ដំណឹងពិភពលោក

Brexit៖ រាស្ត្រ​អង់គ្លេស​រាប់លាន​នាក់ ទាមទារ​ឲ្យធ្វើ​ប្រជាមតិ​ជាថ្មី

បន្ទាប់ពីបាតុកម្មរបស់ពលរដ្ឋច្រើនម៉ឺនសែននាក់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ញត្តិមួយទៀតដែល ទាមទារ​ឲ្យធ្វើ​ប្រជាមតិ​ជាថ្មី ទទួលបានមនុស្សចុះហត្ថលេខា ប្រមាណជាង៥លាននាក់ហើយ មកទល់នឹងម៉ោងនេះ។ ញត្តិនឹងដាក់សម្ពាធ កាន់តែខ្លាំងថែមទៀត ទៅលើអ្នកស្រី ថេរេសា ម៉េ (Theresa May) នាយករដ្ឋមន្ត្រីអង់គ្លេស ដែលនឹងត្រូវឆ្លងកាត់សប្ដាហ៍ ដ៏ពិបាកមួយ នៅចំពោះរដ្ឋសភាអង់គ្លេស។

កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍មុន រដ្ឋសមាជិកទាំង២៧​នៃសហភាពអ៊ឺរ៉ុប បានយល់ព្រម ផ្ដល់ឲ្យចក្រភពអង់គ្លេស នូវជម្រើសចំនួនពីរ សម្រាប់ការលើកថ្ងៃចាកចេញ ពីសហភាពអ៊ឺរ៉ុប (EU) ឬហៅថា «Brexit» ដែលបើតាមគម្រោង នឹងឈានមកដល់ ក្នុង៧ថ្ងៃខាងមុខនេះ។

ដើម្បីអនុញ្ញាតឲ្យអង់គ្លេស ទទួលបានផលប្រយោជន៍ ពីការពន្យាពេលចេញពីសហភាពអ៊ឺរ៉ុប អ្នកស្រី ម៉េ បានព្យាយាមបញ្ចុះបញ្ចូលក្រុមអ្នកតំណាងរាស្ត្រ ដើម្បីឲ្យពួកគេបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀង «Brexit» ដែលនឹងត្រូវយកមកជជែកជាថ្មី ក្នុងអង្គប្រជុំសភា នៅប៉ុន្មានថ្ងៃខាងមុខ។

ប៉ុន្តែអ្នកស្រីនាយករដ្ឋមន្ត្រី បានទទួលបរាជ័យពីរដងរួចហើយ ទាក់ទងនឹងកិច្ចព្រមព្រៀងនេះ ដែលរដ្ឋាភិបាលអ្នកស្រី បានប្រើរយៈពេលដ៏យូរ ដើម្បីចរចាជាមួយសហភាពអ៊ឺរ៉ុប។ អ្នកស្រី ម៉េ បានព្រមានកាលពីថ្ងៃសុក្រថា បើសិនជាអ្នកស្រីស្ទាបស្ទង់ ដឹងថានឹងមិនមានការគាំទ្រគ្រប់គ្រាន់ទេនោះ អ្នកស្រីអាចនឹងមិនបង្ហាញកិច្ចព្រមព្រៀងនេះ ទៅកាន់រដ្ឋសភាសារជាថ្មីឡើយ។

ជម្រើសទាំងពីរ របស់រដ្ឋសមាជិកទាំង២៧ នៃសហភាអ៊ឺរ៉ុប ដែលផ្ដល់ទៅឲ្យចក្រភពអង់គ្លេស រួមមាន៖

១) បើកិច្ចព្រមព្រៀងត្រូវបានរដ្ឋសភាយល់ព្រម នោះចក្រភពអង់គ្លេសនឹងចាកចេញ ពីសហភាពអ៊ឺរ៉ុប តាមសម្រួលនិងតាមគម្រោង រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។

២) តែបើកិច្ចព្រមព្រៀង នៅតែមិនត្រូវបានរដ្ឋសភាយល់ព្រមទេនោះ ចក្រភពអង់គ្លេសមានពេលរហូតដល់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ដើម្បីសម្រេចថា ត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភាអ៊ឺរ៉ុប នៅចុងខែឧសភាខាងមុខ ឬយ៉ាងណា។

ក្នុងករណីដែលអង់គ្លេសសម្រេច ត្រូវចូលរួមបោះឆ្នោត ជាមួយក្រុមប្រទេសទាំងអស់ ក្នុងសហភាពអ៊ឺរ៉ុប បានសេចក្ដីថា អង់គ្លេសនៅតែជាសមាជិកសហភាពអ៊ឺរ៉ុប ហើយអាចសម្រេចដាក់ថ្ងៃចាកចេញពីសហភាព នៅពេលក្រោយវិញ។

ផ្ទុយទៅវិញ ក្នុងករណីដែលអង់គ្លេសសម្រេច មិនចូលរួមបោះឆ្នោតទេនោះ អង់គ្លេសចាំបាច់ត្រូវចេញ«ឆៅ»ពីសហភាពអ៊ឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់ ហើយវានឹងធ្វើឲ្យរយៈពេល៣ឆ្នាំនៃការចរចា ក្លាយជាអាសារបង់។

នៅទន្ទឹមគ្នានេះ ពលរដ្ឋអង់គ្លេសកាន់តែច្រើនឡើង បានប្ដូរជំហររបស់ពួកគេវិញ ដោយចង់នៅជាសមាជិករបស់សហភាពអ៊ឺរ៉ុប ហើយ«ទាមទារ​ឲ្យធ្វើ​ប្រជាមតិ​ជាថ្មី»។ កាលពីថ្ងៃសៅរ៍ មនុស្សរាប់ម៉ឺនសែននាក់ បានចុះដើរនៅតាមដងផ្លូវនានា ក្នុងរាជធានីឡុង ដើម្បីស្រែកបំពងសម្លេងរបស់ពួកគេ និយាយរឿងល្អៗពីសហភាពអ៊ឺរ៉ុប និងសំដែងការស្ដយក្រោយ ចំពោះការសម្រេចចិត្ត ក្នុងការបោះឆ្នោតប្រជាមតិ កាលពីឆ្នាំ២០១៦។

មិនត្រឹមតែប៉ុណ្ណឹងទេ នៅលើគេហទំព័ររដ្ឋសភាអង់គ្លេស ញត្តិមួយដែលទាមទារឲ្យបោះបង់ចោល នូវគម្រោងចាកចេញពីសហភាពអ៊ឺរ៉ុប ទទួលបានហត្ថលេខាគាំទ្រ ច្រើនជាង៥លាន៣សែននាក់រួចហើយ តែក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ៕



លំអិតបន្ថែមទៀត

ដំណឹង

EU ៖ «បេសកកម្មមួយ ដែល​ពិបាក​ធ្វើ​បំផុត» ដើម្បីស្ដារ​សេដ្ឋកិច្ច​ឡើងវិញ

តែដំណោះស្រាយរួម ដើម្បីស្ដារ​សេដ្ឋកិច្ច​ឡើងវិញ នៅក្រោយវិបត្តិ «Covid-19»នោះ មិន​ទាន់​មានរូបរាងដូចម្ដេច​នៅឡើយ បើទោះជាមេដឹកនាំ នៃប្រទេសសមាជិកទាំង២៧ បាន​ជួប​ប្រជុំគ្នា តាំងពី៣ថ្ងៃមកហើយ ក្នុងស្នាក់ការកណ្ដាល នៃសហភាពអ៊ឺរ៉ុប «EU» ក្នុងរាជធានី​ព្រុយស៊ែល ...
កម្ពុជា

EU ដាក់​កម្ពុជា​ជាផ្លូវការ ទៅក្នុង​«បញ្ជីខ្មៅ»​នៃ​ការលាង​លុយ​កខ្វក់

«បញ្ជីខ្មៅ»ថ្មី​នៃក្រុមប្រទេសទាំង២២ ដែលបរាជ័យ​ក្នុងការប្រយុទ្ធ ទល់នឹង​ការលាង​លុយ​កខ្វក់ និងហិរញ្ញប្បទាន សម្រាប់​បណ្ដាញ​ភេរវកម្ម ត្រូវបានសហភាពអ៊ឺរ៉ុប «EU» ចេញ​ផ្សាយ​ជាផ្លូវការហើយ។ សេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មការអ៊ឺរ៉ុប (ឬហៅម្យ៉ាងទៀត ជារដ្ឋាភិបាល​នៃ​សហភាព​អ៊ឺរ៉ុប) ដែលទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ...
កម្ពុជា

ហ៊ុន សែន ថាកម្ពុជាមិនដូរ​«ឯករាជភាព និងអធិបតេយ្យភាព»​ទៅនឹងអ្វីផ្សេង

នៅចំពោះការបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ក្នុងជំហានដើម្បីដកកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួននោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកប្រកាស​ជំហរ​របស់របបដឹកនាំ​របស់លោក​ថា កម្ពុជា​នឹងមិនយក​«ឯករាជភាព និងអធិបតេយ្យភាព»របស់ខ្លួន ទៅដោះដូរ​ជាថ្នូរ​នឹងអ្វីមួយ​ឡើយ។ នៅបណ្ដាញសង្គម លោក ហ៊ុន ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.