យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ចិន «China Eastern Airlines» បានធ្លាក់បោកខ្លួន ជាមួយ​អ្នកដំណើរ​១៣២នាក់ នៅក្នុងតំបន់មួយ ស្ថិតក្នុងភាគខាងត្បូងនៃប្រទេសចិន។ ក្នុងពេលភ្លាមៗ មិនទានមានតុល្យភាពជាផ្លូវការ បង្ហាញឲ្យដឹងអំពីចំនួនជនរងគ្រោះ ឬយ៉ាងណាទេ។

យន្ដហោះប្រភេទ «Boeing-737» បានធ្លាក់នៅក្បែរក្រុង «Wuzhou» ក្នុងតំបន់ «Guangxi» បង្កឲ្យមានអគ្គិភ័យឆេះឡើង យ៉ាងសន្ធោសន្ធៅ។ នេះបើតាមការផ្សាយ របស់ទូរទស្សន៍រដ្ឋចិន «CCTV» ដែលបង្ហាញ​ពីរូបភាពផ្សែងខ្មួលខ្មាញ់ គ្រប់ដណ្ដប់​ពីលើព្រៃឈើ និងភ្នំ ជុំវិញតំបន់​កើតហេតុ។

បើតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា យន្ដហោះខាងលើ​ដែលភ្ជាប់ជើងហោះហើរ «MU5735» បានហោះងើបខ្លួន នៅម៉ោង​ប្រមាណជាង១រសៀល ពីព្រលានយន្ដហោះក្រុង «Kunming» ដែលស្ថិតនៅភាគនារតី ដើម្បីហោះឆ្ពោះទៅកាន់ក្រុង «Canton» (ជិតក្រុងហុងកុង) ដែលមានចម្ងាយប្រមាណ​ជា១៣០០គីឡូម៉ែត្រ ពីព្រលានយន្ដហោះដើម។

ក្នុងពេលភ្លាមៗ មិនមានតុល្យភាពផ្លូវការណាមួយ ផ្សាយឲ្យដឹងពីជោគវាសនា នៃអ្នកដំណើរទាំង១៣២នាក់ ដែលស្ថិតនៅក្នុង​យន្ដហោះនោះទេ។

គ្រោះថ្នាក់ធ្លាក់យន្ដហោះ ចុងក្រោយបង្អស់ នៅប្រទេសចិន បានកើតឡើង​នៅក្នុងខែសីហា ឆ្នាំ២០១០។ គ្រោះថ្នាក់នោះ បានបង្កឲ្យមនុស្សស្លាប់ ៤២នាក់៕



លំអិតបន្ថែមទៀត

ដំណឹង

ចិន​ឆេះដុំ​ដាក់​អាមេរិក ក្នុង​ការលក់​យន្ដហោះ​«F-16»​៦៦គ្រឿង​ឲ្យ​តៃវ៉ាន់

សហរដ្ឋអាមេរិកបានប្រកាស កាលពីថ្ងៃអង្គារម្សិលម៉ិញ ថាខ្លួនបានយល់ព្រមលក់យន្ដហោះប្រដេញ ប្រភេទ «F-16» ចំនួន៦៦គ្រឿង ដែលមានតម្លៃសរុប ប្រមាណជា៨ពាន់លានដុល្លារ ឲ្យទៅកោះតៃវ៉ាន់។ ច្បាស់ណាស់ហើយថា ការសម្រេចចិត្តនេះ បានបង្កការឆេះដុំ ដល់ក្រុងប៉េកាំង ...
កម្ពុជា

អ្នកនាំពាក្យថា កាសែតអាមេរិកប្រឌិត​ព័ត៌មាន​«ដ៏ឆ្កួត​លីលា តាម​អំពើចិត្ត»

លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានហៅសារព័ត៌មាន «The Wall Street Journal» ថាបានប្រឌិតព័ត៌មាន«ដ៏ឆ្កួតលីលា តាមអំពើចិត្ត» ជុំវិញ«កិច្ចព្រមព្រៀងសម្ងាត់» រវាងកម្ពុជា-ចិន ...
ដំណឹង

នៅរស់​យ៉ាងហោច​២នាក់ ក្នុងការធ្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​​នៅ​ប៉ាគីស្ដង់

អ្នកដំណើរ«នៅរស់​យ៉ាងហោច​២នាក់» ពីក្នុងហេតុការណ៍ធ្លាក់យន្ដហោះ «AirBus» កាលពីរសៀលថ្ងៃសុក្រ ទី២២ ខែឧសភាម្សិលម៉ិញ ក្នុងសង្កាត់លំនៅដ្ឋាន នៃក្រុងការ៉ាឈី (Karachi) ភាគខាងត្បូង នៃប្រទេសប៉ាគីស្ដង់។ របាយការណ៍ជំហានដំបូង បានអះអាងថា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.