កំសាន្ដសំណើច កំប្លែង

«បងឯងឡើងមកនេះ…» សំណើចខ្លី

«បងឯងឡើងមកនេះ…»៖ ពូសុខកំពុងសង់ ទីលំនៅដ្ឋានរបស់ខ្លួន។ ថ្ងៃនេះ ដល់វេលាដែល ពូសុខត្រូវឡើងប្រក់ក្បឿង ពីលើដំបូលផ្ទះ ហើយគាត់ប្រក់​បានពាក់កណ្ដាល​ហើយ។ មើលទៅគាត់ ដូចជាអស់កម្លាំងជាខ្លាំង។ រំពេចនោះ លេចបុរសម្នាក់ទៀតមកដល់ ក៏ហៅពូសុខពីលើដំបូលផ្ទះ អោយចុះមកជួប។ ពូសុខចុះមកដល់ដី ដើរមកដល់ទល់មុខ​បុរស ៗនោះក៏តាំង លើកដៃសំពះឡើង។

បុរស ៖ ឱលោកប្អូនដ៏សប្បុរស សូមដាក់ទានអោយខ្ញុំ ១០០រៀលមក។
– … ???

ពូសុខអត់មាត់ អត់ករ ក៏ឡើងទៅលើដំបូលផ្ទះវិញ។ បុរសឈរចាំនៅខាងក្រោម ដោយសង្ឃឹមថា​ ពូសុខឡើង ទៅយកលុយមកដាក់ទាន អោយខ្លួន។ ពីរ-បីនាទីក្រោយមក ពូសុខងាកមក បក់ដៃហៅបុរស ៖

– បងឯងឡើងមកនេះ…

ពេលបុរសឡើងមកដល់លើដំបូល នៅនឹងមុខគាត់ ពូសុខ​និយាយប្រាប់បុរស ទាំងមុខក្រហម ៖

– សោកស្ដាយផង… អត់មានទេ !!!



លំអិតបន្ថែមទៀត

កំសាន្ដ

«ប្រសើរជាង!» សំណើចខ្លីៗ

«ប្រសើរជាង!» ត្រឡប់មកពីផ្សារ ទិញម្ហូបចំណីពេញដៃ យួរមកដល់ផ្ទះ ដោយក្ដីនឿយហត់ អ្នកស្រី សាឡាឡា បានផ្ទុះការក្ដៅ​ក្រហាយ​ជាខ្លាំង ព្រោះចូលមកក្នុង​ផ្ទះ​ខ្លួន​វិញ ឃើញផ្ទះស្ថិតក្នុងសភាពរាយប៉ាយ គ្មានសណ្ដាប់ធ្នាប់។ អ្នកស្រី សាឡាឡា ...
កំសាន្ដ

«ពុក… កូនចង់​និយាយ​រឿងមួយ» សំណើចខ្លី

«ពុកអើយ… កូនចង់​និយាយ​រឿងមួយ ជម្រាបពុក!» នេះ ជាសម្លេងកុមារីម្នាក់ ដែលបានសួរទៅកាន់ឪពុករបស់នាង ក្នុងដំណើរឡើងភ្នំមួយ។ ឪពុកបានឆ្លើយតបវិញថា៖ កូនអាចនិយាយរឿងនេះ នៅពេលយើងឡើងដល់លើ… ១០នាទីក្រោយមក កុមារីបានបន្តសួរទៀតថា៖ ខ្ញុំអាចនិយាយ​ប្រាប់ពុក ...
កម្ពុជា

សម រង្ស៊ី៖ ទង្វើ ហ៊ុន សែន ដែលមិនឲ្យ​ពលរដ្ឋ​វិលចូល​ស្រុក រំលោភ​រដ្ឋធម្មនុញ្ញ

មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានប្រតិកម្មតបនឹងការបដិសេធ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលហាមពលរដ្ឋខ្មែរ ប្រមាណជា១៥០នាក់ មិនឲ្យវិលពីប្រទេសម៉ាឡេស៊ី ត្រឡប់ចូលកម្ពុជានោះ គឺទង្វើរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.