• ហេតុអ្វី​បេះដូង​ប្រេះស្រាំ​ហើយ អាច​ប៉ះ​ភ្ជាប់​ឡើង​វិញ​បាន?

    ពាក្យស្នេហាពីរម៉ាត់នេះ ស្រួលសរសេរ ស្រួលអាន តែពិបាកយល់ន័យ។ អ្នកខ្លះ ស្រលាញ់គ្នា ហើយបែកគ្នា ហើយក៏ទៅរៀបការជាមួយអ្នកថ្មីទៀត ព្រោះសង្សារចាស់ គ្រាន់តែជាអតីត។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានបុគ្គលមួយចំនួន នៅតែជ្រើសរើសការវិលត្រឡប់ទៅរកអ្នកចាស់វិញ ដោយសារហេតុផលមួយចំនួន៖ ១. ពួកគេបែកគ្នាមិនមែនដោយសារជនទី៣ ពេលខ្លះ មិនមែនទាល់តែភាគីម្ខាងទៀត ទៅមានអ្នកថ្មីទើបនាំឱ្យមានការចែកផ្លូវគ្នានោះទេ។ ចួនកាលភាពមិនចុះសម្រុង ការយល់តែចិត្តខ្លួនឯង ក៏ជាដើមហេតុធ្វើឱ្យពួកគេមិនអាចបន្តស្នេហានេះបាន។ ប៉ុន្តែ ការបែកគ្នានេះ នឹងទាញពួកគេឱ្យគិតឡើងវិញ ព្រោះគេច្បាស់រៀងៗខ្លួនថា ពួកគេនៅតែស្រលាញ់គ្នា។ ប្រសិនបើការបែកនោះ កើតឡើង ដោយសារដៃគូមានអ្នកថ្មី ទើបជារឿងដែលងាយបំភ្លេច។ ២. ពួកគេនៅតែនឹកគ្នា មនុស្សធ្លាប់ស្រលាញ់គ្នា ឱ្យឈប់នឹកគ្នាងាយៗ ...
  • ស្ដ្រីរឹងមាំស្រលាញ់មនុស្សប្រុសប្រភេទណា?

    មុនពេលមនុស្សស្រីម្នាក់ ក្លាយជាមនុស្សរឹងមាំ ក្នុងជីវិតរបស់នាង អាចជួបរឿងស្មុគស្មាញជាច្រើន ដែលនាងបានឆ្លងកាត់ មិនថាបញ្ហាលុយកាក់ គ្រួសារ ឬស្នេហាខកបំណងជាដើម។ បទពិសោធទាំងនោះហើយ បង្រៀននាងឱ្យឈប់ទន់ជ្រាយ ហើយប្រឹងដើរទៅមុខ រហូតពេលខ្លះស្ទើរលែងខ្វល់ពីរឿងជីវិតគូស្រករទៀតផង ឬអាចនិយាយបានថា វាជារឿងពិបាកប្រសិនបើបុរសណាម្នាក់ចង់យកឈ្នះបេះដូងនាង គឺមិនងាយនោះទេ លុះត្រាតែនាងមើលឃើញថា៖ ១. គេរឹងមាំជាងនាង ព្រោះនាងខ្លួនឯងរឹងមាំរួចទៅហើយ ដូច្នេះ នាងរឹតតែត្រូវការបុរសម្នាក់ដែលរឹងមាំជាងនាង ដែលអាចជាបង្អែកដ៏រឹងមាំសម្រាប់នាង នៅពេលនាងប្រឈមនឹងបញ្ហាទាំងឡាយ។ នាងហត់នឿយ នឹងកិច្ចការទាំងឡាយហើយ ដូច្នេះ នាងមិនត្រូវការបុរសដែលទន់ជ្រាយ ដែលត្រូវឱ្យនាងមកហត់នឿយបន្ថែមទៀត ក្នុងការតាមយកចិត្តគេ ឬលួងលោមគេនោះទេ។ នាងមិនត្រូវការលុយរបស់អ្នកទេ តែនាងត្រូវការភាពរឹងមាំរបស់អ្នក ដែលអាចលើកទឹកចិត្តនាង ផ្តល់ថាមពលដល់នាងបាន។ ២. ...
  • ហេតុអ្វី​ការប្រេះឆា​ស្នេហា​ដំបូង ធ្វើ​ឱ្យ​«ឈឺចាប់»​ខ្លាំង?

    បើនិយាយពីសេចក្តីស្រលាញ់រវាងប្រុសនារី គឺមានភាគីតិចណាស់ ដែលពួកគេបានជួបគ្នាជាស្នេហាដំបូង រហូតដល់បានរៀបការជាមួយគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ស្នេហាដំបូង មិនប្រាកដថាជោគជ័យគ្រប់គ្នានោះទេ ឬដូចពាក្យគេថា មនុស្សដំបូងមិនប្រាកដថាជាមនុស្សចុងក្រោយនោះឡើយ។ ប៉ុន្តែវាគឺជារឿង«ឈឺចាប់»បំផុតសម្រាប់អ្នកដែលបានឆ្លងកាត់ ហើយក៏ជាអារម្មណ៍មួយដែលពិបាកទ្រាំ។ ហេតុអ្វីបានជាស្នេហាដំបូងធ្វើឱ្យមនុស្សឈឺចាប់ខ្លាំង? សូមអាន និងស្វែងយល់នូវចំណុចខាងក្រោមនេះ៖ ១. «ឈឺចាប់» ព្រោះលើកទីមួយដែលស្គាល់ស្នេហា ពេលដែលបុគ្គលម្នាក់ ទើបនឹងស្គាល់អ្វីទៅជាស្នេហា គេក៏ទទួលអារម្មណ៍វិជ្ជមានជាច្រើនពីស្នេហា ហើយក៏យល់ថា ស្នេហា ធ្វើឱ្យគេមានអារម្មណ៍ល្អ ស្នេហាធ្វើឱ្យកក់ក្តៅ គេរំភើប គេអៀន គេមានក្តីសុខ គេញញឹមម្នាក់ឯង គ្រប់ពេលនឹកដល់ម្ខាងទៀត។ ព្រោះវាជាលើកទីមួយសម្រាប់គេ ដែលគេទើបនឹងបើកចិត្តទទួលយកមេរៀនជីវិតថ្មី នោះគឺស្នេហា។ ដល់ពេលមួយបែកគ្នា ក៏ធ្វើឱ្យគេមិនអាចទទួលយកបាន ព្រោះជាលើកទីមួយដែលយល់ថា ...
  • ចង់​សម្លាប់​ខ្លួន​ឬ? ចូរ​ស្វែង​​យល់​សិន​ព្រោះ​​មាន​​ដំណោះស្រាយ!

    គំនិតចង់សម្លាប់ខ្លួន អាចកើតមានជារឿងធម្មតា សម្រាប់បុគ្គលខ្លះ ដែលតានតឹងចិត្តខ្លាំង ឬមានអារម្មណ៍ថាអស់សង្ឃឹម តែវាក៏បាត់ទៅវិញ បន្ទាប់ពីស្ថានភាពផ្លូវចិត្ត របស់គេបានធូរស្រាល ខណៈពេលដែលបុគ្គលមួយចំនួនទៀត បានរៀបចំផែនការ ឬអាចឈានទៅដល់ការធ្វើអត្តឃាត បានសម្រេច។ កន្លងមក យើងបានឃើញការផ្សាយព័ត៌មានមួយចំនួនអំពីករណីសម្លាប់ខ្លួន មានដូចជាការចង់ ក លេបថ្នាំ បាញ់កាំភ្លើង ឬលោតទឹកជាដើម ដែលទាំងអស់នោះ អាចបណ្តាលមកពីបញ្ហាផ្ទាល់ខ្លួន គ្រួសារ បំណុល បែកបាក់ស្នេហា ជំងឺរ៉ាំរ៉ៃ សម្ពាធផ្លូវចិត្ត ឬកត្តាខាងក្រៅផ្សេងទៀត។ ហេតុអ្វីបានជាមនុស្សមានគំនិតចង់សម្លាប់ខ្លួន? ខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួន ដែលអាចកើតឡើង ចំពោះបុគ្គល ដែលមានគំនិតចង់សម្លាប់ខ្លួន៖ មានអារម្មណ៍អស់សង្ឃឹម មានអារម្មណ៍ឈឺចាប់ខ្លាំងដែលមិនអាចទ្រាំបាន ...
  • ឃើញ​រូប​ដែល​ថត​ខ្លួនឯង «Selfie» ស្គាល់​ដល់​ចិត្ត!

    Selfie ៖ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា បានធ្វើការជាមួយសិស្សនិស្សិត​មហាវិទ្យាល័យមួយក្រុម ដើម្បីស្វែងយល់អំពីវិធីថតរូបប្រភេទផ្សេងៗគ្នា ពេញមួយថ្ងៃនៅលើស្មាតហ្វូនរបស់ពួកគេ ដែលមានឥទ្ធិពល ទៅលើអារម្មណ៍របស់ពួកគេ។ ក្នុងកំឡុងពេលនៃការសិក្សា និស្សិតត្រូវបានគេជ្រើសរើស យករូបថតមួយ ក្នុងចំណោមបីប្រភេទខុសៗគ្នា ជារៀងរាល់ថ្ងៃ៖ រូបថតខ្លួនឯង (Selfie) ដោយបង្ហាញពីភាពញញឹម – រូបថតនៃអ្វីមួយ ដែលធ្វើឱ្យពួកគេសប្បាយចិត្ត និងរូបភាពនៃអ្វីដែលពួកគេគិតថា នឹងធ្វើឱ្យនរណាម្នាក់ផ្សេងទៀតសប្បាយរីករាយ នៅក្នុងជីវិតរបស់ពួកគេ។ ប្រភេទនៃរូបថតនីមួយ ៗ បានបង្កើតលទ្ធផលផលខុសគ្នា នៅចុងបញ្ចប់នៃការស្រាវជ្រាវ ដែលមានរយៈពេលបីសប្តាហ៍។ មនុស្សមានអារម្មណ៍ឆ្លុះបញ្ចាំង និង ផ្ចង់ស្មារតីបានល្អ ពេលពួកគេថតរូប ដើម្បីធ្វើឱ្យពួកគេសប្បាយចិត្ត។ ហើយពួកគេមានអារម្មណ៍ កាន់តែជឿជាក់ ...
  • សម្តី​ដែល​បុរស​គួរ​ចៀសវាង ពេល​និយាយ​ទៅ​កាន់​គូស្នេហ៍ ឬ​ភរិយា​របស់​ខ្លួន

    ភាសា គឺជាមធ្យោបាយ ក្នុងការប្រាស្រ័យទាក់ទង ដែលមិនអាចខ្វះបាន។ រីឯនៅក្នុងទំនាក់ទំនង ជាមួយមនុស្សជាទីស្រលាញ់ ការប្រើប្រាស់ពាក្យសម្តី ឃ្លាឃ្លោងសន្ទនា គឺពិតជារឿងមួយដ៏សំខាន់បំផុត។ គូស្នេហ៍ទទួលបាននូវការលើកទឹកចិត្ត អារម្មណ៍កក់ក្តៅ ឬមួហ្មង អាស្រ័យទៅលើទម្ងន់ ឬរបៀបនៃការប្រើប្រាស់ពាក្យសម្តី របស់ដៃគូម្ខាងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកស្រលាញ់ដៃគូរបស់អ្នក សូមព្យាយាមកុំប្រើនូវភាសាអវិជ្ជមាន ដែលអាចបំផ្លាញទឹកចិត្តរបស់នាង។ ខាងក្រោមនេះ គឺជាឧទាហរណ៍មួយចំនួន អំពីពាក្យសម្តី ដែលអ្នកមិនគួរប្រើ៖ ១. បើអូនមិនស្រលាញ់ខ្លួនឯង បងក៏មិនអាចស្រលាញ់អូនទៀតបានដែរ! គ្មានអ្នកណា ដែលមិនចេះស្រលាញ់ខ្លួនឯងនោះទេ។ តើការវាយតម្លៃរបស់អ្នកចំពោះមនុស្សជាទីស្រលាញ់របស់អ្នក តើអ្នកច្បាស់កម្រិតណា ថានាងពិតជាមិនស្រលាញ់ខ្លួនឯង? នាងមិនចេះថែសុខភាព? នាងធ្វើឱ្យខ្លួនឯងមានបញ្ហា? ឬព្រោះតែនាងមិនស្រលាញ់ខ្លួនឯង ទើបអ្នកត្រូវចាកចេញពីនាង? ...