កំសាន្ដវីដេអូ ពីនេះពីនោះ

បើករថយន្ដ​ធ្លាក់ស្ទឹង បន្ទាប់ពី​ទទួលបាន​ប័ណ្ណបើកបរ ១០នាទី​មុន

ក្ដីសប្បាយរីករាយ បន្ទាប់ពី​ទទួលបាន​ប័ណ្ណបើកបរ កាលពី១០នាទីមុន ពិតជាមានរយៈពេល ត្រឹមតែ១០នាទីនេះមែន ! តើមានរឿងអ្វីទៅ?

ព្រោះភាពជោគជ័យ ដែលអនុញ្ញាតឲ្យយុវជនរូបនេះ អាចកាន់ចង្កូតយានយន្ដ បើកលើទ្រូងផ្លូវបាននោះ បានបណ្ដាលឲ្យញាតិមិត្ត បងប្អូនច្រើននាក់ ផ្ញើរសារអបអរតាមរយៈទូរទស័ព្ទ ទៅកាន់យុវជន។

ហើយគឺនៅពេល ដែលយុវជនខាងលើ កំពុងអានសារទាំងនោះហើយ ដែលរថយន្ដបានងាកចេញ ពីស្ពានដ៏តូចចង្អៀត ហើយធ្លាក់«ប្រូង» ចូលទៅក្នុងស្ទឹង។

សារព័ត៌មានអង់គ្លេស «Sun» បានស្រង់សំដី របស់យុវជនម្ចាស់ប័ណ្ណបើកបរថ្មីថ្មោង ដែលជាអ្នករស់នៅ ក្នុងក្រុង «Zunyi» នៃខេត្ត «Guizhou» ភាគនារតីប្រទេសចិន មកបញ្ជាក់ថា៖

«ខ្ញុំព្យាយាមកាន់ទូរស័ព្ទ ដើម្បីបើកអានសារ… ហើយក្នុងពេលតែមួយ មានមនុស្សពីរនាក់ នៅលើស្ពាន បានឲ្យសញ្ញា… ធ្វើឲ្យខ្ញុំបែកអារម្មណ៍ ក៏ច្រឡំកាត់ចង្កូតបត់ឆ្វេង។»

សំណាងល្អ ដែលយុវជនបានចេញទាន់ពេល ពីរថយន្ដដែលត្រាំក្នុងទឹក មុននឹងត្រូវបានជួយសង្គ្រោះ ឲ្យឡើងគោក ដោយសុវត្ថិភាព។ តែមិនជាស្រួលប៉ុន្មានទេ បើតាមការអះអាង របស់យុវជនរូបនេះ ប្រាប់សារព័ត៌មាន។

«ទ្វារឡាន ដែលជាប់នឹងខាងអ្នកបើក បានជាប់គាំង។ អញ្ចឹង ខ្ញុំត្រូវធាក់ទ្វារឡាន ម្ខាងទៀត រហូតទាល់តែវារបើក។ គ្រោះណា នឹងត្រូវជាប់ នៅក្នុងរថយន្ដនោះរហូត…»

នៅក្នុងហេតុការណ៍នេះ ដែលកើតឡើង តាំងពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ យុវជនម្ចាស់យានយន្ដ បានរងការគ្រេចស្មារ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ថា យុវជនខាងលើបានទទួលការពិន័យ ឬទណ្ឌកម្មនោះទេ។ រីឯរថយន្ដ ត្រូវបានអាជ្ញាធរ ប្រើយានស្ទូច ស្រង់ឡើងមកលើវិញ នៅប៉ុន្មានម៉ោងក្រោយ៕



លំអិតបន្ថែមទៀត

កំសាន្ដ

ចិន៖ បាឡែនឈ្មោល​មួយក្បាល​ទំងន់ ៤០តោន ស្លាប់ក្នុង​ឆកសមុទ្របូហៃ

ត្រីបាឡែនឈ្មោលមួយក្បាល ដែលមានបណ្ដោយ ប្រវែង១៨ម៉ែត្រ និងទំងន់ ៤០តោន ត្រូវបានរកឃើញស្លាប់ នៅឆកសមុទ្របូហៃ (Bohai) ក្បែរក្រុង «Dalian» (ខេត្តលៀវនីង ភាគឦសានប្រទេសចិន)។ នេះ ...
ដំណឹង

បាតុករ​«ហុងកុង»​កាន់កាប់​ព្រលាន​យន្ដហោះ-​ជើង​ហោះហើរ​ត្រូវ​លប់ចោល

ក្រុមបាតុករច្រើនពាន់នាក់ ដែលនិយមលទ្ធិប្រជាធិបតេយ្យ បានបន្តកាន់កាប់ព្រលានយន្ដហោះ ហុងកុង ក្នុងយប់ថ្ងៃចន្ទនេះ ដើម្បីបរិហារពីទង្វើហិង្សា របស់កងកម្លាំងនគរបាល អំពីអ្វីដែលក្រុមបាតុករអះអាងថា ជាការបង្ក្រាបទល់នឹងការតស៊ូ ដោយសន្តិវិធីរបស់ពួកគេ ប្រឆាំងនឹងលូកដៃជ្រៀតជ្រែក ពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង និងប្រឆាំង​ការដើរថយក្រោយ ...
កីឡា និងបច្ចេកវិទ្យា

កាំជ្រួច​លើ​វាលរាប ៖ កីឡាករ​បារាំង​ម្នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ដ៏រន្ធត់

រូបភាពមានលក្ខណៈ គួរឲ្យព្រឺព្រួចណាស់! ហេតុការណ៍បានកើតឡើង នារសៀលថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងការប្រណាំង«កាំជ្រួច​លើ​វាលរាប F2» ដើម្បីដណ្ដើមពានរង្វាន់ នៃប្រទេសប៊ែលហ្សិក។ ការប្រកួតក្នុងជុំនោះ ត្រូវបានផ្អាក បន្ទាប់ពីយានប្រណាំងចំនួន៣ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.