• ហ៊ុន សែន ថា​«គ្មាន​នរណា​ផ្សេង»​ចេះគ្រប់គ្រង​ប្រទេស​ដូចលោក

    នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានបង្ហាញជំនឿថា គ្មាន​នរណា​ផ្សេង ចេះគ្រប់គ្រង​ដឹកនាំប្រទេសកម្ពុជា ដូចរូបលោកឡើយ និងបានថ្លែងចំអក ឲ្យទៅមេដឹកនាំប្រឆាំងថា គ្រាន់តែចេះស្រែក ចង់ចាប់អ្នកនេះ ឬអ្នកនោះប៉ុណ្ណោះ។ ជាការអះអាងដោយខ្លួនលោក នៅប៉ុន្មានថ្ងៃក្រោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង ទទួលស្គាល់ថា ការដឹកនាំរបស់លោក ហ៊ុន សែន មានការខ្វះចន្លោះ។ ក្នុងពិធីចែកសញ្ញាបត្រ ក្នុងរាជធានីភ្នំពេញ នាថ្ងៃអង្គារនេះនេះ លោក ហ៊ុន​ សែន អះអាងថា លោកតែងរំលឹកដាស់តឿន ទៅកងកម្លាំងគ្រប់ប្រភេទ ឲ្យពង្រឹងសមត្ថភាព ប្រឆាំងអំពើភេរវនិយម តាមពាក្យស្លោករបស់លោក «ឃើញទឹកស្ងប់ មិនត្រូវគិតថា ក្នុងទឹកគ្មានត្រី ...
  • ហ៊ុន សែន ថា ស ខេង «មិនល្ងង់»​ដណ្ដើម​អំណាច​យកទៅ​ឲ្យ សម រង្ស៊ី

    ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង «មិនល្ងង់»ធ្វើរដ្ឋប្រហារ ទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយយកអំណាចទៅឲ្យលោក សម រង្ស៊ី នោះទេ។ នេះ ជាការអះអាងឡើង របស់បុរសខ្លាំងកម្ពុជា ដើម្បីប្រតិកម្មតប ទៅនឹងការបង្ហើបរបស់មេដឹកនាំប្រឆាំង កាលពីប៉ុន្មានថ្ងៃមុន ដែលជឿជាក់ថា លោក ស ខេង កំពុងត្រៀមកម្លាំង ដើម្បីកម្ចាត់នាយករដ្ឋមន្ត្រី ឲ្យបានមុន។ លោក ហ៊ុន សែន ថ្លែងឡើងដូច្នេះ នៅក្នុងពិធីបើកការដ្ឋាន សាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ពីក្រុងប៉ោយប៉ែត ...
  • សម រង្ស៊ី ប្រាប់ ស ខេង ដែល​ត្រៀម​កម្លាំង​រួច ឲ្យ​កម្ចាត់ ហ៊ុន សែន មុន

    លោក សម រង្ស៊ី បានប្រកាសនៅថ្ងៃនេះ ឲ្យបុរសទីពីរនៃរបបក្រុងភ្នំពេញ គឺលោក ស ខេង ដែលមេដឹកនាំប្រឆាំងជឿថា បានត្រៀមកម្លាំងរួចជាស្រេចនោះ ឲ្យបើកប្រតិបត្តិការ​«វាយកម្ចាត់»​លោក ហ៊ុន សែន ឲ្យបានមុន ដោយមិនត្រូវទុកឲ្យលោក ហ៊ុន សែន ធ្វើប្រតិបត្តិការកម្ទេចមុន នោះឡើយ។ ថ្លែងតាមកិច្ចសម្ភាសមួយ ក្នុងវិទ្យុអាស៊ីសេរី ពីប្រទេសកូរ៉េខាងត្បូង កន្លែងដែលលោក សម រង្ស៊ី កំពុងចូលរួមក្នុងកម្មវិធីជាច្រើន នៅទីនោះ មេដឹកនាំប្រឆាំងបានអះអាងជាថ្មី អំពីដំណើរវិលត្រឡប់ ចូលមាតុភូមិវិញ ក្នុងពេលខាងមុខ។ លោកបន្តបញ្ជាក់ទៀតថា៖ «ខ្ញុំវិលត្រឡប់ទៅវិញនេះ គឺខ្ញុំមិនឲ្យ ហ៊ុន ...
  • ហ៊ុន សែន ថា​គណៈប្រតិភូ EU គ្មាន​«ឋានានុក្រមស្មើ»​ត្រូវជួប​លោកទេ

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងបញ្ជាក់ថា អវត្តមាននៃជំនួបរវាងរូបលោក និងគណៈប្រតិភូនៃសហភាពអ៊ឺរ៉ុប «EU» ដែលធ្វើដំណើរមកប្រទេសកម្ពុជា ក្នុងរយៈពេល២ថ្ងៃមកនេះ គឺដោយសារគណៈប្រតិភូទាំងនោះ មិនមាន«ឋានានុក្រមស្មើ» ដែលអាចជួបជាមួយរូបលោក ដែលមានឋានៈជានាយករដ្ឋមន្ត្រីនោះទេ។ ការថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីឆ្លើយតបទៅនឹងការធ្វើអត្ថាធិប្បាយ របស់ក្រុមអ្នកវិភាគ ដែលអះអាងថា ជំនួបដែលកើតមាន តែរវាងគណៈប្រតិភូ «EU» ជាមួយលោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ហើយមិនមានជំនួប ជាមួយរូបលោកនោះ គឺជាការបែកបាក់ផ្ទៃក្នុង នៅក្នុងជួររដ្ឋាភិបាលកម្ពុជា ...
  • ហ៊ុន សែន ព្រមាន​គណៈរដ្ឋមន្ត្រី​របស់​លោក ថាកុំចង់​ឲ្យលោក​ស្លាប់

    បន្ទាប់ពីតំណាល ចូលដល់រឿងដែលលោកថា មិនជឿគេដាក់ថ្នាំបំពុលសម្លាប់លោកនោះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានងាកមកព្រមានគណៈរដ្ឋមន្ត្រីរបស់លោក ថាកុំចង់ឲ្យលោកស្លាប់ ព្រោះបើលោកស្លាប់ គឺមានន័យជាការរំលាយតំណែង តួនាទីរបស់ខ្លួនឯង គ្រវាត់ចោលដូច្នេះដែរ។ មេដឹកនាំរបបក្រុងភ្នំពេញ ដែលអង្គុយនៅក្នុងតំណែងយូរជាងគេ នៅទ្វីបអាស៊ី បានថ្លែងឡើងដូច្នេះ ក្នុងព្រឹកថ្ងៃពុធទី១៣ ខែមិនា ឆ្នាំ២០១៩នេះ ក្នុងពិធីស្វែងរកការគាំទ្រ ពីក្រុមកម្មករ-កម្មការិនី ដែលប្រព្រឹត្តិទៅនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ហើយពូអត់ខ្លាចនរណាបំពុលទេ ហើយខ្ញុំមិនជឿ… លើកលែងតែពួកភេរវជន ដែលចង់ឲ្យពូស្លាប់។ ...
  • CNRP ថ្កោលទោស​ការចាប់ផ្សឹក​សង្ឃ ហោ សុខុន ព្រោះ​ការបញ្ចេញមតិ

    ការចាប់ផ្សឹក​ព្រះតេជគុណ ហោ សុខុន អតីតចៅអធិការវត្តច្បារអំពៅ និងជាអតីតសង្ឃទីប្រឹក្សា រងការថ្កោលទោស«យ៉ាងដាច់អហង្កា» ពីគណបក្សសង្គ្រោះជាតិ ដោយហៅទង្វើនេះ ថាជា«ការបង្ក្រាប និងគម្រាមកំហែងដល់សិទ្ធិសេរីភាព»។ គណបក្សប្រឆាំងបានអំពាវនាវឲ្យគណបក្សប្រជានកម្ពុជា និងលោក ហ៊ុន សែន បញ្ឈប់ការយកសាសនា ជាឈ្នាន់នយោបាយ ហើយត្រូវបំបួសព្រះភិក្ខុ ហោ សុខុន និងផ្ដល់តួនាទីលោក ជាព្រះចៅ​អធិការ​វត្តច្បារអំពៅឡើងវិញ។ សេចក្ដីថ្លែងការណ៍របស់គណបក្សខាងលើ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានកាលពីប៉ុន្មានម៉ោងមុន បានវាយតម្លៃការចាប់ផ្សឹកព្រះសង្ឃ ហោ សុខុន យ៉ាងតក់ក្រហល់ កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ថាជាអំពើព្រៃផ្សៃ រំលោភបំពានទៅលើបាវចនាជាតិ សាសនា ព្រះមហាក្សត្រ។ ...