បច្ចុប្បន្ន «Facebook» គឺជាបណ្តាញសង្គមដ៏ធំទូលាយមួយ ដែលមនុស្សរាប់លាននាក់ ទូទាំងពិភពលោក កំពុង​ប្រើប្រាស់​យ៉ាងមាន​ប្រជាប្រិយភាព។ ទោះបីជាយ៉ាងណាក៏ដោយ របៀបនៃកាប្រើហ្វ៊េសប៊ុក របស់បុគ្គល​ម្នាក់ៗ​មានលក្ខណៈ​ខុសៗគ្នា។ អ្នកខ្លះ ប្រើប្រាស់​បណ្តាញ​សង្គមមួយនេះ គ្រាន់តែជាការកម្សាន្ត បង្ហោះរូបភាពម្តងម្កាល តាមដានព័ត៌មាន លក់ផលិតផលតាមអនឡាញ ឬអ្នកខ្លះទៀត បង្ហោះពី​«រឿងរ៉ាវផ្ទាល់ខ្លួន»ជាសាធារណៈ។

ជាការពិតណាស់ ក្នុងជីវភាពប្រចាំថ្ងៃរបស់យើង មនុស្សគ្រប់រូបចៀសមិនផុត ពីការជួបបញ្ហា ឬតានតឹងចិត្ត​នោះឡើយ។ ដោយសារតែភាគច្រើន មនុស្សចូលចិត្តលេងហ្វ៊េសប៊ុក ដូច្នេះ ពួកគេក៏ប្រើប្រាស់បណ្តាញមួយនេះ ជាកន្លែង​​សម្រាប់​ចែកចាយ​អារម្មណ៍រំខាន​ទាំងឡាយ។

ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ដែលនាំឱ្យអ្នកដែលលេងហ្វ៊េសប៊ុក ចូលចិត្តបង្ហោះ រឿងរ៉ាវផ្ទាល់ខ្លួន ៖

១. បង្ហោះ«រឿងរ៉ាវផ្ទាល់ខ្លួន»ជាមនុស្សឯកា

បុគ្គលខ្លះ គឺជាមនុស្សឯកា ចូលចិត្តនៅស្ងប់ស្ងាត់ រហូតដល់ពេលមានបញ្ហា គាត់ក៏ជ្រើសរើស​យកការសរសេរ ពីអារម្មណ៍​របស់ខ្លួន នៅលើហ្វ៊េសប៊ុក ព្រោះគាត់មិនមែនជាមនុស្ស ដែលចូលចិត្តនិយាយរឿង ក្នុងចិត្តប្រាប់មនុស្ស​ជុំវិញខ្លួននោះទេ តែគាត់ច្រើនតែសរសេរ បង្ហោះចោលមួយពេលៗ ទៅតាមភាពឡើងចុះ នៃអារម្មណ៍របស់គាត់ ទោះបីមាន ​ឬគ្មានអ្នកណា​ចាប់អារម្មណ៍ ពីអ្វីដែលគាត់បានសរសេរ ក៏ដោយ។

២. ចង់បន្ធូរអារម្មណ៍តានតឹង

បុគ្គលខ្លះយល់ថា ការបង្ហោះ Status អំពីអារម្មណ៍អាចសម្រួលភាពតានតឹងក្នុងចិត្តបានមួយគ្រាដែរ ជាជាង​ការបន្ត​លាក់រឿង​សៅហ្មង​ទាំងនោះក្នុងចិត្ត ដែលវានឹងធ្វើឱ្យពួកគេនៅមិនសុខ ឬគេងមិនលក់ក៏ថាបាន។ គ្រាន់តែបង្ហោះរួច ក៏មានអារម្មណ៍ថាធូរ ដូចដកបន្លាចេញពីទ្រូង ឬយករឿងតានតឹងចេញពីចិត្តដូច្នេះដែរ។

៣. ចង់បញ្ឈឺមនុស្សដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ខ្លួន

ពេលខ្លះ ពួកគេគិតថា វាមិនទទួលបានអ្វីមកវិញនោះទេ ចំពោះការបង្ហោះពីអារម្មណ៍ ខឹងឬអន់ចិត្តចំពោះបុគ្គល​ណាម្នាក់ តែគាត់ចាំបាច់​ត្រូវតែបង្ហោះពីបញ្ហាទាំងនោះដោយសារតែគាត់មានចេតនាបញ្ឈឺដល់អ្នកដែលធ្វើឱ្យប៉ះពាល់​អារម្មណ៍​របស់គាត់។ ឬពេលខ្លះទៀត គាត់មិនអាចតទល់ ជាមួយបុគ្គលនោះ ដោយចំៗ ឬបើកចំហបាន ដូច្នេះ​គាត់​សុខចិត្ត​វាយប្រហារគេ ដោយប្រយោល តាមរយៈពាក្យ​បញ្ឆិតបញ្ឆៀង ដែលគាត់សរសេរបង្ហោះ លើហ្វ៊េសប៊ុក​របស់​គាត់ និងមួយ​​ទៀត គាត់យល់ថា បុគ្គលនោះឃើញហើយ អាចនឹងខឹងចិត្ត ឬនៅមិនសុខ បើសិនបានឃើញអ្វី ដែល​គាត់​បង្ហោះ។

ពេលខ្លះ ហ្វ៊េសប៊ុកក្លាយជាទីលាន សម្រាប់ភាគីពីរនាក់ ឬច្រើននាក់ ធ្វើសង្គ្រាមពាក្យសម្តី ដាក់គ្នាទៅវិញទៅមក តាមរយៈការវាយប្រហារ ដោយការសរសេររិះគន់ ឬបង្ហោះពាក្យសម្តីជេរប្រមាថ ឬឌឺដងដាក់គ្នា។

៤. គ្មានមនុស្សដែលអាចពិគ្រោះជាមួយ

បុគ្គលមួយចំនួន យល់ថា គ្មាននរណាម្នាក់អាចជាមនុស្សដែលយល់ចិត្តគាត់ ឬអាចឱ្យគាត់ពិភាក្សាជាមួយបានទេ។ ដូច្នេះហើយ ទើបគាត់​សុខចិត្តទម្លាយរឿងទាំងនោះ ឱ្យគេឯងបានដឹង ទោះបីជាដឹងថា នឹងមានអ្នកពេបជ្រាយគាត់​ក៏ដោយ តែគាត់ក៏នៅតែមានសង្ឃឹមថា ងមានអ្នកផ្សេង​ទៀត សួរនាំពីគាត់ ចង់ដឹងសុខទុក្ខរបស់គាត់ផងដែរ ធ្វើឱ្យ​គាត់​មានអារម្មណ៍ថា គាត់មិនឯកា។

៥. ចង់បានពាក្យលើកទឹកចិត្ត

ភាសាលើកទឹកចិត្ត ពាក្យផ្អែមពីរោះ គឺជាអ្វីដែលអ្នកកំពុងមានបញ្ហាស្មុគស្មាញក្នុងចិត្ត ត្រូវការជាចាំបាច់។ ដូច្នេះ​ហើយ ទើបពួកគេជ្រើសរើស ការបញ្ចេញអារម្មណ៍ តាមរយៈហ្វ៊េសប៊ុក ដើម្បីទទួលបាននូវការលើកទឹកចិត្ត ពីមិត្តភក្តិ​ផ្សេងទៀត ហើយក៏ជាកម្លាំងចិត្តមួយ សម្រាប់គេផងដែរ។

៦. បង្ហោះឡើងក្លាយទម្លាប់

អ្នកខ្លះប្រហែលជាចូលចិត្ត​លេងហ្វ៊េសប៊ុក ដល់ជក់ចិត្ត ឬឈ្លក់ ដែលជំរុញឱ្យគាត់បង្ហោះរាល់ថ្ងៃ មិនថាសកម្មភាព​ផ្ទាល់ខ្លួន ឬរឿងក្នុងចិត្ត។ ដូច្នេះ អ្វីដែលកើតឡើងចំពោះគាត់ គឺគាត់តែងតែបង្ហោះជាប្រចាំ មិនថាជារឿងសប្បាយ ឬកើតទុក្ខ ឡើយ។

៧. បង្ហោះ«រឿងរ៉ាវផ្ទាល់ខ្លួន»ឱ្យគេចាប់អារម្មណ៍

ការវក់លេងបណ្តាញសង្គមយូរទៅ អាចធ្វើឱ្យបុគ្គលមួយចំនួន កើតជំងឺតួឯកផងដែរ។ ពេលខ្លះគេគិតថា បញ្ហាដែល​កើតឡើង​ចំពោះគេ សុទ្ធតែជារឿងសំខាន់ ដែលគេចាំបាច់ ត្រូវតែបង្ហោះ ដើម្បីទទួលបាននូវការចាប់អារម្មណ៍ ពីអ្នកដទៃ។ ដូច្នេះហើយ ទោះបីធុញថប់ ឬជួបបញ្ហាស្មុគស្មាញយ៉ាងណាក៏ដោយ តែនៅពេលមានអ្នកផង ចាប់​អារម្មណ៍ពី​បញ្ហា ឬរឿងផ្ទាល់ខ្លួន​របស់គេ នោះនឹងធ្វើឱ្យសាមីខ្លួន មានអារម្មណ៍សប្បាយចិត្ត ឬមានមោទភាព ចំពោះខ្លួនឯងទៀតផង។

៨. ដើម្បីបង្កើតមិត្តភក្តិ

បុគ្គលខ្លះគិតថា ការបង្ហោះរឿងរ៉ាវផ្ទាល់ខ្លួន ធ្វើឱ្យគាត់ទទួលបាននូវមតិយោបល់ (Comments) ផ្សេងៗ ពីមិត្តភក្តិ​ក្នុងហ្វ៊េសប៊ុករបស់គាត់ ហើយវាក៏ជាចំណែកមួយនៃការបង្កើតមិត្តភក្តិផងដែរ ក្នុងការដែលគាត់អាច​ចែករំលែក​គំនិតគ្នា ទៅវិញទៅមកបាន។

ប្រិយមិត្តដែលកំពុងអានអត្ថបទនេះ ហើយដឹងថាខ្លួនឯងជាមនុស្សដែលចូលចិត្តបង្ហោះបញ្ហាផ្ទាល់ខ្លួន តើគិតថា​ចំណុច ខាងលើណាមួយ ដែលត្រូវជាមួយអ្នក?

ទោះបីជាយ៉ាងណាក៏ដោយ ការបង្ហោះរាល់បញ្ហា នៅលើបណ្តាញហ្វ៊េសប៊ុក មិនសុទ្ធតែជាជម្រើសល្អនោះទេ។ គ្មាន​ច្បាប់​ណាមួយ​ហាមឃាត់ នូវសិទ្ធិសេរីភាពរបស់យើង ក្នុងការសរសេរអ្វី ដែលយើងចង់សរសេរនោះទេ តែការដែល​សរសេរ ដោយមិនបាន​គិតឱ្យដិតដល់ ឬមានលក្ខណៈ​ស៊ីជម្រៅ ឬគ្រោតគ្រាតខ្លាំងពេក វាអាចធ្វើឱ្យ​ប៉ះពាល់ ដល់​កិត្តិយសខ្លួនឯង និងអ្នកដទៃ​ដែលពាក់ព័ន្ធផងដែរ។

ដូច្នេះ បុគ្គលទាំងឡាយ​គប្បីបង្កើត​ឱកាសឱ្យខ្លួនឯង ឱ្យបានច្រើន​នៅពេលមានបញ្ហា តាមរយៈការបង្កើត​មិត្តភាព នៅពិភពខាងក្រៅ ដែលគេអាច​ជាមនុស្ស ដែលស្តាប់ពីបញ្ហារបស់យើងបាន ការចូលរួមក្នុង​សកម្មភាពសង្គមនានា ការដើរកម្សាន្ត ឬលេងកីឡា ក៏សុទ្ធសឹងតែអាចជួយយើង ឱ្យរំដោះខ្លួនពីភាពតានតឹង និងចំណាយពេលច្រើន លើហ្វ៊េសប៊ុកបាន៕



លំអិតបន្ថែមទៀត

កម្ពុជា

ទំព័រ​ហ្វេសប៊ុក ហ៊ុន សែន ប្រាប់​អ្នកប្រើប្រាស់​ឲ្យ​«មាន​ការទទួល​ខុសត្រូវ»

អ្នក«ប្រើប្រាស់បណ្ដាញសង្គម»ទាំងឡាយ ត្រូវ«មាន​ការទទួល​ខុសត្រូវ» និង«ប្រុងប្រយ័ត្នខ្ពស់» ជាពិសេសត្រូវកត់សម្គាល់ ពីគណនេយ្យ និងទំព័រ (Profile/Page) ពិត របស់លោក ហ៊ុន សែន ដែលមានតែមួយគត់។ ខាងលើនេះ ...
កម្ពុជា

សម រង្ស៊ី៖ ហ្វេសប៊ុក​អាច​បិទ​ទំព័រ ហ៊ុន សែន បើ​បន្ត​បង្ក្រា​បអ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម

ប្រធានស្ដីទីគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានអះអាងថា ក្រុមហ៊ុន «Facebook» អាចបិទទំព័រ «Facebook» របស់លោក ហ៊ុន សែន ប្រសិនណាជាអាជ្ញាធរក្រុងភ្នំពេញ នៅតែគាបសង្កត់ និងគំរាមកំហែង ...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការស្ទង់មតិរបស់អង្គការខុមហ្វ្រែល ក្នុងទូរស័ព្ទដៃរបស់លោក ក្នុងពិធីសម្ពោធសួនលេងទឹកឯកជនមួយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

អ្នកគាំទ្រ ហ៊ុន សែន លើហ្វេសប៊ុក ភាគច្រើនជា​«គណនេយ្យ​ខ្មោច»

ខណៈលោក ហ៊ុន សែន អួតអាងអំពីជ័យជំនះ នៃការស្ទង់មតិមួយ ដែលធ្វើឡើងតាម​ទំព័រហ្វេសប៊ុក របស់អង្គការ«ខុមហ្វ្រែល (Comfrel)» អ្នកជំនាញ​ខាង​បច្ចេកវិទ្យា បាន​លើកឡើងថា លទ្ធផលចេញ​ពីការស្ទង់មតិនោះ មិនអាចយកជាការ​បាន​ទេ ដោយ​ហេតុថា ...

យល់ស៊ីជម្រៅផ្នែក ជីវិតប្រចាំថ្ងៃ

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២០-២០២១

តារាង«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២០-២០២១ សម្រាប់ ...
ជីវិតប្រចាំថ្ងៃ

រងការពង្រត់តាំងពីនៅតូច ទើប​ជួបជុំ​ ជាមួយ​ឪពុកម្ដាយ​វិញ​ នៅ​៣២ឆ្នាំ​ក្រោយ

បុរសជនជាតិចិនម្នាក់ ទើប​ជួបជុំ​ ជាមួយឪពុកម្ដាយបង្កើតខ្លួនវិញ នៅថ្ងៃនេះ បន្ទាប់ពីបានបែក ពីអ្នកមានគុណ ដោយការចាប់ពង្រត់មួយ តាំងពី៣២ឆ្នាំមុន។ ការជួបជុំ ឪម៉ែ-កូន វិញនេះ ធ្វើឡើងដោយសារ របាយការណ៍មួយរបស់​អាជ្ញាធរ ...

Comments are closed.