បន្ទាប់ពីក្រុម ដ័រមូន និងក្រុម ព័រតូ ដែលទទួលសំបុត្រ បានឡើងវគ្គ១/៤ (វគ្គ៨ក្រុម) កាលពីម្សិលម៉ិញរួច នៅយប់​ថ្ងៃពុធ ទី១០ ខែមីនានេះ ក្រុមបាល់ទាត់យក្សពីរទៀត ក៏បានដឹកដៃគ្នា​ ចាកចេញពីវគ្គ១/៨ផ្ដាច់ព្រ័ត្រ នៃការប្រកួត​ដណ្ដើមជើងឯកអ៊ឺរ៉ុប ក្របខណ្ឌ​«Chmapions League» សម្រាប់រដូវកាល២០២០-២០២១នេះដែរ។

ក្រុមទាំងពីរនោះ គឺក្រុមបារីស (Paris Saint-Germain បារាំង) និងក្រុមលីវើភូល (Liverpool អង់គ្លេស) បន្ទាប់ពី​ការប្រកួត​ជុំទី២ ត្រូវបានបញ្ចប់ ខណៈក្រុមបាល់ទាត់ពីរទៀត បាន«ហាលអាវ»ជាស្ថាពរ នៅត្រឹមវគ្គ១/៨នេះ។

ខាងក្រោមនេះ ជាលទ្ធផលនៃការប្រកួតទាំងពីរ៖

  • ក្រុមប៉ារីស VS ក្រុមបាសឺឡូន (Barcelona អេស្ប៉ាញ)៖ ១-១។ គ្រាប់បាល់របស់ក្រុមប៉ារីស រកបាន​ដោយ​កីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) នៅនាទី៣១ ខណៈគ្រាប់បាល់របស់ក្រុម​បាសឺឡូន រកបាន​ដោយកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) នៅនាទីទី៣៧។

ក្នុងការប្រកួតជុំទី១ ក្រុមប៉ារីសបានបំបាក់ក្រុមបាសឺឡូន ៤-១។

  • ក្រុមលីវើភូល VS ក្រុមលីពហ្សីង (Leipzig អាល្លឺម៉ង់)៖ ២-០។ គ្រាប់បាល់ទាំងពីររបស់ក្រុមហង្សក្រហម រកបាន​ដោយកីឡាករ មហាមេដ សាឡា (Mohamed Salah) នៅនាទីទី៧០ និងកីឡាករ សាឌីយ៉ូ ម៉ាណេ (Sadio Mané) នៅនាទីទី៧៤។

ក្នុងការប្រកួតជុំទី១ ក្រុមលីវើភូល​ក៏បានឈ្នះ​ក្រុមគោជល់អាល្លឺម៉ង់ ២-០ ដែរ។

ជាការកត់សម្គាល់ រដូវកាលនេះជារដូវកាលដំបូងហើយ ដែលក្រុមបាល់ទាត់ ដែលមានកីឡាករម្ចាស់​បាល់មាស​ច្រើនជំនាន់ កីឡាករ លីយ៉ូនែល ម៉េស៊ី និងកីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) មិនបានឡើង​ដល់វគ្គ១/៤ រាប់ចាប់ពីឆ្នាំ២០០៥មក។

រីឯក្រុមបាល់ទាត់ដែលសម្រេច បានឡើងវគ្គ១/៤ ត្រូវរង់ចាំការប្រកួតវគ្គ១/៨ រហូតសប្ដាហ៍ក្រោម រវាង៨ក្រុម​ផ្សេងទៀត មុននឹងដឹងពីគូប្រកួត​របស់ខ្លួន ដោយការចាប់ឆ្នោត រៀបចំឡើងដោយសហភាពបាល់ទាត់អ៊ឺរ៉ុប (UEFA)៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ណីម៉ា ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ ដោយ​ជិះ… ឧទ្ធម្ភាគចក្រ

កំពូលខ្សែប្រយុទ្ធរបស់ក្រុមប៉ារីស កីឡាករ ណីម៉ា (Neymar) បានយកពេល​ឈប់​សម្រាក​មុនកាលកំណត់ ដើម្បីទៅចូលរួមហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិប្រេស៊ីល ក្នុងជំហានត្រៀមប្រកួត យកពានរង្វាន់ទ្វីបអាមេរិក ដែលនឹងប្រព្រឹត្តិទៅ នៅចាប់ពីថ្ងៃទី១៤ ខែមិថុនានេះ រហូតដល់ថ្ងៃទី៧ ...
កីឡា និងបច្ចេកវិទ្យា

ក្រុមប៉ារីស​បណ្ដេញ​គ្រូបង្វឹកជាតិ​អាល្លឺម៉ង់ មួយថ្ងៃមុន​បុណ្យណូអែល

ជាព្រឹត្តិការណ៍ ដែលគ្មាននរណាស្មានដល់ ! ក្រុមប៉ារីស (Paris Saint-Garmain – បារាំង) បានបណ្ដេញលោក តូម៉ាស់ ធូហែល (Thomas Tuchel) ...
កីឡា និងបច្ចេកវិទ្យា

គ្មាន​ព្រឹត្តិការណ៍​«បាល់មាស»​ទេ ក្នុងឆ្នាំ​២០២០នេះ ព្រោះ​«Covid-19»

ក្នុងឆ្នាំ​២០២០នេះ ព្រឹត្តិការណ៍«បាល់មាស» នឹងមិនប្រព្រឹត្តិទៅ ដូច​រៀងរាល់ឆ្នាំ​កន្លង​មក​ទេ ក្រោមហេតុផល បណ្ដាលពីវិបត្តិជំងឺរាតត្បាត «Covid-19»។ នេះ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់សហគ្រាស ទស្សនាវដ្ដី «France Football» ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.