អំពី​អារម្មណ៍​ធុញថប់​របស់​ស្ត្រី ៖ វាអាចជារឿងធម្មតា ដែលស្ត្រីជាទូទៅរវល់ជាង និងមានភាពតានតឹង ច្រើនជាងបុរស។ កាលសម័យបុរាណ ស្រ្តីបានត្រឹមតែនៅផ្ទះ ទទួលខុសត្រូវ លើការងារផ្ទះតែប៉ុណ្ណោះ តែបច្ចុប្បន្ន ស្រ្តីក្រៅពីធ្វើការងារផ្ទះហើយ ក៏នៅចេញទៅធ្វើការងារ រកប្រាក់កម្រៃនៅខាងក្រៅទៀត។ ប្រហែលជាដោយសារតែរឿងនេះ ទើបស្ត្រីត្រូវបានគេមើលឃើញថា ជាទូទៅ​មានភាពតានតឹង ច្រើនជាងបុរស។ ប៉ុន្តែតើការយល់ឃើញនេះ ជាការពិត​យ៉ាងដូចម្តេច?

ក្រុមអ្នកស្រាវជ្រាវ មកពី «University of Arizona’s School of Family» និង «Consumer Resources» បានសម្រេចចិត្ត ស្វែងរកទិន្នន័យមួយ។ ពួកគេបានយកចំនួន​គូស្វាមីភរិយា ១៦៦គូ និងអ្នកចូលរួមម្នាក់ៗ ត្រូវរក្សាទុក នូវកំណត់ហេតុប្រចាំថ្ងៃ ក្នុងរយៈពេល ៤២ថ្ងៃ ដែលពួកគេបានកត់ត្រា ពីភាពតានតឹងប្រចាំថ្ងៃរបស់ពួកគេ។ លទ្ធផលបានបង្ហាញយ៉ាងពិតប្រាកដថា ស្ត្រីបានរាយការណ៍ អំពីចំនួននៃ “ភាពធុញថប់ខ្ពស់” និងថ្ងៃ​ដែលគ្មានទុក្ខព្រួយ តិចជាងបុរស។

នេះ បង្ហាញពីគន្លឹះសំខាន់ៗមួយចំនួន ទាក់ទងនឹងស្ត្រី និងភាពតានតឹង ដែលស្ត្រីត្រូវយល់ដឹង:

ថែទាំរាងកាយរបស់អ្នក

មនុស្សស្រីជារឿយៗ គឺពូកែខ្វល់ពីអ្នកដទៃ ដូចជាខ្វល់ពីគ្រួសារ កូន ប្តី មិត្តភក្តិ ប៉ុន្តែភ្លេចខ្វល់ខ្លួនឯង។ ជាការពិតណាស់ ភាពតានតឹងចិត្ត ពិតជាបង្កឱ្យមានផលប៉ះពាល់ ដល់រាងកាយ។ ដូច្នេះ ស្រ្តីទាំងឡាយ ត្រូវដោះស្រាយ ជាមួយបញ្ហាស្រ្តេស ដើម្បីជួយផ្តល់ថាមពល ដល់រាងកាយរបស់ខ្លួន តាមរយៈការហាត់ប្រាណ ស្ប៉ា ការញ៉ាំអាហារដែលមានជីជាតិ និងគេងឱ្យបានគ្រប់គ្រាន់ ដើម្បីសុខភាព និងសម្រស់។ ទោះបីជាយ៉ាងណាក៏ដោយ កុំប្រើប្រាស់វិធីអវិជ្ជមាន មកដោះស្រាយ ជាមួយភាពតានតឹងរបស់អ្នក ដោយបណ្តោយឱ្យខ្លួន ធ្វើសកម្មភាពដែលប៉ះពាល់ ដល់សុខភាព ឬបំផ្លាញខ្លួនឯង និងអ្នកដទៃ។

ផ្លាស់ប្តូររបៀបនៃការគិត

កម្រិតនៃភាពតានតឹងចិត្តរបស់អ្នក ឡើង ឬចុះ ខ្ពស់ ឬទាប អាស្រ័យលើរបៀប នៃការគិតរបស់អ្នក។ ការផ្លាស់ប្តូររបៀប ដែលអ្នកកំណត់នូវហេតុការណ៍អ្វីមួយ ថាជាភាពតានតឹង ដោយងាកមកគិតជាថ្មី មកវិញថា វាមិនមែនជាការគំរាមកំហែង តែជាការដែលត្រូវខំប្រឹងប្រែង ឬវាមិនមែនជាវិបត្តិទេ តែជាឱកាសសម្រាប់អភិវឌ្ឍខ្លួន នោះអាចធ្វើឱ្យអ្នកមានអារម្មណ៍ថា មានការគំរាមកំហែង និងភាពតានតឹងចិត្ត តិចជាងមុន។ នៅពេលដែលអ្នកមិនយល់ឃើញថា ស្ថានភាពមួយជាការគំរាមកំហែង នោះភាពតានតឹងចិត្ត ក៏មិនអាចកើតមាន ចំពោះអ្នកបានដែរ។ ការគិតវិជ្ជមានបានច្រើន នឹងជួយអ្នកឱ្យមានភាពរីករាយ ច្រើនទៅតាមនោះដែរ។

ចំណាយពេលសម្រាប់ខ្លួនឯង

វាជាការសំខាន់ សម្រាប់ស្រ្តីគ្រប់រូប រួមទាំងអ្នកម្តាយផងដែរ ក្នុងការធ្វើកិច្ចការខ្លះ សម្រាប់ខ្លួនឯង បើមិនអ៊ីចឹងទេ អ្នកប្រាកដជាប្រឈមមុខ នឹងអារម្មណ៍ធុញថប់។ ការចេះគ្រប់គ្រងភាពតានតឹងចិត្ត គឺការដកខ្លួនចេញ ពីសម្ពាធផ្សេងៗ ភាពរវល់ ហើយប្រើពេលវេលាខ្លះ ដើម្បីធ្វើរឿងដែលធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ដូចជាស្តាប់ចម្រៀង ដែលខ្លួនឯងចូលចិត្ត ទៅកន្លែងដែលខ្លួនចូលចិត្ត ហែលទឹក ឬការកម្សាន្តផ្សេងៗ។ ទន្ទឹមនឹងនេះដែរ ប្រសិនបើអ្នករកឃើញថា ខ្លួនឯងតែងឆ្លើយ “ចាស” ឬ “អូខេ” ទៅគ្រប់កិច្ចការទាំងឡាយ ជាច្រើន ដូច្នេះ អ្នកគួររៀននិយាយថា “ទេ” ខ្លះហើយ ដើម្បីដកឃ្លាពីភាពតានតឹងខ្លះ។



You may also like

ជីវិតប្រចាំថ្ងៃ

ខ្លឹម៣យ៉ាង នៅលើរូបកាយមនុស្ស

អ្វីទៅ ជា«ខ្លឹម៣យ៉ាង» នៅលើរូបរាងកាយ នៃមនុស្ស? ខ្លឹមទាំងបីនោះ នឹងត្រូវរៀបរាប់យ៉ាងពិស្ដា នៅក្នុងអត្ថបទ​ខាងក្រោម ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ។ មនុស្សគ្រប់រូប ទោះប្រុសឬស្រី មានឬក្រ ល្អឬអាក្រក់ ...
ជីវិតប្រចាំថ្ងៃ

ហេតុអ្វីបានជា​អ្នក​លេង​ហ្វ៊េសប៊ុក​ខ្លះ​ចូល​ចិត្ត​បង្ហោះ​«រឿងរ៉ាវផ្ទាល់ខ្លួន»?

បច្ចុប្បន្ន «Facebook» គឺជាបណ្តាញសង្គមដ៏ធំទូលាយមួយ ដែលមនុស្សរាប់លាននាក់ ទូទាំងពិភពលោក កំពុង​ប្រើប្រាស់​យ៉ាងមាន​ប្រជាប្រិយភាព។ ទោះបីជាយ៉ាងណាក៏ដោយ របៀបនៃកាប្រើហ្វ៊េសប៊ុក របស់បុគ្គល​ម្នាក់ៗ​មានលក្ខណៈ​ខុសៗគ្នា។ អ្នកខ្លះ ប្រើប្រាស់​បណ្តាញ​សង្គមមួយនេះ គ្រាន់តែជាការកម្សាន្ត បង្ហោះរូបភាពម្តងម្កាល ...

Comments are closed.

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២០-២០២១

តារាង«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២០-២០២១ សម្រាប់ ...
ជីវិតប្រចាំថ្ងៃ

រងការពង្រត់តាំងពីនៅតូច ទើប​ជួបជុំ​ ជាមួយ​ឪពុកម្ដាយ​វិញ​ នៅ​៣២ឆ្នាំ​ក្រោយ

បុរសជនជាតិចិនម្នាក់ ទើប​ជួបជុំ​ ជាមួយឪពុកម្ដាយបង្កើតខ្លួនវិញ នៅថ្ងៃនេះ បន្ទាប់ពីបានបែក ពីអ្នកមានគុណ ដោយការចាប់ពង្រត់មួយ តាំងពី៣២ឆ្នាំមុន។ ការជួបជុំ ឪម៉ែ-កូន វិញនេះ ធ្វើឡើងដោយសារ របាយការណ៍មួយរបស់​អាជ្ញាធរ ...