• ក្រុង​ភ្នំពេញ​ព្រមាន​ចាត់វិធានការ​ប្រឆាំង​ការផ្សាយព័ត៌មាន​ថា អ៊ឺរ៉ុប​«ទុកច្រក»​

    ការប្រើពាក្យ ដូចជា «EU ទុកច្រក ឱ្យរដ្ឋាភិបាលកម្ពុជា» ឬពាក្យដទៃទៀត ដែលរបបក្រុងភ្នំពេញវាយតម្លៃថា «មិនត្រឹមត្រូវ» អាចនឹងរងវិធានការ «ដោយម៉ឺងម៉ាត់ និងគ្រប់រូបភាព» ពីរបបដឹកនាំឯកបក្សមួយនេះ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយ នៅល្ងាចថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។ សេចក្ដីថ្លែងការណ៍ ដែលមានសរសេរ ជាបីភាសា (ខេមរភាសា អង់គ្លេស និងចិន) បានពន្យល់ថា វិធានការ​«ដោយម៉ឺងម៉ាត់ និងគ្រប់រូបភាព»នោះ គឺដើម្បីថែរក្សា «សតិអារម្មណ៍​​សាធារណៈ ឱ្យស្ថិតនៅក្នុងស្ថិរភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»។ លោក ផៃ ស៊ីផាន ...
  • អ៊ឺរ៉ុបលប់ចោល​ការអនុគ្រោះពន្ធ​លើ ផលិតផលអង្ករ ពីកម្ពុជា​និង​ភូមា

    ពីរាជធានី ព្រុយហ្សែល (ប្រទេសប៊ែលហ្សិក) សហភាពអ៊ឺរ៉ុបបានប្រកាស ក្នុងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ យកពន្ធអាករ​ឡើងវិញ​ទៅលើ ផលិតផលអង្ករ ដែលត្រូវបាននាំចូល ពីប្រទេសកម្ពុជា និងពីប្រទេសភូមា។ ការកំណត់ ឲ្យ​ផលិតផលអង្ករ ពីប្រទេសទាំងពីរ ត្រូវបង់ពន្ធ នឹងត្រូវអនុវត្តន៍ ចាប់ពីថ្ងៃសុក្រទី១៨ ខែមករា ឆ្នាំ២០១៩នេះតទៅ។ សម្រាប់គណៈកម្មការ នៃសហភាពអ៊ឺរ៉ុប បានពន្យល់ ពីការសម្រេចចិត្តរបស់ខ្លួនថា ការកំណត់ខាងលើ ធ្វើឡើងបន្ទាប់ពីមានការកើនឡើងខ្លាំង នៃការនាំចូលអង្ករ ប្រភេទ «Indica» ពីប្រទេសកម្ពុជា និងភូមា នៅក្នុងលំហរទីផ្សារអ៊ឺរ៉ុប សម្រាប់រយៈពេល៥ឆ្នាំចុងក្រោយ ហើយថា ការកើនឡើងនេះ ...
  • ថិក គ្រូស ថ្លែង​ពីភាពចាំបាច់​ ដែល​អាមេរិក​ត្រូវ​សើរើ​ការអនុគ្រោះពន្ធពីកម្ពុជា

    សមាជិកព្រឹទ្ធសភាអាមេរិក ដ៏ល្បីឈ្មោះ លោក ថិក គ្រូស (Ted Cruz) បានបញ្ចេញប្រតិកម្មរបស់លោក តបនឹងនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានគម្រាម កាលពីប៉ុន្មានថ្ងៃមុន ថានឹងកម្ទេចគណបក្សប្រឆាំងចោល ប្រសិនណាជាសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងរបបដឹកនាំក្រុងភ្នំពេញ។ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងពិធី​បើកការដ្ឋាន​សាងសង់ ផ្លូវក្រវាត់ក្រុងទី៣ ក្នុងខេត្តកណ្ដាល ដោយចាត់ទុកការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើរបបដឹកនាំរបស់លោក គឺដូចសម្លាប់បក្សប្រឆាំង។ បុរសខ្លាំងដែលអង្គុយក្នុងតំណែង ជាង៣ទសវត្សន៍ បាន​ព្រមាន​ប្រទេស​លោកខាងលិច​ទាំងនោះ ថាឲ្យឈប់​មកនិយាយ ជាមួយលោក ពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យអ្វីទៀត។ សម្រាប់ លោក ថិក ...
  • ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក មក​កម្ពុជាស្នើ​ឲ្យដោះលែង កឹម សុខា

    ក្នុងការបំពេញទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ១៦ ខែមករា ឆ្នាំ២០១៩ ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ លោក «Joseph H. Felter» បានជួបជជែកជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងសំណុំរឿងជាច្រើន រួមទាំងសំណុំរឿង​លោក កឹម សុខា សិទ្ធិសេរីភាព​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយនោះ​ផង។ ស្ថានទូតសហរដ្ឋ​អាមេរិក ​ប្រចាំ​កម្ពុជា បានប្រកាសឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា លោក «Joseph H. Felter» បានជួបជាមួយលោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ ដោយពិភាក្សាពីចក្ខុវិស័យរួម ដែល​ចង់​ឲ្យ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មាន​ភាព​បើកចំហ ...
  • មន្ត្រី​​អ៊ឺរ៉ុប​ហៅ​ការគម្រាម​របស់ ហ៊ុន សែន ថា​មាន​ចរិត​បែប​ម៉ាហ្វីយ៉ា

    សំដីរបស់នាយករដ្ឋមន្ត្រីកម្ពុជា ពិតជាបានឮដល់​ អ៊ឺរ៉ុប! នោះគឺការគម្រាម របស់លោក ហ៊ុន សែន កាលពីព្រឹកម៉ិញ ដែលអះអាងថា នឹងកម្ទេចគណបក្សប្រឆាំង នៅកម្ពុជាចោល ប្រសិនជាសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មប្រឆាំងនឹងរបបដឹកនាំ របស់លោក។ ហើយប្រតិកម្ម ក៏ចាប់ផ្ដើមធ្លាក់ចុះមក ជាបណ្ដើរៗដែរ។ មន្ត្រីទទួលខុសត្រូវមួយរូប ក្នុងប្រទេសអ៊ីតាលី បានហៅការគម្រាមនោះ មានចរិតបែប ម៉ាហ្វីយ៉ា (Mafia) នៃជនផ្ដាច់ការមួយរូប។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងទី៣ ក្នុងខេត្តកណ្ដាល ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងគម្រាម​ថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើប្រទេសកម្ពុជា គឺដូចសម្លាប់បក្សប្រឆាំង។ បុរសខ្លាំងដែលអង្គុយក្នុងតំណែង ជាង៣ទសវត្សន៍ បានព្រមានបណ្ដាប្រទេសទាំងនោះ ...
  • ហ៊ុន សែន ៖ «បើ​តឹងច្រមុះ​រន្ធទាំងពីរ ហ្អែង​ដកដង្ហើម​តាមមាត់»

    «យើងធ្វើសេដ្ឋកិច្ច មិនមែនពឹងពាក់ តែវិស័យណាមួយ ដែលទុកឲ្យគេខ្ទប់ច្រមុះយើង ស្លាប់នោះទេ» នេះ ជាការអះអាងឡើង របស់នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងការថ្លែងមួយរបស់លោក កាលពីព្រឹកម៉ិញ ជុំវិញនយោបាយ «សេដ្ឋកិច្ច» ថ្មី ដែលលោកហៅថា ជា​«ការធ្វើ​សេដ្ឋកិច្ច ច្រើនផ្នែក ច្រើនយ៉ាង និងច្រើនប្រទេស»។ បន្ទាប់ពីការបង្ហើប នូវវិធានការមួយចំនួន កាលពីចុងសប្ដាហ៍មុន ដើម្បីទប់ទល់នឹងការលើកប្រព័ន្ធអនុគ្រោះពន្ធ ពីសំណាក់សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកនោះ លោក ហ៊ុន សែន បានថ្លែងក្នុងពិធី បើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងទី៣ នាខេត្តកណ្ដាល ដោយធ្វើការប្រៀបធៀបថា លោកមានរន្ធច្រមុះពីរ និងមាត់មួយ បើបិទរន្ធណាមួយ ...