«បេះដូង​ប្រេះស្រាំ» ៖ ពាក្យស្នេហាពីរម៉ាត់នេះ ស្រួលសរសេរ ស្រួលអាន តែពិបាកយល់ន័យ។ អ្នកខ្លះ ស្រលាញ់គ្នា ហើយបែកគ្នា ហើយក៏ទៅរៀបការជាមួយអ្នកថ្មីទៀត ព្រោះសង្សារចាស់ គ្រាន់តែជាអតីត។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានបុគ្គលមួយចំនួន នៅតែជ្រើសរើសការវិលត្រឡប់ទៅរកអ្នកចាស់វិញ ដោយសារហេតុផលមួយចំនួន៖

១. ពួកគេបែកគ្នាមិនមែនដោយសារជនទី៣

ពេលខ្លះ មិនមែនទាល់តែភាគីម្ខាងទៀត ទៅមានអ្នកថ្មីទើបនាំឱ្យមានការចែកផ្លូវគ្នានោះទេ។ ចួនកាលភាពមិនចុះសម្រុង ការយល់តែចិត្តខ្លួនឯង ក៏ជាដើមហេតុធ្វើឱ្យពួកគេមិនអាចបន្តស្នេហានេះបាន។ ប៉ុន្តែ ការបែកគ្នានេះ នឹងទាញពួកគេឱ្យគិតឡើងវិញ ព្រោះគេច្បាស់រៀងៗខ្លួនថា ពួកគេនៅតែស្រលាញ់គ្នា។ ប្រសិនបើការបែកនោះ កើតឡើង ដោយសារដៃគូមានអ្នកថ្មី ទើបជារឿងដែលងាយបំភ្លេច។

២. ពួកគេនៅតែនឹកគ្នា

មនុស្សធ្លាប់ស្រលាញ់គ្នា ឱ្យឈប់នឹកគ្នាងាយៗ ម្តេចនឹងបាន។ អនុស្សាវរីយធ្លាប់សាងរួមគ្នា លុបចេញពីបេះដូងភ្លាមៗម្តេចនឹងបាន។ កាន់តែនឹក កាន់តែខូចចិត្តខ្លាំង ដូច្នេះ ទើបពួកគេសម្រេចចិត្តវិលត្រឡប់រកគ្នាវិញ។

៣. ព្រមចាញ់

ព្រោះតែការទាមទារចង់ឈ្នះរៀងៗខ្លួនបែបនេះហើយ ទើបធ្វើឱ្យពួកគេមិនបានពិចារណាវែងឆ្ងាយរហូតឈានដល់ការបែកគ្នា។ ប៉ុន្តែ នៅពេលដែលភាគីណាម្នាក់ព្រមចាញ់ ហើយត្រឡប់មករកដៃគូ ដោយការសុំត្រូវគ្នា សុំទោសគ្នា នោះការអត់ឱនក៏កើតឡើង ដោយសារតែម្នាក់ទៀត ក៏កំពុងសោកសៅដូចគ្នា ពេលដែលឃ្លាតពីគ្នាបែបនេះ។

៤. គេមិនទាន់ជួបអ្នកថ្មី

ពេលបែកគ្នា គេសង្ឃឹមថា នឹងជួបអ្នកថ្មីដែលល្អ ជាងអ្នកចាស់ ឬអាចធ្វើឱ្យគេលែងឯកា តែទាំងនេះ សុទ្ធតែជាការលួងចិត្តខ្លួនឯង ព្រោះបេះដូងគេនៅតែមានអ្នកចាស់ដដែល។ គេនៅតែបារម្ភ ចង់ដឹងសុខទុក្ខអ្នកចាស់គ្រប់ពេល។ ពេលដែលអ្នកទាំងពីរមានអារម្មណ៍ដូចគ្នាបែបនេះហើយ ទើបគេសុខចិត្តចាប់ផ្តើមជាមួយគ្នាម្តងទៀត៕



លំអិតបន្ថែមទៀត

កំសាន្ដ

«គោ​ចាស់ ប្រទះ​ស្មៅ​ខ្ចី» សំណើច​ខ្លីៗ

«គោ​ចាស់ ប្រទះ​ស្មៅ​ខ្ចី» ដោយ​សារ​តែ​ចង់​ក្លាយ​ជា​មនុស្ស​មាន​លុយ ទាំង​ក្មេង​វ័យ និង​យ៉ាង​ឆាប់​រហ័ស​នោះ ស្រី​ស្អាត​វ័យ​២៣​ឆ្នាំ​ម្នាក់ បាន​សម្រេច​ចិត្ត​រៀបការ ជា​មួយ​បុរស​មហា​សេដ្ឋី​មួយ​រូប ដែល​មាន​វ័យ​យ៉ាង​ចំណាស់ ​អាយុ​៧៣ឆ្នាំ (អាយុ​ខុស​គ្នា​៥០​ឆ្នាំ)។ នាង​បាន​រៀប​គម្រោង ថា​នឹង​រួម​រ័ក្ស​ជា​មួយបុរស​ចំណាស់ ...
កំសាន្ដ

«មាជ សុវណ្ណារ៉ា នាំស្រីទៅនៅផ្ទះ​ចំការ​ខាង​ប្រពន្ធ ?»

ភ្ញាក់ព្រើត… តែវាជាអ្វី ដែលកំពុងកើតឡើង ! «មាជ សុវណ្ណារ៉ា នាំស្រីទៅនៅផ្ទះ​ចំការ​ខាង​ប្រពន្ធ» គឺជាសាររបស់អ្នកស្រី មាជ ជេមី (Meach Jamie) ភរិយាលោក ...
កំសាន្ដ

«អ្នកក្លាហានតែមួយ» សំណើច

បុរសៗខ្លាចប្រពន្ធជាច្រើន បានមកជួបជុំគ្នាដើម្បីបង្កើតជា សមាគមជួយទ្រទ្រង់អ្នកខ្លាចប្រពន្ធ។ នៅដំណាក់កាល ចុងក្រោយ បុរសទាំងនោះ​ត្រូវការតែងតាំងមនុស្សម្នាក់ ដើម្បីធ្វើជាប្រធានដឹកនាំសមាគមនោះ។ ប្រធានសមាគម ត្រូវតែជាមនុស្សនឹងធឹង មិនចេះខ្លាចប្រពន្ធផ្ដេសផ្ដាស។ តែក្នុងចំណោមមនុស្សប្រុស ដែលមកចូលរួម​ទាំងនេះ គ្មាននរណាម្នាក់​ក្លាហានចេញមុខ ...

យល់ស៊ីជម្រៅផ្នែក វប្បធម៌ និងជីវិត

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...

Comments are closed.