កម្ពុជាដំណឹង

ហ៊ុន សែន ថា​«គ្មាន​នរណា​ផ្សេង»​ចេះគ្រប់គ្រង​ប្រទេស​ដូចលោក

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត Reuters)

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានបង្ហាញជំនឿថា គ្មាន​នរណា​ផ្សេង ចេះគ្រប់គ្រង​ដឹកនាំប្រទេសកម្ពុជា ដូចរូបលោកឡើយ និងបានថ្លែងចំអក ឲ្យទៅមេដឹកនាំប្រឆាំងថា គ្រាន់តែចេះស្រែក ចង់ចាប់អ្នកនេះ ឬអ្នកនោះប៉ុណ្ណោះ។ ជាការអះអាងដោយខ្លួនលោក នៅប៉ុន្មានថ្ងៃក្រោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង ទទួលស្គាល់ថា ការដឹកនាំរបស់លោក ហ៊ុន សែន មានការខ្វះចន្លោះ។

ក្នុងពិធីចែកសញ្ញាបត្រ ក្នុងរាជធានីភ្នំពេញ នាថ្ងៃអង្គារនេះនេះ លោក ហ៊ុន​ សែន អះអាងថា លោកតែងរំលឹកដាស់តឿន ទៅកងកម្លាំងគ្រប់ប្រភេទ ឲ្យពង្រឹងសមត្ថភាព ប្រឆាំងអំពើភេរវនិយម តាមពាក្យស្លោករបស់លោក «ឃើញទឹកស្ងប់ មិនត្រូវគិតថា ក្នុងទឹកគ្មានត្រី ឬសត្វដែលគ្មានពិសនោះទេ»។

លោកនាយករដ្ឋមន្ត្រី បានលើកឡើង ពីការចេះដឹកនាំ ចេះមានបទបញ្ជា ចេះមានបទបញ្ជារបស់លោក ដូច្នេះថា៖

«ត្រូវប្រុងប្រយ័ត្ន កុំឲ្យកម្ពុជាក្លាយជាគោលដៅ នៃការវាយប្រហារភេរវកម្ម ឬជាជម្រកនៃអំពើភេរ​វកម្ម។ មិនមែនដឹកនាំ ចេះតែដឹកនាំ និងចេះត្រឹមស្រែកទេ។ ចេះមានបទបញ្ជា ចេះមានបច្ចេកទេស ដើម្បីគ្រប់គ្រងសភាពការណ៍យ៉ាងណា ដើម្បីប្រទេសយើងមានសន្តិភាព មានសេចក្ដីសុខ។»

បុរសខ្លាំងកម្ពុជា បានងាកទៅសួរតាមបែបចំអក ទៅកាន់មេដឹកនាំប្រឆាំងថា៖

«នោះហើយ អ្នកឯងគ្រាន់តែនិយាយ អំពីបញ្ហានេះបញ្ហានោះ ប៉ុន្តែអ្នកឯងចេះគ្រប់គ្រងប្រទេសហើយឬនៅ? គ្រប់គ្រាន់ហើយឬនៅ? បញ្ហាមិនមែននរណាអាចធ្វើបាន ចង់ធ្វើក៏ធ្វើ ចង់អី… ខ្ញុំមិនចង់និយាយ ត្រឡប់មកជាមួយអាណាទេ។ សុទ្ធតែស្អីឡើង ចង់រកចាប់ ហ៊ុន សែន លេងឬ? ហ្អែងមកសាកមើល? ហ្អែងមកចាប់ខ្លួនឯងម្ដងមើល? អាហ្នឹងបានល្អមើល! តែអត់ហ៊ានឈានជើងចូល។»

«គ្មាន​នរណា​ផ្សេង តាំងពី៣៤ឆ្នាំ…»

លោក ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយកណ្ដាប់ដៃដែក អស់រយៈពេលជាង៣៤ឆ្នាំ រាប់ចាប់តាំងពីឆ្នាំ១៩៨៥មក។ មកដល់ពេលនេះ លោក ហ៊ុន សែន ជាមេដឹកនាំតែម្នាក់គត់ ដែលកាន់តំណែងយូរជាងគេបង្អស់ នៅទ្វីបអាស៊ី។

យ៉ាងណា ភាពឥតខ្ចោះនៃការដឹកនាំ គ្រប់គ្រងប្រទេស ដែលលោក ហ៊ុន សែន លើកឡើងដោយខ្លួនលោកនេះ មានលក្ខណៈផ្ទុយ ពីការអះអាងរបស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមហាផ្ទៃ ដែលបានទទួលស្គាល់ ក្នុងការថ្លែងជាសាធារណៈ កាលពីថ្ងៃទី២០ ខែមេសាថា របបដឹកនាំរបស់លោក ហ៊ុន សែន បច្ចុប្បន្ន ពិតជាមានការខ្វះចន្លោះ។

ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា នៅវត្តមួយក្នុងខេត្តព្រៃវែង លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានថ្លែងឡើងថា៖

«ការពិតសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល ដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រី ខ្ញុំមិនបដិសេធថា មិនមានចំណុចខ្វះខាត ឬចំណុចសេសសល់ទេ ប៉ុន្តែ ចំណុច​សេសសល់ ដែលយើងអាចកែបាន ដែលយើងខិតខំកែបាន។ វាមិនដល់ថ្នាក់ដែលយើង​កែមិនបាន ដូចរបប ថារបប ប៉ុលពត ទៅចុះ ឬដូចរបបនានាកន្លងមកដែលធ្លាប់ជួបថា ត្រូវតែផ្តួលរំលំរបបហ្នឹង ដាក់របបថ្មី វាមិនដល់ថ្នាក់ហ្នឹងទេ។​ សូមគិតឱ្យបានឆ្ងាយ បើមិនចឹងទេ យើងនាំគ្នាថយក្រោយ មិនដឹងប៉ុន្មានសិបជំហានទេ។​»

សម្រាប់លោក សម រង្ស៊ី គូបដិបក្ខផ្នែកនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានថ្លែងជាច្រើនដង ក្នុងរយៈពេលចុងក្រោយ អះអាងពីដំណើរវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ នៅក្នុងឆ្នាំ២០១៩នេះ បើទោះជាមេដឹកនាំប្រឆាំង រងការគម្រាមម្ដងហើយម្ដងទៀត ពីការចាប់ខ្លួនលោក នៅពេលលោកមានវត្តមាន នៅក្នុងប្រទេសនោះក្ដី។

ប្រធានស្ដីទីគណបក្សប្រឆាំង បានថ្លែងតបនឹងការគម្រាម រកចាប់ខ្លួននោះវិញថា លោកត្រឡប់ចូលកម្ពុជាវិញ មិនមែនដើម្បីដើរចូល ទៅឲ្យលោក ហ៊ុន សែន ចាប់ខ្លួននោះទេ។ លោក សម រង្ស៊ី បានបញ្ជាក់ថា លោកត្រឡប់ចូលស្រុកវិញ គឺដើម្បីដឹកនាំឲ្យពលរដ្ឋងើបឡើង ទៅ«ចាប់លោក ហ៊ុន សែន យកទៅ​កាត់ទោស»។ លោក ហ៊ុន សែន ដែលត្រូវលោក សម រង្ស៊ី ចាត់ទុកថា ជាជនផ្ដាច់ការ និងក្បត់ជាតិកម្ពុជា៕



លំអិតបន្ថែមទៀត

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅសហភាពអ៊ឺរ៉ុប កាលពីខែតុលា ឆ្នាំ២០១៨។ (រូបថត AFP/Getty)
កម្ពុជា

EU៖ ការបិទវិទ្យុ«VOD»ប៉ះពាល់ធ្ងន់ធ្ងរ ដល់សេរីភាព​សារព័ត៌មាន

មិនត្រឹមតែសហភាពអ៊ឺរ៉ុបប៉ុណ្ណោះទេ តែបណ្ដាប្រទេសធំៗ នៅបស្ចឹមលោក សុទ្ធតែបានរួមគ្នា ប្រតិកម្មចំពោះការបិទវិទ្យុ«VOD» ថាបានប៉ះពាល់ធ្ងន់ធ្ងរ ដល់សេរីភាព​សារព័ត៌មាន និងប្រព័ន្ធពហុនិយម ដែលមានសារសំខាន់ណាស់ សម្រាប់សង្គមប្រជាធិបតេយ្យ។ សេចក្ដីថ្លែងការណ៍រួម របស់គណៈប្រតិភូសហភាពអឺរ៉ុប​ប្រចាំនៅកម្ពុជា និងស្ថានទូតរបស់ប្រទេសធំៗ ...
កម្ពុជា

សម រង្ស៊ី៖ ពលរដ្ឋត្រូវ​«ទម្លាក់ ហ៊ុន សែន»​ដូច​មេដឹកនាំ​ផ្ដាច់ការ​ផ្សេងទៀត

មេដឹកនាំប្រឆាំង លោក សមរង្ស៊ី បានថ្លែងឡើងថា ប្រជារាស្ត្រកម្ពុជា ដែលមាន​ការគាំទ្រ​ពីកងទ័ព«ស្នេហាជាតិ» ត្រូវរួមគ្នា«ទម្លាក់»លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពី​តំណែង ដូចពលរដ្ឋក្នុងប្រទេសជាច្រើន ដែលបានទម្លាក់​មេដឹកនាំ​ផ្ដាច់ការរបស់ពួកគេ ចេញពី​តំណែង​ជាបន្តបន្ទាប់។ ...
កម្ពុជា

ហ៊ុន សែន ព្រមាន​ប្រទេស​មហាអំណាច «កុំធ្វើ​កំហុស​លើក​ទី៣»

កុំប្រើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីបំផ្លាញសន្តិភាពពេញលេញ ដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ។ នេះ ជាសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...