• ប្រធានាធិបតី ឌូតែតេ ពង្រឹង​អំណាច​ក្នុង​លទ្ធផល​នៃ​ការបោះឆ្នោត​ព្រឹទ្ធសភា

    ជាមួយនឹងសមាជិកព្រឹទ្ធសភាថ្មី ដែលត្រូវជ្រើសតាំង រវាង៦ឆ្នាំម្ដង លោក រ៉ូឌ្រីចូ ឌូតែតេ (Rodrigo Duterte) ប្រធានាធិបតីនៃប្រទេសហ្វីលីពីន កំពុងបោះជំហានទៅគ្រប់គ្រង់ ស្ថាប័ននីតិបញ្ញត្តិជាន់ខ្ពស់មួយនេះ ដែលកន្លងមកតែងជំទាស់ នឹងគោលនយោបាលដ៏ប្រទាំងប្រទើសរបស់លោក។ ស្ថាប័នព្រឹទ្ធសភា ដែលមានអសនៈចំនួន២៤ ត្រូវបានគេស្គាល់ តាំងពីរយៈពេល៣ឆ្នាំ នៃការឡើងកាន់អំណាចរបស់លោក ឌូតែតេ ថាមានជំហរ«ឯករាជ្យ» ជាជាងរដ្ឋសភាជាតិ និងបានជំទាស់យ៉ាងមានប្រសិទ្ធិភាព នូវវិធានការក្ដៅបំផុតទាំងឡាយ ដែលដាក់ចេញដោយលោកប្រធានាធិបតី។ កាលពីថ្ងៃពុធកន្លងមក លទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបានប្រព្រឹត្តិទៅ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹង បេក្ខជនស្និតប្រធានាធិបតី ចំនួន៩នាក់ ត្រូវបានជាប់ព្រឹទ្ធសមាជិកថ្មី ...
  • តៃវ៉ាន់​អនុម័ត​ច្បាប់ អនុញ្ញាត​ឱ្យ​«អ្នក​ស្រឡាញ់​ភេទដូចគ្នា»​រៀបការ

    អាពាហ៍ពិពាហ៍រវាង«អ្នក​ស្រឡាញ់​ភេទដូចគ្នា» នឹងប្រព្រឹត្តទៅដោយស្របច្បាប់ នៅលើកោះតៃវ៉ាន់ ចាប់ពីពេលនេះតទៅ បន្ទាប់ពីរដ្ឋសភាបានអនុម័តច្បាប់ថ្មីមួយ នៅថ្ងៃសុក្រនេះ។ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៧ តុលាការធម្មនុញ្ញតៃវ៉ាន់ បានលើកឡើងពីអធម្មនុញ្ញភាព ទាក់ទងនឹងទង្វើណា ដែលហាមឃាត់អាពាហ៍ពិពាហ៍ រវាងអ្នកស្រឡាញ់ភេទដូចគ្នា។ បើទោះជាមានបាតុកម្មតវ៉ា ពីសំណាក់បណ្តាជនអភិរក្សនិយម ជាច្រើននាក់ក៏ដោយ ក៏រដ្ឋសភាតៃវ៉ាន់នៅតែសិក្សា និងពិភាក្សា ទៅលើសេចក្តីព្រាងច្បាប់ចំនួន៣ ក្នុងនោះមានសេចក្តីព្រាងច្បាប់ របស់រដ្ឋាភិបាលអ្នកស្រីប្រធានាធិបតី សាយ អ៊ីងវេន (Tsai Ing-wen) ដែលត្រូវបានចាត់ទុកថា មានភាពច្បាស់លាស់ និងជាអត្ថបទតែមួយ ដែលប្រើពាក្យ «អាពាហ៍ពិពាហ៍»។ ការអនុម័តច្បាប់នេះ នឹងធ្វើឲ្យតៃវ៉ាន់ ក្លាយជាប្រទេសដំបូងគេ នៅក្នុងទ្វីបអាស៊ី ដែលអនុញ្ញាតឱ្យមានចំណងរួមជីវិត ...
  • អ្នកជំនាញថា យន្ដហោះ​បាត់ខ្លួន MH370 បានចុះចត​យ៉ាងសម្ងាត់​នៅកម្ពុជា

    ក្រុមអ្នកជំនាញផ្នែកអាកាសចរ បានអះអាងថា ពួកគេមាននៅក្នុងដៃ នូវអំណះអំណាងមួយចំនួន ដែលអាចជាភស្ដុតាងទទួលយកបាន ដើម្បីបញ្ជាក់ថា យន្ដហោះ​បាត់ខ្លួន «MH370» ដែលបានបាត់ដំណឹងយ៉ាងអាថ៌កំបាំង កាលពីជាង៥ឆ្នាំមុន បានចុះចតលើវាល​យន្ដហោះ​សម្ងាត់​មួយ ក្នុងប្រទេសកម្ពុជា។ នេះ បើតាមសារអេឡិចត្រូនិកមួយ របស់ក្រុមអ្នកជំនាញទាំងនោះ ផ្ញើរជូននាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាមេដ (Mahathir Mohamad) ហើយត្រូវបានសារព័ត៌មាន​អង់គ្លេស «Express.co.uk» ដកស្រង់យកមកចុះផ្សាយ។ របាយការណ៍ផ្លូវការ បានលើកឡើងថា យន្ដហោះប៊ូអីង (Boeing 777) របស់ក្រុមហ៊ុនអាកាសចរ ម៉ាឡេស៊ីអ៊ែរឡាញ ដែលមានមនុស្សជិះ ២៣៩នាក់ បានបាត់​ពីប្រព័ន្ធ​ត្រួតពិនិត្យ​ដែនអាកាស នៅលើឈូងសមុទ្រថៃ ...
  • ស្រីលង្កា​ចេញ​ក្រឹត្យ អនុញ្ញាត​ជាថ្មី​​ឲ្យអាជ្ញាធរ​អាច«ផ្ទុះអាវុធ»

    បន្ទាប់ពីផ្ទុះអំពើហិង្សា ប្រឆាំងបណ្ដាជនឥស្លាម បណ្ដាលឲ្យមាន​មនុស្សស្លាប់​ម្នាក់មក ប្រទេសស្រីលង្កាទាំងមូលត្រូវបានដាក់ ទៅក្នុងសភាពប្រុងប្រយ័ត្ន កម្រិតខ្ពស់បំផុត និងអនុញ្ញាតជាថ្មី ឲ្យអាជ្ញាធរ​អាច​ធ្វើការ«ផ្ទុះអាវុធ»។ ក្រឹត្យប្រកាសដាក់ប្រទេសទាំងមូល ទៅក្នុងភាពប្រុងប្រយ័ត្ន បានចេញនៅថ្ងៃអង្គារម្សិលម៉ិញ បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើង ជាបន្តបន្ទាប់ និងជាពិសេសផ្ទុះឡើង ក្នុងថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រឆាំងបណ្ដាជនកាន់សាសនាឥស្លាម។ បុរសកាន់សាសនាឥស្លាមម្នាក់ ដែលបានស្លាប់នោះ ត្រូវបានក្រុមនុស្សចូលទៅវាយដំ ដល់ក្នុងរោងជាងរបស់ខ្លួន។ នគរបាលបានប្រកាសថា បានឃាត់ខ្លួន មនុស្ស១៣នាក់ ដែលជាប់សង្ស័យ ក្នុងអំពើហិង្សាថ្មីៗទាំងនោះ។ បណ្ដាញសង្គម មានដូចជាហ្វេសប៊ុក (Facebook) វ៉ាត់ស្អាប់ (WhatsApp) យូធូប (YouTube) និងអ៊ិនស្ដាហ្គ្រាម (Instagram) ត្រូវបានរាំងខ្ទប់ក្នុងថ្ងៃចន្ទ ...
  • យន្ដហោះ​«ទម្លាក់​កង់មុខ​មិនបាន» តែបាន​ចុះចត​ដោយ​សុវត្ថិភាព

    មិនមែនជាការរអាក់រអួលធម្មតាទេ តែវាជាបញ្ហា នៃកង់យន្ដហោះខាងមុខ ដែលមិនរលាស់ ចេញពីតួយន្ដហោះទាល់តែសោះ នៅពេលយន្ដហោះហៀបចុះចត។ ទោះជា«ទម្លាក់​កង់មុខ​មិនបាន» ក៏អ្នកបើកបរយន្ដហោះ បានសម្រេច ធ្វើការចុះចតយន្ដហោះរបស់ខ្លួន ដោយសុវត្ថិភាព នៅព្រលានយន្ដហោះ «Mandalay» ប្រទេសភូមា។ ហេតុការណ៍បានបញ្ចប់ទៅ ដោយគ្មាននរណាម្នាក់ រងរបួសឡើយ ពីក្នុងចំណោមអ្នកដំណើរ និងបុគ្គលិកបម្រើការលើយន្ដហោះ ទាំង៨៩នាក់។ នេះ បើតាមការប្រកាសឲ្យដឹង របស់អាជ្ញាធរ​អាកាសចរណ៍ស៊ីវិល​ភូមា។ យន្ដហោះប្រភេទ «Embraer-190» ដែលភ្ជាប់ជើងហោះហើរ លេខ «UB-103» នៃក្រុមហ៊ុនអាកាសចរណ៍ «Myanmar Airlines» បានចុះចតនៅវេលាម៉ោង ប្រមាណជា ៩ ព្រឹកថ្ងៃអាទិត្យ ...
  • ព្រះអង្គម្ចាស់ ណារូហ៊ីតូ ក្លាយជា​ព្រះចៅ​អធិរាជ​ជប៉ុន ចាប់​ពីថ្ងៃ​នេះ

    ជាទិវាដែលចារក្នុងប្រវត្តិសាស្ត្រ នៃរាជាណាចក្រ​ជប៉ុន – ការឈប់សម្រាក រយៈពេល១០ថ្ងៃ នៅទូទាំងប្រទេស ត្រូវបានប្រកាសឡើង សម្រាប់ឱកាសនេះ – ប៉ុន្តែការផ្លាស់ប្ដូររាជ្យសម្បត្តិ អាគីហ៊ីតូ – ណារូហ៊ីតូ ត្រូវបានធ្វើយ៉ាងស្ងប់ស្ងៀម នៅក្នុងព្រះបរមរាជវាំង កណ្ដាលរាជធានីតូក្យូ។ នៅជុំវិញនោះ កងកម្លាំងរក្សាសន្តិសុខជាច្រើន ត្រូវបានដាក់ពង្រាយ ហើយគេមិនឃើញមានការប្រមូលផ្ដុំណាមួយ ពីសំណាក់រាស្ត្រជប៉ុន នៅក្បែរៗនោះទេ។ កាលពីរសៀលម្សិលម៉ិញ ព្រះចៅអធិរាជ អាគីហ៊ីតូ (Akihito) ដែលមានព្រះជន្ម ៨៥ឆ្នាំ បានបិទបញ្ចប់ព្រះរាជសម្បត្តិរបស់ព្រះអង្គ តាមយៈព្រះរាជពិធីដ៏ខ្លីមួយ ដែលមានរយៈពេល មិនដល់១០នាទីស្រួលបួលផងទេ។ ក្នុងឱកាសនោះ ព្រះរាជា អាគីហ៊ីតូ ...