ដំណឹងពិភពលោក

ស៊ុយអែដ​បើក​សំនុំរឿង​ចាប់​រំលោភ​ជាថ្មី ប្រឆាំង​ស្ថាបនិក WikiLeaks

បន្ទាប់ពីរងការចាប់ខ្លួន ពីសំណាក់អាជ្ញាធរអង់គ្លេសរួច លោក ជូលៀន អាសាញ (Julian Assange) ស្ថាបនិក«វីគីលីគ (WikiLeaks)» បាន​រង​ការចោទប្រកាន់​ជាថ្មី ពីសំណាក់​ប្រព័ន្ធយុត្តិធម៌ នៃប្រទេសស៊ុយអែដ ទាក់ទងនឹងសំនុំរឿង​ចាប់រលោភ ដដែលមួយ ដែលកើតឡើង តាំងពីច្រើនឆ្នាំកន្លងទៅ។

ស្ត្រីម្ចាស់បណ្ដឹង នៅក្នុងសំនុំរឿងនេះ បានអះអាងថា រូបនាងដែលនៅពេលនោះ មានអាយុជាង៣០ឆ្នាំ ត្រូវបានលោក ជូលៀន អាសាញ ចាប់បង្ខំដើម្បីរួមរ័ក្ស ដោយមិនពាក់ស្រោម បន្ទាប់ពីនាងបានជួបបុរសរូបនេះ នៅក្នុងសន្និសីទមួយ នារាជធានី ស្ដុកខូល។

តែការចោទប្រកាន់នេះ ត្រូវបានស្ថាបនិក វីគីលីគ ច្រានចោល ដោយអះអាងពីការរួមរ័ក្ស ដែលស្ត្រីខាងលើ បានយល់ព្រម និងគ្មានការចាប់បង្ខំទេ។

រាជអាជ្ញារង នៃប្រទេសស៊ុយអែដ អ្នកស្រី «Eva-Marie Persson» បានថ្លែងនៅរសៀលនេះ ពីការសម្រេចបើកសំនុំរឿងនេះឡើងវិញ ក្នុងសន្និសីទសារព័ត៌មានមួយ ដូច្នេះថា៖

«បន្ទាប់ពីបានសិក្សា ទៅលើការស៊ើបអង្កេតបឋម ខ្ញុំបានសន្និដ្ឋានថា វានៅតែមានមូលហេតុ ក្នុងការដាក់សង្ស័យ ទៅលើលោក អាសាញ ពីបទបានប្រព្រឹត្តិទង្វើរំលោភ។»

អ្នកស្រីបន្តថា៖

«ដោយសារលោក អាសាញ កំពុងជាប់ឃុំ នៅក្នុងចក្រភពអង់គ្លេស អញ្ចឹងវាមានលទ្ធភាពច្រើន ក្នុងការចាប់បញ្ជូនខ្លួនលោក មកកាន់ប្រទេសស៊ុយអែដ តាមរយៈដីកាឲ្យចាប់ខ្លួនមួយ ដែលនឹងត្រូវធ្វើ ក្នុងក្របខណ្ឌអ៊ឺរ៉ុប។»

កាលពីអំឡុងខែឧសភា ឆ្នាំ២០១៧ ប្រព័ន្ធតុលាការស៊ុយអែដ បានបិទសំនុំរឿងនេះរួចហើយ ដោយសារ«អវត្តមាន» របស់លោក អាសាញ ដែលធ្វើឲ្យការស៊ើបអង្កេត មិនមានភាពរីកចម្រើនទៅមុខ។

ស្ថាបនិកគេហទំព័រ «WikiLeaks» ដែលល្បីខាងទម្លាយឯកសារសម្ងាត់ការទូត ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១១ ខែមេសាកន្លងមក ពីក្នុងស្ថានទូតអេក្វាទ័រ ប្រចាំក្នុងរាជធានី ឡុងដ៍ បន្ទាប់ពីលោកបានជ្រកកោន អស់រយៈពេល៨ឆ្នាំរួច។

ការចាប់ខ្លួនលោក អាសាញ នោះ ធ្វើឡើងតាមដីកា របស់តុលាការអង់គ្លេស ដែលចោទលោក ពីបទរំលោភលើលក្ខខណ្ឌ នៃការដោះលែងជាបណ្ដោះអាសន្ន ឲ្យនៅក្រៅឃុំ។

ប៉ុន្តែលោក អាសាញ នៅរងដីកាឲ្យចាប់បញ្ជូនខ្លួនមួយទៀត របស់តុលាការសហរដ្ឋ​អាមេរិក ដែលបានសង្ស័យរូបលោក ពីបទប្លន់ទិន្នន័យព័ត៌មានវិទ្យា។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយកាលពីមុននេះបន្តិច នាយកគ្រប់គ្រងការផ្សាយ របស់គេហទំព័រ «វីគីលីគ» បានចាត់ទុកការបើកសំនុំរឿងឡើងវិញ ពីសំណាក់ប្រព័ន្ធយុត្តិធម៌ស៊ុយអែដ ថាបានធ្វើឡើង ក្រោម«សម្ពាធនយោបាយ»។

ក្រុមអ្នកគាំទ្រលោក អាសាញ បានបរិហារ ពីចំណាត់ការទាំងឡាយ តាមផ្លូវតុលាការ ទៅលើបុរស អាយុ៤៧ឆ្នាំរូបនេះ ថាជា«ឈុតឆាក» ក្នុងគោលដៅបញ្ជូនខ្លួនលោក ទៅកាន់សហរដ្ឋអាមេរិក៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ ស្ថាប័នស្ថិតិអង់គ្លេស ថាអ្នកស្លាប់​មានជាង ៤១ ០០០នាក់

អ្នកជំងឺជាង ៤១ ០០០នាក់ បានស្លាប់ ដោយសារមេរោគ «Covid-19» នៅចក្រភព អង់គ្លេស ក្នុងនោះអ្នកជំងឺជិត ១០ ០០០នាក់ ជាមនុស្សជរា ដែលស្នាក់ក្នុង​គ្រឹះស្ថាន​ចូលនិវត្តន៍។ ...
កីឡា និងបច្ចេកវិទ្យា

«Greenwood» ខ្សែប្រយុទ្ធក្រុម មេនយូ រងការឃុំខ្លួន ពីបទរំលោភ

ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ របស់ក្រុម មេនយូ (Manchester United) កីឡាករ «Mason Greenwood» ត្រូវបាននគរបាលចាប់ឃុំខ្លួន ជាបណ្ដោះអាសន្ន ក្រោមបទសង្ស័យ ថាបានប្រព្រឹត្តិអំពើហិង្សា និងរំលោភ។ ...
ដំណឹង

នាយករដ្ឋមន្ត្រី ម៉េ៖ ការបញ្ចេញ​អង់គ្លេស​ពី EU ជា​«ភារកិច្ច»​ខ្ញុំ

នាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី ថេរេសា ម៉េ (Theresa May) បានថ្លែងអះអាងថា វាជា«ភារកិច្ច»របស់អ្នកស្រី ក្នុងការបញ្ចេញប្រទេស ពីសហភាពអ៊ឺរ៉ុប «Brexit»។ នេះ បើតាមការអះអាងរបស់អ្នកស្រី ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.