• វិធីសាស្រ្ត​រំដោះ​ខ្លួន ពី​ការឈឺចាប់​ដោយ​សារ​បែក​បាក់​ស្នេហា

    ស្នេហា គ្រាន់តែជាពាក្យពីរម៉ាត់ តែផ្តល់រសជាតិច្រើនយ៉ាង ដល់បុរសស្ត្រីដែលចង់ ឬបានភ្លក្ស។ អ្នកខ្លះជួបរឿងផ្អែមល្ហែម កក់ក្តៅ ខណៈពេលដែលអ្នកខ្លះទៀត បែរជាជួបរឿងខកបំណង បែកបាក់គ្នាទៅវិញ។ វាពិតជារឿងកម្សត់ ហើយគួរឱ្យអាណិតណាស់ សម្រាប់អ្នកដែលឈឺចាប់ ព្រោះរឿងស្នេហា រហូតដល់អ្នកខ្លះ មិនអាចគ្រប់គ្រងខ្លួនឯងបាន ក៏គិតខ្លី ធ្វើរឿងដែលបំផ្លាញដល់ខ្លួនឯង ឬក្នុងខួរក្បាលវិលវល់ ដោយគំនិតអវិជ្ជមាន។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយចំនួន សម្រាប់ជួយអ្នកខូចចិត្ត ឱ្យរំដោះខ្លួន ចេញពីភាពសោកសង្រេងរបស់ខ្លួន ចៀសវាងការ ធ្វើបាបខ្លួនឯងដោយប្រការណាមួយ៖ ចែករំលែករឿងខូចចិត្ត ជាមួយមនុស្សដែលអ្នកទុកចិត្ត នៅពេលដែលអ្នកខូចចិត្ត វាជារឿងល្អបំផុត ដែលអ្នកអាចស្វែងរកមនុស្សណាម្នាក់ដែលអ្នកទុកចិត្ត ក្នុងការចែករំលែកពីបញ្ហារបស់អ្នកជាមួយគេ។ ពេលខ្លះពួកគេមិនប្រាកដថាអាចជួយអ្វីអ្នកបានក៏ពិតមែន តែការដែលគេចំណាយពេលស្តាប់រឿងឈឺចាប់របស់អ្នកដោយយកចិត្តទុកដាក់ ...
  • សញ្ញា​៥យ៉ាង​បង្ហាញ​ថា នារី​ដែល​អ្នក​តាម​ស្រលាញ់ ក៏​ចាប់​អារម្មណ៍​លើ​អ្នក​ដែរ

    ពេលដែលយើងស្រលាញ់នរណាម្នាក់ ច្បាស់ណាស់ថា យើងក៏ចង់ឱ្យគេ ស្រលាញ់យើងវិញដូចគ្នា។ បច្ចុប្បន្ននេះ មនុស្សភាគច្រើន ពេញនិយម ក្នុងការប្រើប្រាស់បណ្តាញសង្គមហ្វ៊េសប៊ុក សូម្បីតែការរាប់អានគ្នា ឬពេលដែលយើងលួចស្រលាញ់នរណាម្នាក់ ក៏តែងតែប្រើប្រាស់មធ្យោបាយនេះ ដើម្បីប្រាស្រ័យទាក់ទង ជាមួយគេនៅពេលយប់ ឬពេលទំនេរ មិនដែលអាក់ខានឡើយ។ យ៉ាងណាមិញ មនុស្សស្រីសម័យឥឡូវឆ្លាតណាស់ នាងងាយនឹងដឹង ប្រសិនបើមានបុរសណាម្នាក់ លួចស្រលាញ់នាង។ ដូច្នេះ ប្រសិនបើនាងចាប់អារម្មណ៍លើគេដែរ នាងក៏មានចេតនា ក្នុងការបង្ហាញឱ្យខាងប្រុសដឹងថា នាងកំពុងបើកភ្លើងខៀវឱ្យគេហើយ។ ៥ចំណុចខាងក្រោមនេះ បង្ហាញពីរបៀបនៃការប្រាស្រ័យទាក់ទងរបស់មនុស្សស្រី ចំពោះបុរសដែលនាងដឹងថាគេលួចស្រលាញ់នាង ហើយនាងក៏មានចិត្តលើគេដូចគ្នា។ ១. នាងតែងតែផ្ញើសារ​តបមកអ្នកវិញជានិច្ច ការផ្ញើរសារភ្លាមៗ (Tchat) ឆ្លើយឆ្លងគ្នា គឺជាវិធីពេញនិយមរបស់មនុស្សសម័យឥឡូវ ...
  • ស្វែង​យល់​អំពី​អារម្មណ៍​ធុញថប់​របស់​ស្ត្រី

    វាអាចជារឿងធម្មតា ដែលស្ត្រីជាទូទៅរវល់ជាង និងមានភាពតានតឹងច្រើនជាងបុរស។ កាលសម័យបុរាណ ស្រ្តីបានត្រឹមតែនៅផ្ទះ ទទួលខុសត្រូវ លើការងារផ្ទះតែប៉ុណ្ណោះ តែបច្ចុប្បន្ន ស្រ្តីក្រៅពីធ្វើការងារផ្ទះហើយ ក៏នៅចេញទៅធ្វើការងារ រកប្រាក់កម្រៃនៅខាងក្រៅទៀត។ ប្រហែលជាដោយសារតែរឿងនេះ ទើបស្ត្រីត្រូវបានគេមើលឃើញថា ជាទូទៅមានភាពតានតឹង ច្រើនជាងបុរស។ ប៉ុន្តែតើការយល់ឃើញនេះ ជាការពិតយ៉ាងដូចម្តេច? ក្រុមអ្នកស្រាវជ្រាវមកពី «University of Arizona’s School of Family» និង «Consumer Resources» បានសម្រេចចិត្ត ស្វែងរកទិន្នន័យមួយ។ ពួកគេបានយកចំនួនគូស្វាមីភរិយា ១៦៦ គូ និងអ្នកចូលរួមម្នាក់ៗ ត្រូវរក្សាទុក នូវកំណត់ហេតុប្រចាំថ្ងៃ ...
  • រឿង ៧ យ៉ាង​ដែល​ភរិយា​គ្រប់​រូប​ចង់​បាន ពី​ស្វាមី​របស់​ខ្លួន

    មនុស្សពីរនាក់ស្រលាញ់គ្នា គឺចាប់ផ្តើមពីទំនាក់ទំនង ជាសង្សារជាមុនសិន ទម្រាំបានឈានដល់ការរៀបអាពាហ៍ពិពាហ៍។ ទោះបីជាមានឈ្មោះ ជាប្តីប្រពន្ធហើយក៏ដោយ មនុស្សស្រីនៅតែចង់ឱ្យមនុស្សប្រុស ធ្វើរឿង ៧ យ៉ាងសម្រាប់នាង៖ ១. ភាពផ្អែមល្ហែម មនុស្សស្រីជាច្រើន តែងចង់ឱ្យស្វាមីរបស់នាង រក្សានូវភាពផ្អែមល្ហែមជាមួយនាងដូចជាថ្ងៃដែលគាត់តាមស្រលាញ់នាង។ នាងមិនដែលធុញ ក្នុងការស្តាប់ពាក្យថា “បងស្រលាញ់អូន” “បងនឹកអូន” ពីមាត់ប្តីរបស់នាងនោះទេ។ មិនតែប៉ុណ្ណោះ ភរិយាតែងចង់ឱ្យស្វាមីរបស់ខ្លួនផ្តល់នូវភាពកក់ក្តៅដល់នាង តាមរយៈសកម្មភាពស្និទ្ធស្នាលផ្សេងទៀត ដូចជាការឱប ការថើប កាន់ដៃនាង ច្របាច់ស្មាឱ្យនាងពេលឃើញនាងហត់។ល។ ២. ជាអ្នកស្តាប់ដ៏ល្អរបស់នាង មនុស្សស្រី អាចចូលចិត្តរអ៊ូច្រើន ឬ អាចមានរឿងជាច្រើនដែលលាក់ទុកក្នុងចិត្តនាង។ បើសិនស្វាមី គ្រាន់តែជាមនុស្សចូលចិត្តបន្ទោស ...
  • ស្វែង​យល់​អារម្មណ៍​មនុស្ស​ស្រី​នៅ​លីវ ពេល​ឃើញ​គេ​រៀបការ

    បទចម្រៀងមួយបទ របស់អ្នកស្រី ប៉ែន រ៉ន ដែលផ្តើមដោយឃ្លាថា “ខ្ញុំឃើញគេរៀបការ ចិត្តចង់តែរៀបការដែរ….” ពិតជាចាក់ដោតបេះដូងក្រមុំៗ មួយចំនួន ដែលមិនទាន់រកបានមិត្ត១០០ឆ្នាំ។ ឱ្យចូលដល់ខែរងា ឬចាប់ផ្តើមធ្លាក់ខ្យល់ម្តងៗ យើងតែងតែឮសំឡេងភ្លេងការ ឬរោងការនៅតាមវិថីមួយចំនួន ដែលយើងជិះកាត់។ ចំពោះមនុស្សស្រីមួយចំនួន ដែលមិនទាន់បានរៀបការនឹងគេ ក៏ហាក់ដូចជាមានអារម្មណ៍ថា ស្រណោះខ្លួន ព្រោះគ្មានអ្នកចូលស្តី ឬមិនទាន់ជួបអ្នក ដែលត្រូវចិត្ត។ ខាងក្រោមនេះ គឺជាអារម្មណ៍មួយចំនួន ដែលអាចកើតមានចំពោះមនុស្សស្រីនៅលីវ ឬអ្នកដែលមានអាយុមានអាយុច្រើន តែមិនទាន់រៀបការ៖ ១. ច្រណែន ការលេងហ្វ៊េសប៊ុក គឺជារឿងពេញនិយមបំផុតសម្រាប់មនុស្សជាច្រើន។ ឱ្យតែដល់រដូវរៀបការម្តងៗ ឃើញតែគេបង្ហោះ រូបថតការ ឬ ...
  • វិធី​ធ្វើ​ឱ្យ​មិត្ត​ស្រី​ខ្លួន​មាន​អារម្មណ៍​ថា នាង​ជា​មនុស្ស​ពិសេស

    មនុស្សពីរនាក់ស្រលាញ់គ្នា និងអាចបន្តទំនាក់ទំនងជាមួយគ្នាបានដោយរលូន មិនមែនត្រឹមតែការមានចិត្តស្មោះត្រង់ចំពោះគ្នាប៉ុណ្ណឹងទេ តែការធ្វើឱ្យដៃគូទទួលបាននូវភាពកក់ក្តៅ ផ្អែមល្ហែម គឺរឿងមួយដែលមនុស្សស្រីគ្រប់គ្នាតែងចង់បានពីមនុស្សដែលខ្លួនស្រលាញ់។ ជាការពិតណាស់ នារីគ្រប់រូបចង់មានអារម្មណ៍ថានាងជាទ្រព្យសម្បត្តិដ៏មានតម្លៃនិងពិសេសសម្រាប់បុរសជាទីស្រលាញ់របស់នាង។ តើអ្នកនឹងបង្ហាញនាងយ៉ាងដូចម្តេចថានាងពិតជាពិសេសចំពោះអ្នក? គ្មានអ្វីគួរអោយចាប់អារម្មណ៍ចំពោះនារីម្នាក់ ជាងបុរសម្នាក់ដែលចាត់ទុកនាងជាព្រះនាងម្ចាស់នោះទេ។ ខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលអ្នកអាចអនុវត្តជាមួយមិត្តស្រីរបស់អ្នកដើម្បីឱ្យនាងយល់ថានាងជាមនុស្សពិសេសសម្រាប់អ្នក។ ១. សរសើរនាង ជាការពិតណាស់ មនុស្សស្រីទាំងអស់ចូលចិត្តពាក្យសរសើរ។ ដូច្នេះ អ្នកមិនត្រូវភ្លេចសរសើរនាងនោះទេ គឺសរសើរនាងឱ្យត្រូវនឹងចំណុចល្អៗ ឬគុណសម្បត្តិដែលនាងមាន ដែលមិនមែនជាការបញ្ជោរ។ សរសើរទាំងរូបរាងខាងក្រៅ និងអត្តចរិតខាងក្នុងរបស់នាង។ ចួនកាលអ្នកអាចសរសើរពីម៉ូតសក់របស់នាង ពីរបៀបដែលនាងស្លៀកពាក់ ឬក៏ស្នាមញញឹមរបស់នាងផងដែរ។ ២. បង្ហាញឱ្យនាងដឹងថាអ្នកខ្វល់ពីនាងខ្លាំង ចំណាយពេលជាមួយនាងឱ្យបានច្រើន ទោះបីជាអ្នករវល់យ៉ាងណាក៏ត្រូវតែឆ្លៀត ដូចជាមើលកុន ហែលទឹក ញ៉ាំអាហារ។ ...