យុវតីអង់គ្លេស​អាយុ១៤ឆ្នាំម្នាក់ បាន«ជាប់គូទ»​នៅក្នុងប្រឡោះទោង ដែលគេធ្វើដើម្បីសុវត្ថិភាពកូនក្មេង នៅក្នុងទីធ្លាកម្សាន្ដ​មួយ​កន្លែង​នៅក្បែរផ្ទះ។ កញ្ញា «Layani Maclean» ដែលជាតារាល្បី​​នៅក្នុងបណ្ដាញចែកចាយវីដេអូ «TikTok» ត្រូវរង់ចាំអស់ជាងមួយម៉ោង ទម្រាំក្រុមអ្នកជួយសង្គ្រោះ ជួយយកនាងចេញពីប្រឡោះនោះ ដោយមានជំនួយពី… ទឹកសាប៊ូលាងចាន។

រឿងរ៉ាវកើតឡើង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងក្រុង«Faringdon» (Oxfordshire) ចំងាយប្រមាណ​ជាង​១០០គីឡូម៉ែត្រ ភាគខាងលិចរាជធានីឡុងដ៍ បន្ទាប់ពីកញ្ញាវ័យក្មេង ព្យាយាមប្រើទោង​ជិះបង្វិលខ្លួន ដើម្បីថតបង្ហោះក្នុងគណនី​«TikTok»​របស់នាង។

ដំបូងឡើយ ម្ដាយរបស់យុវតីជំទង់ អ្នកស្រី​«Charlie» បានព្យាយាមជួយ​កូនស្រីរបស់ខ្លួនដែរ តែអ្នកស្រីទាល់តម្រិះ ទើបសម្រេចចិត្ត​ហៅក្រុមអ្នកជួយសង្គ្រោះ ឲ្យធ្វើអន្តរាគមន៍។ អ្នកស្រីត្រូវបានសារព័ត៌មាន «Daily Mail» ស្រង់សំដីមកចុះផ្សាយថា៖

«ខ្ញុំដឹងរឿងវា”ជាប់គូទ”នេះ តាមអ្នកជិតខាងម្នាក់។ ដំបូង ខ្ញុំស្ដាប់ទៅគួរឲ្យផ្ទុះសំណើច។ តែនៅពេលមកដល់ និងបានឃើញផ្ទាល់ ទើបដឹងថា រឿងរ៉ាវដូចជាធ្ងន់ធ្ងរគួរសម។»

បន្ទាប់ពីបានរួចគូទពីប្រឡោះទោង កញ្ញា «Layani Maclean» បានសន្យាទាំងសប្បាយចិត្តថា នាងនឹងធ្វើនំ ដើម្បីអញ្ជើញក្រុម​អ្នកជួយសង្គ្រោះទាំងនេះ មកពិសារជុំគ្នា នៅពេលក្រោយ៕



លំអិតបន្ថែមទៀត

ដំណឹង

នគរបាលអន្តរជាតិ​ ដាក់ស្ត្រី​​ការទូត​អាមេរិកាំង​ម្នាក់ ចូល​ក្នុង​បញ្ជីក្រហម

ក្រុមគ្រួសារជនរងគ្រោះ បានអះអាងថា នគរបាលអន្តរជាតិ (Interpol) ដែលមានទីស្នាក់ការធំ ក្នុងក្រុងលីយ៉ុង (Lyon – បារាំង) បានដាក់អ្នកស្រី «Anne Sacoolas» ដែលជាអតីតមន្ត្រីការទូត ...
កម្រមាន

ជាប់គុក១០ឆ្នាំ ព្រោះតាមជម្រះបញ្ជី ជាមួយចោរ​ដោយខ្លួនឯង

បុរសម្នាក់ត្រូវបានតុលាការ​ផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ចំនួន១០ឆ្នាំ កាលពីថ្ងៃពុធ នៅក្នុង​សំណុំរឿង​តាមជម្រះបញ្ជី ជាមួយចោរ​ដោយខ្លួនឯង កាលពីដើមខែ​ឧសភាកន្លងមក។ នេះ បើតាមរបាយការណ៍ របស់បណ្ដាញទូរទស្សន៍ «BBC» ដែលចេញផ្សាយ ក្នុងថ្ងៃព្រហស្បត្តិ៍នេះ។ ...
ដំណឹង

Covid-19៖ អៀរ៉ង់ហាមឃាត់វ៉ាក់សាំង របស់​អាមេរិក និងអង់គ្លេស

មគ្គុទេសន៍ដ៏កំពូល (Ayatolla) របស់ប្រទេសអៀរ៉ង់ លោក «Ali Khamenei» បានប្រកាសនៅថ្ងៃសុក្រទី៨ ខែមករានេះ ហាមឃាត់ការនាំចូល នូវថ្នាំវ៉ាក់សាំង​បង្ការជំងឺកូវីដ (Covid-19) ដែលផលិតដោយសហរដ្ឋអាមេរិក និងអង់គ្លេស ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.