឆ្លងមេរោគ«កូរូណា»ថ្មី បានហក់ឡើង គួរឲ្យតក់ស្លុត។ គ្រាន់តែមួយថ្ងៃនេះ ករណីឆ្លងជំងឺនេះ កើនឡើង​ដល់​៦ម៉ឺន​នាក់ ខណៈមនុស្សស្លាប់ មានចំនួន២៤២នាក់បន្ថែមទៀត ដែលធ្វើឲ្យតួលេខសរុប នៃមនុស្សស្លាប់ដោយសារជំងឺដ៏ប្រល័យ មានចំនួនយ៉ាងហោច ១៣៥៥នាក់។ នេះ ...
ដំណឹង

ចិនគម្រាមប្រកាសសង្គ្រាម ប្រសិនជាតៃវ៉ាន់​ប្រកាសឯករាជ្យ

ប្រសិនជាតៃវ៉ាន់​ប្រកាសឯករាជ្យ នោះសង្គ្រាមក្នុងសមុទ្រចិនខាងកើត នឹងផ្ទុះឡើង។ នេះ ជាការគម្រាមឡើងខ្លាំងៗ របស់ក្រុងប៉េកាំង ដាក់កោះតៃវ៉ាន់ ដែលប្រទេសចិនកុម្មុយនីស្ដិ៍ ចាត់ទុកជាខេត្តបះបោរមួយរបស់ខ្លួន។ ការគម្រាមនេះ ធ្វើឡើងក្នុងខណៈកោះតៃវ៉ាន់ កំពុងរៀបចំ​សមយុទ្ធ​ឯករាជ្យនិយម ដោយមាន​ការគាំទ្រ​ពីសហរដ្ឋអាមរិក។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.