ដំណឹងពិភពលោក

EU ផ្ដល់​ជម្រើសពីរ​ឲ្យ​អង់គ្លេសសម្រាប់​ការលើកថ្ងៃ​ Brexit

រដ្ឋសមាជិកទាំង២៧ នៃសហភាពអ៊ឺរ៉ុប បានយល់ព្រមនៅល្ងាចថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ផ្ដល់ឲ្យចក្រភពអង់គ្លេស នូវជម្រើសចំនួនពីរ សម្រាប់ការលើកថ្ងៃចាកចេញ ពីសហភាពអ៊ឺរ៉ុប (EU) ឬហៅថា «Brexit» ដែលបើតាមគម្រោង នឹងឈានមកដល់ ក្នុង៧ថ្ងៃខាងមុខនេះ។ ជម្រើសទាំងពីរនោះ ក៏ត្រូវបានអ្នកស្រី ថេរេសា ម៉េ (Theresa May) នាយករដ្ឋមន្ត្រីអង់គ្លេស ទទួលយល់ព្រមដែរ។

ជម្រើសទីមួយ គឺការលើកថ្ងៃ «Brexit» ពីថ្ងៃទី២៩ខែមិនានេះ ទៅកាន់ថ្ងៃទី២២ ខែឧសភាខាងមុខ ប៉ុន្តែត្រូវរង់ចាំរដ្ឋសភាអង់គ្លេសទទួលយល់ព្រម ជម្រើសនេះសិន នៅសប្ដាហ៍ក្រោយ។

រីឯជម្រើសទីពីរ ដែលក្នុងករណីជម្រើសទី១ ត្រូវបានបដិសេធដោយរដ្ឋសភាអង់គ្លេស ឬមិនត្រូវបានយកមកពិភាក្សា ទាន់ពេលទេនោះ គឺ EU យល់ព្រម ឲ្យពន្យាពេលថ្ងៃ «Brexit» ពីថ្ងៃទី២៩ ខែមិនានេះ ទៅកាន់ថ្ងៃទី១២ ខែមេសាខាងមុខ។ ការពន្យាពេលនេះ ត្រូវនឹងរយៈពេល ដែលចក្រភពអង់គ្លេស ត្រូវបង្ហាញទៅទីប្រឹក្សាអ៊ឺរ៉ុប អំពីជំហរដែលខ្លួនត្រូវដើរឲ្យពិតប្រាកដ ជាពិសេសថាតើអង់គ្លេស ត្រូវរៀបចំការបោះឆ្នោត ជ្រើសតាំងសមាជិកសភាអ៊ឺរ៉ុប ឬយ៉ាងណា។

ប្រធានសភាអ៊ឺរ៉ុប លោក «Antonio Tajani» បានប្រកាសទៅមេដឹកនាំអ៊ឺរ៉ុបទាំងអស់ថា ថ្ងៃទី១២ ខែមេសានេះ ជាថ្ងៃផុតកំណត់ ដើម្បីអាចអនុញ្ញាតឲ្យចក្រភពអង់គ្លេស ត្រូវរៀបចំការបោះឆ្នោតថ្នាក់អ៊ឺរ៉ុប។

ប៉ុន្តែជម្រើសទីពីរ អាចធ្វើឲ្យការចាកចេញរបស់អង់គ្លេស រងហនិភ័យអំពី «No-Deal» ដែលមានន័យ ស្មើនឹងជាការចាកចេញ«ឆៅ» និងគ្មានអត្ថប្រយោជន៍ តាមរយៈការចរចាណាមួយ ជាមួយសហភាពអ៊ឺរ៉ុប។

នៅក្នុងសេចក្ដីសន្និដ្ឋានចុងក្រោយ ចេញផ្សាយកាលពីល្ងាចម្សិលម៉ិញ បានឲ្យដឹងថា រដ្ឋសមាជិកទាំង២៧ បានបដិសេធការចរចាឡើងវិញ អំពីកិច្ចព្រមព្រៀង «Brexit» ដែល EU បានធ្វើជាមួយចក្រភពអង់គ្លេស កាលពីខែវិច្ឆិកាកន្លងទៅ។ ក្រុមប្រទេសទាំងនោះ បានព្រមានបន្ថែមថា៖

«រាល់ការប្ដេជ្ញាចិត្ត ជាឯកតោភាគីណាក៏ដោយ ការធ្វើសេចក្ដីប្រកាស ឬទង្វើអ្វីផ្សេងទៀត ចាំបាច់ត្រូវស្របតាមកិច្ចព្រមព្រៀង និងស្មារតីនៃកិច្ចព្រមព្រៀងនោះ។» 

សម្រាប់ការទាមទារ របស់អ្នកស្រី ថេរេសា ម៉េ ឲ្យមានការលើកថ្ងៃ «Brexit» ពីថ្ងៃទី២៩ ខែមិនា ទៅកាន់ថ្ងៃ៣០ ខែមិថុនានោះ បានបង្កឲ្យមានការជំទាស់យ៉ាងច្រើន ពីសំណាក់រដ្ឋជាសមាជិក។

មានការជំទាស់ច្រើន ដោយហេតុថា ការលើកថ្ងៃ «Brexit» រហូតដល់ថ្ងៃទី៣០ ខែមិថុនានោះ បង្កភាពប្រទាំងប្រទើសផ្នែកផ្លូវច្បាប់ សម្រាប់សភាអ៊ឺរ៉ុប ដែលនឹងត្រូវបើកនីតិកាលថ្មី បន្ទាប់ពីការបោះឆ្នោត ជ្រើសតាំងសមាជិកសភាអ៊ឺរ៉ុប ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៦ ខែឧសភា។ ដោយហេតុនេះហើយ ទើបជម្រើសទីមួយ អនុញ្ញាតឲ្យមានការលើកថ្ងៃ «Brexit» នៅត្រឹមថ្ងៃទី២២ ខែឧសភា។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីយប់ម៉ិញ អ្នកស្រី ថេរេសា ម៉េ បានអះអាងពីការយល់ព្រមរបស់អ្នកស្រី នៅចំពោះអ្នកសារព័ត៌មាន ដោយគូសបញ្ជាក់ អំពី«ដំណាក់កាលនៃការពិត» ដែលពេលនេះត្រូវស្ថិតក្នុងកណ្ដាប់ដៃ នៃអ្នកតំណាងរាស្ត្រអង់គ្លេស។ អ្នកស្រីថា ពួកគេ (សមាជិកសភាអង់គ្លេស) ត្រូវតែយល់ព្រមក្នុងសប្ដាហ៍ខាងមុខ អំពី​«ជម្រើសទីមួយ»។

អ្នកស្រីបន្តថា៖

«ខ្ញុំគិតឃើញថា វាមិនត្រឹមត្រូវទេ ដែលយើងត្រូវរៀបចំការបោះឆ្នោតថ្នាក់អ៊ឺរ៉ុប នៅបីឆ្នាំក្រោយពីពលរដ្ឋអង់គ្លេស បានសម្រេច (តាមរយៈប្រជាមតិ) ឲ្យចាកចេញពីអ៊ឺរ៉ុបនោះ។»

នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ក៏បានអះអាងដែរថា អ្នកស្រីគ្មានគម្រោងដកថយ ចេញពីការអនុវត្តន៍មាត្រា៥០ នៃសន្ធិសញ្ញាស្ដីពីសហភាពអ៊ឺរ៉ុបនោះទេ។ ការដកថយដែលមានន័យស្មើនឹងការលុបចោល នូវការចាកចេញពីសហភាពអ៊ឺរ៉ុបវិញ។ អ្នកស្រីថា៖

«យើងបានផ្ដល់ជម្រើស សម្រាប់ពលរដ្ឋរបស់យើង ហើយពួកគាត់បានបោះឆ្នោត សម្រេចឲ្យចាកចេញ​ ពីសហភាពអ៊ឺរ៉ុប។ អញ្ចឹងយើងមានតែគោរព តាមការសម្រេចរបស់ពលរដ្ឋយើងប៉ុណ្ណោះ៕»



លំអិតបន្ថែមទៀត

ដំណឹង

«អាមេរិក​និងអ៊ឺរ៉ុប ដើរទន្ទឹមគ្នា ដើម្បីលើកកម្ពស់​គំរូ​លទ្ធិប្រជាធិបតេយ្យ»

សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ដើរទន្ទឹមគ្នា ក្នុងការគាំទ្រដល់គំរូលទ្ធិប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះ នៃគោល​នយោបាយរួម​របស់ពួកគេ។ នេះ​ជាការអះអាងឡើង របស់លោក ឆាល មីឆែល (Charles Michel) ប្រធាន​ក្រុមប្រឹក្សា​អ៊ឺរ៉ុប ...
កម្ពុជា

ឆ្នាំថ្មី សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីររូប​ស្នើច្បាប់ថ្មី ឈានទៅដាក់​ទណ្ឌកម្ម​កម្ពុជា

ច្បាប់ថ្មីមួយ ហៅថា «ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា ​ឆ្នាំ​២០១៩‍» ត្រូវបានសមាជិក​ព្រឹទ្ធសភា​អាមេរិក​ល្បីឈ្មោះ​ពីររូប ដាក់ស្នើឡើង នៅថ្ងៃពុធ​ម្សិលម៉ិញនេះ ​ដើម្បី​តម្រូវ​ឱ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ធ្វើការ​ពិនិត្យ​មើល​​ឡើង​វិញ​ ...
កម្ពុជា

ថិក គ្រូស ឲ្យ​បន្ថែម​ល្បឿន​អនុម័ត​ច្បាប់​សើរើ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពីកម្ពុជា

លោក ថិក គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពល របស់សហរដ្ឋអាមេរិក បានព្រមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកនឹងបន្ថែមល្បឿន ដើម្បីជំរុញឲ្យតំណាងរាស្រ្តអាមេរិកាំងទាំងអស់ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.