• អាមេរិកបំបាក់ហូឡង់ ហើយលើក​ពាន​បាល់ទាត់​ពិភពលោក​«ស្ត្រី» ឆ្នាំ២០១៩

    ក្រុមកីឡាការិនីបាល់ទាត់ របស់សហរដ្ឋអាមេរិក ដែលជាម្ចាស់ពាន«ស្ត្រី»ឆ្នាំ២០១៥ បានឈ្នះពានពិភពលោកជាថ្មីទៀត ក្នុងឆ្នាំ២០១៩នេះ ដែលជាព្រឹត្តិការណ៍កំពុងប្រព្រឹត្តទៅ ក្នុងប្រទេសបារាំង។ នេះ ជាការលើកពានលើកទី៤  របស់ក្រុមអាមេរិក នៅក្នុងប្រវត្តិបាល់ទាត់ពិភពលោក និងបន្ទាប់ពីបានបំបាក់ក្រុមហូឡង់ក្នុងពិន្ទុ ២-០ ក្នុងល្ងាចថ្ងៃអាទិត្យនេះ នៅឯកីឡដ្ឋានក្រុងលីយ៉ុង (ភាគខាងត្បូង)។ គ្រាប់បាល់ទាងពីរនោះ រកបាននៅនាទីទី  ដោយខ្សែប្រយុទ្ធ កីឡាការិនី «Megan RAPINOE» ដែលជាគ្រាប់បាល់ពិន័យ១១ម៉ែត្រ និងនៅនាទីទី  ដោយខ្សែបម្រើ កីឡាការិនី «Rose LAVELLE» ដែលជាគ្រាប់បាល់ ពីចម្ងាយប្រមាណជា២០ម៉ែត្រ។ ព័ត៌មានលំអិតផ្សេងទៀត នឹងចេញផ្សាយជាបន្តបន្ទាប់ ក្នុងពេលបន្តិចទៀត៕
  • បាល់ទាត់ពិភពលោក៖ ស៊ុយអែត​បំបាក់​អង់គ្លេស យក​«ចំណាត់ថ្នាក់​ទី៣»

    ក្រមបាល់ទាត់ស្ត្រីជម្រើសជាតិ នៃប្រទេសស៊ុយអែត បានដណ្ដើមបាន«ចំណាត់ថ្នាក់​ទី៣» ត្រូវនឹងមេដាយស្ពាន់ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ផ្នែកស្ត្រី ឆ្នាំ២០១៩នេះ ដែលកំពុងប្រព្រឹត្តិទៅ ក្នុងប្រទេសបារាំង។ ជាចំណាត់ថ្នាក់ទី៣ លើកទី៤ របស់ក្រុមស៊ុយអែដ បន្ទាប់ពីក្រុមនេះ បានប្រកួតយកឈ្នះក្រុមតោបី របស់ប្រទេសអង់គ្លេស ក្នុងពិន្ទុ ២-១ កាលពីប៉ុន្មាននាទីមុន នាកីឡដ្ឋាននៃក្រុង នីស (Nice – ភាគខាងត្បូង)។ គ្រាប់បាល់ទាំងពីរ របស់ក្រុមកីឡាការិនីស៊ុយអែត រកបានដោយកីឡាការិនី «Asllani» នៅនាទីទី១១ និងបន្ទាប់មក នៅនាទីទី២២ ដោយកីឡាការិនី «Jakobsson»។ ប៉ុន្តែបើទោះជាត្រូវបាននាំមុខ ដល់ទៅពីរគ្រាប់ដូច្នេះក្ដី ក្រុមជម្រើសជាតិអង់គ្លេស ...
  • បាល់ទាត់ពិភពលោក ៖ ហូឡង់​ទម្លាក់​​ស៊ុយអែត​ដើម្បី​ជួប​អាមេរិក​នៅ​ផ្ដាច់ព្រ័ត្រ

    បាល់ទាត់ពិភពលោក ឆ្នាំ២០១៩៖ ម្ចាស់ពានអ៊ឺរ៉ុប​ឆ្នាំ២០១៧ ក្រុមកីឡាការនីបាល់ទាត់ នៃប្រទេសហូឡង់ បានប្រកួតឈ្នះក្រុមស៊ុយអែត នៅក្នុងការប្រកួតបន្ថែមម៉ោង (១-០) ដើម្បីដណ្ដើមយកសំបុត្រចុងក្រោយ ឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមបាល់ទាត់អាមេរិក ដែលជាម្ចាស់ពាន់ពិភពលោក ឆ្នាំ២០១៥។ គឺខ្សែបម្រើហូឡង់ កីឡាការិនី «Jackie Groenen» ដែលបានទាត់បញ្ជូនបាល់ ពីចម្ងាយជាង២០ម៉ែត្រ បញ្ចុលទីស៊ុយអែត នៅនាទីទី៩០+៩ ក្នុងការបន្ថែមម៉ោងទីមួយ។ តាំងពីនាទីដំបូងមក ក្រុមកីឡាការិនីស៊ុយអែត បានព្យាយាមវាយលុក និងមានឱកាសទាត់បញ្ចូលទី បានជាច្រើនដង តែកង្វះប្រសិទ្ធិភាព និងនៅចំពោះថ្វីដៃចាប់បាល់ របសកីឡាការិនីចាំទីរបស់ក្រុម ហូឡង់ ក្រុមស៊ុយអែដមិនអាចរកគ្រាប់បាល់ ដើម្បីអាចមកតថ្លៃ ក្នុងក្ដីសង្ឃឹមឡើងទៅផ្ដាច់ព្រ័ត្រនោះឡើយ។ ហើយទីបំផុត ...
  • ល្បីខ្លាំង! កាយវិការ​«ផឹកតែ»​ដើម្បី​អបអរ​គ្រាប់បាល់​ របស់​ខ្សែប្រយុទ្ធ​អាមេរិក

    នៅសហរដ្ឋអាមេរិក និងនៅអ៊ឺរ៉ុបខាងលិច កាយវិការ«ផឹកតែ»ដើម្បីអបអរគ្រាប់បាល់ របស់នាង «Alex Morgan» ខ្សែប្រយុទ្ធក្រុមបាល់ទាត់អាមេរិក បានបង្កឲ្យផ្ទុះភាពសប្បាយរីករាយមិនតិចទេ នៅលើបណ្ដាញសង្គម និងនៅតាមសារព័ត៌មាន។ មូលហេតុ? ព្រោះគ្រាប់បាល់ របស់កីឡាការិនី​ខ្សែប្រយុទ្ធអាមេរិក រកបាននៅក្នុងការប្រកួត វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមជម្រើសជាតិ របស់ចក្រភពអង់គ្លេស ដែលជាប្រជាជាតិល្បីខាង«ផឹកតែ» ជាជាងប្រទេសណា​ទាំងអស់។ ខាងក្រោមនេះ ជាការជ្រើសរើសរូបភាពទាំងឡាយ ដែលជាការសើចសប្បាយ លាយឡំនឹងការចំអក របស់បណ្ដាញផ្សព្វផ្សាយ និងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម។ សូមបញ្ជាក់ដែរថា ក្រុមបាល់ទាត់ជម្រើសជាតិស្ត្រី របស់សហរដ្ឋអាមេរិក បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោកឆ្នាំនេះ ដែលកំពុងប្រពឹត្តិទៅ ក្នុងប្រទេសបារាំង។ អាមេរិកដែលជាម្ចាស់ពានពិភពលោក ឆ្នាំ២០១៥ បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រជាថ្មី ...
  • អតីតប្រធាន UEFA ត្រូវបានដោះលែង ក្រោយពីឃុំខ្លួនអស់ច្រើនម៉ោង

    អតីតប្រធានសហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» លោក មីឆែល ផ្លាទីនី (Michel Platini) បានចាកចេញ ពីការិយាល័យនគរបាលយុត្តិធម៌ កាលពីរំលងអាធ្រាតយប់ម៉ិញ បន្ទាប់ពីត្រូវអាជ្ញាធរបារាំង ឃាត់ខ្លួនទុកអស់ជាច្រើនម៉ោង ដើម្បីស៊ើបអង្កេតពាក់ព័ន្ធ នឹងការផ្ដល់សិទ្ធិឲ្យប្រទេសកាតា រៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២។ លោក «William Bourdon» មេធាវីរបស់លោក ផ្លាទីនី ត្រូវបានទូរទស្សន៍ក្នុងស្រុកស្រង់សំដី មកបញ្ជាក់ថា «ការឃាត់ខ្លួននោះ ត្រូវបានបញ្ចប់» នៅមុនម៉ោង១ទៀបភ្លឺ។ លោកបានហៅហេតុការណ៍ នៃការឃាត់ខ្លួននេះ គ្រាន់តែធ្វើឡើង ដើម្បី«បង្កឲ្យមានការភ្ញាក់ផ្អើល»ប៉ុណ្ណោះ។ មេធាវីបានបន្តថា៖ «ការឃុំខ្លួននេះ ត្រូវបានមើលឃើញ ដោយកូនក្ដីរបស់ខ្ញុំ ថាជាអំពើអយុត្តិធម៌ ...
  • អាជ្ញាធរ​ប្រេស៊ីល​ប្ដឹង​«ស្ត្រី​ម្ចាស់​បណ្ដឹង»​ប្រឆាំង ណីម៉ា ពីបទ​បរិហារកេរ្តិ៍

    រឿងរ៉ាវចាប់រំលោភ ទាក់ទងនឹងកីឡាករ ណីម៉ា នៅមានភាគបន្តវែងឆ្ងាយ ទៅមុខទៀត។ ភាគបន្តលើកនេះ មិនទាក់ទងផ្ទាល់ នឹងកំពូលខ្សែប្រយុទ្ធ​ជាតិប្រេស៊ីលទេ តែទាក់ទងនឹង«ស្ត្រី​ម្ចាស់​បណ្ដឹង» ដែលបានចោទកីឡាករ ពីបទរំលោភបំពានខ្លួន។ គឺអាជ្ញាធរក្រុង សាវប៉ាវឡូ (São Paulo) ជាអ្នកដាក់ពាក្យបណ្ដឹង កាលពីថ្ងៃពុធ ឡើងទៅតុលាការ ប្រឆាំងនឹងនាង «Najila Trindade» ពីបទបរិហារកេរ្តិ៍ បន្ទាប់ស្ត្រីបង្ហាញម៉ូដ អាយុ២៦ឆ្នាំរូបនេះ បានលើកឡើងថា កងកម្លាំងនគរបាល ដែលធ្វើការក្នុងសំនុំរឿង ទំនងជាត្រូវបាន​«ទិញក្បាល»​អស់ហើយ។ បើតាមស្ថាប័ននគរបាល នៃក្រុង សាវប៉ាវឡូ បានបញ្ជាក់ថា ការលើកឡើងរបស់ស្ត្រីម្ចាស់បណ្ដឹង ដែលចោទកីឡាករ ណីម៉ា ...