ឪពុកម្តាយ​ត្រូវ​ផ្តល់​រង្វាន់ និង​ដាក់​ពិន័យ​… ៖ ឪពុកម្តាយផ្សេងគ្នា នឹងមានទស្សនៈផ្សេងគ្នា អំពីវិធីល្អបំផុត ដើម្បីលើកទឹកចិត្តកូនៗ ឱ្យផ្លាស់ប្តូរអាកប្បកិរិយា របស់ពួកគេ។

ខណៈពេលដែលកុមារតូចៗ អាចនឹងធ្វើអ្វីមួយបានល្អ ហើយទទួលបានរង្វាន់ ហើយកូនៗធំៗ ខ្លះទទួលបានការឆ្លើយតប ពីឪពុកម្តាយ ក្នុងការចេញទៅលេងនៅខាងក្រៅ កុមារដទៃទៀត បែរជាមិនទទួលបាន នូវការផ្តល់ឱ្យរបៀបនេះទេ។

មានតែអ្នកទេ ដែលដឹងអំពីអ្វីដែលមានប្រសិទ្ធភាព សម្រាប់កូនៗរបស់អ្នក ប៉ុន្តែនៅទីនេះមានចំណុចចខ្លះ ដែលអ្នកត្រូវគិត៖

  • សរសើរកូនៗរបស់អ្នក ទោះបីជាពួកគេ បានធ្វើរឿងតូចតាច ក៏ដោយ។
  • ផ្តល់រង្វាន់ ចំពោះឥរិយាបថវិជ្ជមាន របស់កូនអ្នក ហើយសួរថា តើអ្វីទៅគួរតែជារង្វាន់ដ៏ល្អ សម្រាប់ពួកគេ។
  • ចៀសវាងនូវការសម្រេចចិត្ត ដោយតក់ក្រហល់ នៅពេលដែលអ្នកខឹង។
  • និយាយជាមួយកូនរបស់អ្នក អំពីហេតុផលនៃការផ្តល់រង្វាន់ និងផលវិបាក នៃអាកប្បកិរិយារបស់ពួកគេ ដើម្បីឱ្យពួកគេបន្តធ្វើ នូវសកម្មភាពល្អៗ ហើយកែប្រែនូវចំណុច ដែលមិនល្អ។
  • ចំណាយពេលស្តាប់នូវអ្វី ដែលកូនរបស់អ្នកកំពុងនិយាយ ហើយពន្យល់ពួកគេ អំពីអារម្មណ៍ដែលអ្នកកំពុងមាន។
  • ធ្វើជាគំរូសម្រាប់កូនៗ ហើយកុំធ្វើទង្វើណា ដែលអ្នកមិនឱ្យកូនរបស់អ្នកធ្វើ។

ការវាយកូនៗរបស់អ្នក មិនមែនជាគំនិតល្អនោះទេ

គំនិតស្តីពីការចិញ្ចឹមកូន បានផ្លាស់ប្តូរ ហើយឥឡូវយើងដឹងច្រើន អំពីផលប៉ះពាល់នៃការវាយកូនៗ។ ការវាយ អាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ក្មេង និងធ្វើឱ្យពួកគេឈឺចិត្ត។

កុមារដែលត្រូវបានឪពុកម្តាយវាយ ធ្វើឱ្យពួកគេតូចចិត្ត និងខឹង ហើយបំផ្លាញទំនាក់ទំនង រវាងឪពុកម្តាយនិងកូន។ វិធីនេះធ្វើឱ្យការចិញ្ចឹមកូន និងការដាក់ពិន័យកាន់តែលំបាកទៅៗ។ ការវាយកូន អាចធ្វើឱ្យឪពុកម្តាយ មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ហើយវាយកូនកាន់តែខ្លាំងឡើងៗ។

វិធីនេះ នឹងទាញយើងឱ្យត្រឡប់ក្រោយ ទៅមើលអំពីការធ្វើជាគំរូ របស់កូនៗ។ ប្រសិនបើអ្នកវាយកូនរបស់អ្នក ពួកគេអាចគិតថា នេះជាអាកប្បកិរិយា ដែលអាចទទួលយកបាន ហើយគេនឹងធ្វើដាក់អ្នកដទៃទៀត ដោយប្រើវិធីនេះដែរ។ ដើម្បីគេចផុត ពីការដាក់ទណ្ឌកម្មលើរាងកាយ ក្មេងអាចនិយាយកុហក ឬលាក់បំាងនូវអារម្មណ៍ ដែលពួកគេមាន។ ហើយពួកគេអាចនឹងបាក់ទឹកចិត្ត និងមិនធ្វើការអភិវឌ្ឍន៍ នូវភាពជាឯករាជ្យនោះទេ។

ចូរចាំថា

  • នៅពេលដែលអ្នកផ្តល់ ក្តីស្រលាញ់ ទៅឱ្យកូនៗរបស់អ្នក អ្នកនឹងទទួលបាននូវក្តីស្រលាញ់ ពីពួកគេត្រឡប់មកវិញ។
  • នៅពេលដែលអ្នកផ្តល់ ការដាក់ពិន័យធ្ងន់ៗ ឬស្រែក គំហក ឬវាយដំកូនរបស់អ្នក ក៏មានន័យថា អ្នកនឹងទទួលនូវអារម្មណ៍ខឹង និងតូចចិត្ត ពីកូនៗរបស់អ្នកត្រឡប់មកវិញ៕


You may also like

វប្បធម៌ និងជីវិត

ហេតុអ្វី​«បេះដូង​ប្រេះស្រាំ»​ហើយ អាច​ប៉ះ​ភ្ជាប់​ឡើង​វិញ​បាន?

«បេះដូង​ប្រេះស្រាំ» ៖ ពាក្យស្នេហាពីរម៉ាត់នេះ ស្រួលសរសេរ ស្រួលអាន តែពិបាកយល់ន័យ។ អ្នកខ្លះ ស្រលាញ់គ្នា ហើយបែកគ្នា ហើយក៏ទៅរៀបការជាមួយអ្នកថ្មីទៀត ព្រោះសង្សារចាស់ គ្រាន់តែជាអតីត។ ទោះបីជាយ៉ាងណាក៏ដោយ ...
វប្បធម៌ និងជីវិត

កត្តា​ដែលនាំឱ្យ​មនុស្សស្រី​មួយចំនួន ទាក់ទង​ប្តីគេ

វាហាក់ដូចជារឿង​អយុត្តិធម៌ សម្រាប់មនុស្សស្រីមួយចំនួន ដែលត្រូវបានគេចោទ ឬវាយដំ​​ជេរស្តីថា ទាក់ទង​ប្តីគេ ខណៈដែលភាគីខាងបុរស នៅតែទទួលបាន​ការអធ្យាស្រ័យ ពីប្រពន្ធដើម។ ទោះបីក្នុងសីលប្រាំ ក្នុងទ្រឹស្តី​ព្រះពុទ្ធសាសនា ដែល​ហាមប្រាម ​ពីការប្រព្រឹត្ត​ខុស​​ក្នុងកាម ទោះបីវាជារឿង ...
ជីវិតប្រចាំថ្ងៃ

ខ្លឹម៣យ៉ាង នៅលើរូបកាយមនុស្ស

អ្វីទៅ ជា«ខ្លឹម៣យ៉ាង» នៅលើរូបរាងកាយ នៃមនុស្ស? ខ្លឹមទាំងបីនោះ នឹងត្រូវរៀបរាប់យ៉ាងពិស្ដា នៅក្នុងអត្ថបទ​ខាងក្រោម ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ។ មនុស្សគ្រប់រូប ទោះប្រុសឬស្រី មានឬក្រ ល្អឬអាក្រក់ ...

Comments are closed.

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២០-២០២១

តារាង«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២០-២០២១ សម្រាប់ ...
ជីវិតប្រចាំថ្ងៃ

រងការពង្រត់តាំងពីនៅតូច ទើប​ជួបជុំ​ ជាមួយ​ឪពុកម្ដាយ​វិញ​ នៅ​៣២ឆ្នាំ​ក្រោយ

បុរសជនជាតិចិនម្នាក់ ទើប​ជួបជុំ​ ជាមួយឪពុកម្ដាយបង្កើតខ្លួនវិញ នៅថ្ងៃនេះ បន្ទាប់ពីបានបែក ពីអ្នកមានគុណ ដោយការចាប់ពង្រត់មួយ តាំងពី៣២ឆ្នាំមុន។ ការជួបជុំ ឪម៉ែ-កូន វិញនេះ ធ្វើឡើងដោយសារ របាយការណ៍មួយរបស់​អាជ្ញាធរ ...