កំសាន្ដវីដេអូ ពីនេះពីនោះ

កណ្ដុរ​ជាប់ខ្លួន​នឹង​«គម្របលូ» ទទួលបាន​ការសង្គ្រោះ​នៅអាល្លឺម៉ង់

មិនមែនជាកណ្ដុររ៉េមី (Rémy) នៅក្នុងភាពយន្ដគំនូរជីវចល «3D» រឿង «Ratatouille» របស់ផលិតកម្ម «Disney» អាមេរិកនោះទេ តែជាសត្វកណ្ដុរប្រមេះមែនទែន ដែលជាប់ខ្លួននឹង«គម្របលូ» កណ្ដាលក្រុង«Bensheim» ភាគខាងត្បូងអាល្លឺម៉ង់។

បើទោះជាកណ្ដុរ ជាអម្បូរសត្វដែលមិនទទួលបាន ការចូលចិត្តពីមនុស្សក៏ដោយ តែកណ្ដុរមួយក្បាលនេះ ត្រូវបានក្រុមអ្នកសង្គ្រោះអាល្លឺម៉ង់ ដែលមានចំនួនរហូតដល់ទៅ៨នាក់ ជួយរំដោះខ្លួនវាចេញពីគម្របលូ និងព្រលែងឲ្យវាត្រឡប់ទៅរស់នៅ តាមធម្មជាតិរបស់វាវិញ។

រឿងហេតុបានកើតឡើង តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ តែផ្នែកជួយសង្គ្រោះសត្វ ក្នុងប្រទេសអាល្លឺម៉ង់ ហៅ «Berufstierrettung Rhein Neckar» បានចែករំលែករូបថត និងវីដេអូ អំពីហេតុការណ៍នេះ នៅថ្ងៃទី២៥ ខែកុម្ភៈ ពោលគឺមួយថ្ងៃក្រោយមក។

បើតាមទស្សនាវដ្ដីអាល្លឺម៉ង់ «Bild» បានឲ្យដឹងថា ដំបូងឡើយគឺលោក «Michael Sehr» ជំនាញខាងជួយសង្គ្រោះសត្វក្នុងក្រុងនោះ ជាអ្នកបានឃើញកណ្ដុរមួយក្បាលនេះ នៅជាប់ខ្លួនកណ្ដាលថ្នល់។ លោកបានសាកល្បងជួយវា តែបានសម្រេចចិត្តនៅទីបំផុត ហៅអ្នកជួយសង្គ្រោះរបស់រដ្ឋ ឲ្យជួយធ្វើអន្តរាគមន៍។ លោកបានថ្លែងឡើងថា៖

«យើងមិនត្រូវបែងចែក ឬរើសអើងអ្វីទេ។ សត្វទាំងអស់មានសិទ្ធិស្មើគ្នា នៅចំពោះមុខច្បាប់។»

បន្ទាប់មកក្រុមអ្នកជួយសង្គ្រោះអាជីព ចំនួន៨នាក់ បានស្ម័គ្រចិត្តមកដល់កន្លែងកើតហេតុ និងបានលើកគម្របលូនេះឡើង ដើម្បីរំដោះកណ្ដុរមួយក្បាលនេះ បានរួចរស់ជីវិតទៅហោង៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

«ឆ្មារមួយក្បាល ដើរបង្ហាញរាង»​នៅក្នុង​ការប្រកួត​បាល់ទាត់ នៅអង់គ្លេស

នៅខណៈពេលក្រុម «Everton» និងក្រុម «Wolverhampton» កំពុងប្រកួតសម្រាប់ក្របខណ្ឌបូកពិន្ទុ «Premier League» ដណ្ដើមជើងឯក​នៅអង់គ្លេស ឆ្មារមួយក្បាល បានដើរចូលក្នុងក្នុងទីលានប្រកួត នៃកីឡដ្ឋាន «Goodison Park» ...
កំសាន្ដ

អាមេរិក៖ ​ប្រទះឃើញ​ក្រពើ​មួយក្បាល កំពុង​លាក់ខ្លួន​ក្នុងផ្ទះ

កាលពីថ្ងៃអាទិត្យ​ចុងសប្ដាហ៍កន្លងមកនេះ អ្នកស្រី​«Torrie Heathcoat» ដែលរស់នៅក្នុងក្រុង​«Fort Myers» ភាគខាងត្បូងរដ្ឋផ្លរីដា (សហរដ្ឋអាមេរិក) ត្រូវបង្ខំចិត្តហៅអ្នកជួយសង្គ្រោះ បន្ទាប់ពីអ្នកស្រីនិងគ្រួសារបាន ​ប្រទះឃើញ​ក្រពើ​មួយក្បាល ប្រវែង២ម៉ែត្រ បានបំពាន​ចូលផ្ទះអ្នកស្រី ដោយគ្មានការអញ្ជើញ ...
កំសាន្ដ

ចិន៖ បាឡែនឈ្មោល​មួយក្បាល​ទំងន់ ៤០តោន ស្លាប់ក្នុង​ឆកសមុទ្របូហៃ

ត្រីបាឡែនឈ្មោលមួយក្បាល ដែលមានបណ្ដោយ ប្រវែង១៨ម៉ែត្រ និងទំងន់ ៤០តោន ត្រូវបានរកឃើញស្លាប់ នៅឆកសមុទ្របូហៃ (Bohai) ក្បែរក្រុង «Dalian» (ខេត្តលៀវនីង ភាគឦសានប្រទេសចិន)។ នេះ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.