កំពូលខ្សែប្រយុទ្ធវ័យក្មេង របស់ក្រុម ដ័រមូន (Borussia Dortmund អាល្លឺម៉ង់) កីឡាករ អឺលីង ហាឡេន (Erling Haaland) កំពុងបន្តធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើល ជាមួយនឹងថ្វីជើងរបស់ខ្លួន។

បន្ទាប់ពីបាន់បំបាក់ក្រុម សេវីល (FC Séville អេស្ប៉ាញ) ក្នុងការប្រកួតជុំទី១ វគ្គ១/៨ផ្ដាច់ព្រ័ត្រ ក្របខណ្ឌ​«Champions League» ក្នុងគ្រាប់បាល់ ២-៣ រួច នៅយប់ថ្ងៃអង្គារនេះ កីឡាករវ័យ២០ឆ្នាំ ជាតិណ័រវេស បានបន្ត​រកគ្រាប់បាល់ ឲ្យក្រុមបាល់ទាត់​របស់ខ្លួន ក្នុងការប្រកួតជុំទី២ និងបានទម្លាក់ក្រុមសេវីល ឲ្យជ្រុះចេញជាស្ថាពរ។

ជាលទ្ធផលសម្រាប់យប់ថ្ងៃអង្គារនេះ ក្រុម ដ័រមូន នៃប្រទេសអាល្លឺម៉ង់ មានគ្រាប់បាល់ស្មើ ២-២ ជាមួយក្រុម សេវីល។ តែជ័យជំនះរបស់ក្រុម ដ័រមូន នៅខាងក្រៅផ្ទះ (ក្នុងការប្រកួតជុំទី១ កាលពីមួយខែមុន) បានផ្ដល់ជ័យជំនះ ឲ្យក្រុម​ពាក់អាវលឿង ដើម្បីបន្តឡើងទៅប្រកួត ក្នុងវគ្គ១/៤ (ឬវគ្គ៨ក្រុម) បន្តទៀត។

បើគិតជា​សាច់បាល់វិញ ក្រុម សេវីល បានលេង និងគ្រប់គ្រងបាល់ បានច្រើនជាងក្រុម ដ័រមូន តែមិនមានលទ្ធភាព ទាត់បញ្ចូលទី​របស់គូប្រកួត​បានភ្លាមៗទេ។ ផ្ទុយទៅវិញ ក្រុម ដ័រមូន បង្កគ្រោះថ្នាក់បានខ្លាំងជាង និងជាពិសេស ថ្វីជើង​​របស់កីឡាករ អឺលីង ហាឡេន បានធ្វើឲ្យក្រុមអាល្លឺម៉ង់នាំមុខបានពីរគ្រាប់ (ក្នុងនោះ មួយគ្រាប់​ជាបាល់​ពិន័យ)។

ក្រុម ដ័រមូន ត្រូវរង់ចាំការប្រកួតក្នុងជុំទី២ វគ្គ១/៨ផ្ដាច់ព្រ័ត្រ ដែលនឹងត្រូវបញ្ចប់ទាំងស្រុង នៅសប្ដាហ៍ក្រោយ (រវាង​ក្រុមបាល់ទាត់​ទាំង១៤ផ្សេងទៀត) ទើបក្រុមនេះអាចដឹង ពីគូប្រជែងរបស់ខ្លួន នៅក្នុងវគ្គ១/៤ ដោយ​ការចាប់ឆ្នោត ដែលជាការរៀបចំ របស់សហភាពបាល់ទាត់អ៊ឺរ៉ុប (UEFA)៕



You may also like

កីឡាករក្រុម សេវីល (ខាងឆ្វេង) និងខ្សែប្រយុទ្ធរបស់ក្រុម អាំងទែមីឡង់ កីឡាករ លូកាគូ។ (រូបថត UEFA)
កីឡា និងបច្ចេកវិទ្យា

Europa League៖ សេវីល និង​អាំងទែមីឡង់ ជួបគ្នានៅ​ផ្ដាច់ព្រ័ត្រ

គូប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ សម្រាប់ក្របខណ្ឌ «Europa League» នៃរដូវកាលនេះ គឺក្រុម សេវីល (Sévilla FC – អេស្ប៉ាញ) និងក្រុម អាំងទែមីឡង់ ...
កីឡា និងបច្ចេកវិទ្យា

[ផ្លូវការ] ក្រុមអ្នកមានបុណ្យ បញ្ឈប់គ្រូបង្វឹក «Setién»

ប៉ុន្មានថ្ងៃក្រោយការបាក់មុខ នៅក្នុងក្របខណ្ឌ «Champions League» ក្រុមបាសឺឡូន (FC Barcelone – អេស្ប៉ាញ) បានបញ្ឈប់គ្រូបង្វឹក «Quique Setién» នៅល្ងាច​ថ្ងៃចន្ទ​ទី១៧ ...

Comments are closed.

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី ៖ អេស្ប៉ាញ​ឈ្នះអង់គ្លេស​និងលើកពានដំបូង

ប្រទេសអេស្ប៉ាញ បានលើកពាន«បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី» ជាលើកដំបូង នៅក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន បន្ទាប់បានបំបាក់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសអង់គ្លេស ដោយពិន្ទុ១-០ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៅល្ងាច​ថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០២៣នេះ នាកីឡដ្ឋាន«Australia stadium» ...