• ហ៊ុន សែន ថាកម្ពុជាមិនដូរ​«ឯករាជភាព និងអធិបតេយ្យភាព»​ទៅនឹងអ្វីផ្សេង

    នៅចំពោះការបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ក្នុងជំហានដើម្បីដកកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួននោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកប្រកាស​ជំហរ​របស់របបដឹកនាំ​របស់លោក​ថា កម្ពុជា​នឹងមិនយក​«ឯករាជភាព និងអធិបតេយ្យភាព»របស់ខ្លួន ទៅដោះដូរ​ជាថ្នូរ​នឹងអ្វីមួយ​ឡើយ។ នៅបណ្ដាញសង្គម លោក ហ៊ុន សែន ដែលខកខានបង្ហាញខ្លួនជាសាធារណៈ តាំងពីច្រើនសប្ដាហ៍មកនោះ បានសរសេរអួតអាងថា ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិសព្វថ្ងៃ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ លោកថា ចំណូលពន្ធ បានកើនឡើងជាបន្តបន្ទាប់ ខណៈសេដ្ឋកិច្ចកម្ពុជា ដែលពីមុនហ៊ុំព័ទ្ធដោយទារុណកម្ម និងការកៀបសង្កត់ ប៉ុន្តែពេលនេះគឺបានងើបលូតលាស់ និងកាន់តែរឹងមាំ។ បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពីជាង៣៤ឆ្នាំ បានថ្លែងពីការដឹងគុណរបស់លោក ចំពោះក្រុមអាជីវករ ពាណិជ្ជករ ...
  • អាមេរិកប្រាប់ក្រុងភ្នំពេញ ឲ្យ​«តម្កល់សុខុមាល​​​ភាព»​ជាតិ​ខ្ពស់ជាង​អ្វីទាំងអស់

    «សូមអំពាវនាវ ឲ្យ​មេដឹកនាំកម្ពុជា”តម្កល់សុខុមាល​​​ភាព”របស់ប្រទេស ឲ្យខ្ពស់ជាង​​ផលប្រយោជន៍​ផ្ទាល់ខ្លួន និងផលប្រយោជន៍​​នយោបាយ» នេះ ជាអ្វីដែលគេបានអាន នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីប្រតិកម្មទៅនឹងការបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធ «EBA»។ បើតាមសេចក្ដីថ្លែងការណ៍នោះ ដែលចេញផ្សាយកាលពីព្រឹកម៉ិញ បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់​សហភាពអឺរ៉ុប ក្នុងការផ្តើមដំណើរការនីតិវិធី​ផ្អាកការអនុគ្រោះពន្ធ ផ្អែកពាណិជ្ជកម្ម ​ ដល់ប្រទេសកម្ពុជា ក្រោមគម្រោងដែលមាន​ឈ្មោះថា អ្វីៗទាំងអស់លើកលែង​តែអាវុធ (EBA) ដោយសារ «មានការដើរ​ថយក្រោយយ៉ាងធ្ងន់ធ្ងរ​ ក្នុងការការពារសិទ្ធិ​មនុស្ស និងសិទ្ធិការងារ នៅក្នុងរយៈពេល ១៨ ខែកន្លងទៅនេះ»។ ស្ថានទូតរបស់ប្រទេសមហាអំណាច ដែលជាទីផ្សារនាំចេញធំទីពីរ បន្ទាប់ពីសហភាពអ៊ឺរ៉ុប បានសរសេរថា៖ ...
  • តើលក្ខខណ្ឌអ្វីខ្លះ ដែល EU ចង់បានពីរបប ហ៊ុន សែន ដើម្បីរក្សាទុក EBA?

    ដើម្បីឲ្យល្អមើលល្អស្ដាប់ សហភាពអ៊ឺរ៉ុបតែងសរសេរ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ចង់ឃើញប្រទេសកម្ពុជា វិលត្រឡប់មករកគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញ ដែលជាលក្ខខណ្ឌមានចែងក្នុងកិច្ចព្រមព្រៀង កម្ពុជា-សហភាពអ៊ឺរ៉ុប (EU) ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)»។ តែបើគេបានស្ដាប់អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់ នៃសហភាព​អ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ ដែលបានឡើងថ្លែង នៅក្នុងសម័យប្រជុំពេញអង្គ នៃសភាអ៊ឺរ៉ុប នាក្រុងស្ត្រាស្បួរ៍ ភាគខាងកើតបារាំង កាលពីថ្ងៃព្រហស្បត្តិ៍ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ គេនឹងយល់ច្បាស់និងលំអិត ពីអ្វីដែលសហភាពអ៊ឺរ៉ុបទាមទារ ពីរបបដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃ បន្ទាប់ពីព្រឹត្តការណ៍នយោបាយ ...
  • កម្ពុជា​មានពេល​៦ខែ ដើម្បី​«ស្ដារស្ថានភាព»​បើចង់រក្សាទុក EBA

    ការប្រកាសបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» មិនមែនជាសេចក្ដីសម្រេចចុងក្រោយ របស់សហភាពអ៊ឺរ៉ុប ដែលថានឹងត្រូវព្យួរប្រព័ន្ធអនុគ្រោះពន្ធ ក្នុងពេលនេះទេ។ ប៉ុន្តែសម្រាប់សហភាពអ៊ឺរ៉ុប វាជាការកំណត់ពេលវេលា ដែលមានកាលវិភាគច្បាស់លាស់ ដើម្បីឈានទៅកាន់ទិសដៅនោះ ប្រសិនណាជាប្រទេសកម្ពុជា មិន«ស្ដារស្ថានភាព»ឲ្យល្អប្រសើរវិញទេ។ ដូចអ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម បានពន្យល់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយកាលពីម្សិលម៉ិញអះអាងថា ការបើកនីតិវិធីផ្លូវការ ក្នុងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ វាការចាប់ផ្ដើមរាប់ថ្ងៃជាផ្លូវការ សម្រាប់រយៈពេល៦ខែ ដែលសហភាអ៊ឺរ៉ុប ត្រូវឃ្លាំមើលប្រទេសកម្ពុជា យ៉ាងដិតដល់និងជាក់លាក់ ហើយវិធានការចាំបាច់ទាំងអស់ (ពីសំណាក់អាជ្ញាធរកម្ពុជា) ...
  • EU បើក​នីតិវិធីផ្លូវការ​ដក EBA ពីកម្ពុជា ទោះបី ហ៊ុន សែន គម្រាម

    សហភាពអ៊ឺរ៉ុប (EU) បានសម្រេចជាផ្លូវការ​នៅថ្ងៃចន្ទទី១១ ខែកុម្ភ ឆ្នាំ២០១៩នេះ បើកនីតិវិធីដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «អ្វីៗទាំងអស់លើកលែងតែអាវុធ (Everything but Arms – EBA)។ ជាសេចក្ដីសម្រេច ដែលធ្វើឡើងប៉ុន្មានសប្ដាហ៍ ក្រោយការគម្រាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថានឹងកម្ទេចគណបក្សប្រឆាំងនៅកម្ពុជាចោល ប្រសិនជាសហភាពអ៊ឺរ៉ុបដាក់ទណ្ឌកម្ម ទៅលើរបបដឹកនាំរបស់លោក។ សេចក្ដីប្រកាសព័ត៌មានមួយរបស់គណៈកម្មការអ៊ឺរ៉ុប ដែលជាស្ថាប័ននីតិប្រតិបត្តិរបស់សហភាពអ៊ឺរ៉ុប និងដែលចេញផ្សាយក្នុងថ្ងៃនេះ បានឲ្យដឹងថា សហភាពអ៊ឺរ៉ុប (EU) បើកនីតិវិធី ដើម្បីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ដែលអនុញ្ញាតឲ្យប្រទេសកម្ពុជា នាំផលិតផលរបស់គ្រប់មុខ លើកលែងតែអាវុធ ចូលមកក្នុងទីផ្សារនៃសហភាពអ៊ឺរ៉ុប ...
  • សម រង្ស៊ី៖ ទណ្ឌកម្ម EU ដាក់លើ​របប​ក្រុង​ភ្នំពេញ ជា«វិធានការ​ត្រឹមត្រូវ»

    ចំណាត់ការរបស់សហភាពអឺរ៉ុប ប្រឆាំងរបបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជា«វិធានការ​ត្រឹមត្រូវ និងសមស្រប ដែលអាចទទួលយកបាន»។ នេះ បើតាមការអះអាង របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សប្រឆាំង នៅក្នុងលិខិតមួយ ផ្ញើរទៅកាន់សហភាពអ៊ឺរ៉ុប ដែលធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅមុននេះ។ ​ក្នុងលិខិត​ជាភាសាអង់គ្លេសនោះ លោក សម រង្ស៊ី បានថ្លែងអំណរគុណ ចំពោះសហភាព​អ៊ឺរ៉ុប ក្នុងនោះមានទាំងសភាអ៊ឺរ៉ុប គណៈកម្មាធិការអ៊ឺរ៉ុប និងប្រទេសជាសមាជិកទាំងអស់ ចំពោះ«ការខិតខំប្រឹងប្រែង និងការប្តេជ្ញាជួយការពារសិទ្ធិមនុស្ស និងជួយស្តារលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា» និងអះអាងថា គណបក្សសង្គ្រោះជាតិ បើទោះជាត្រូវបានរំលាយ ដោយរបបក្រុងភ្នំពេញហើយក្ដី ...