• អតីតប្រធានាធិបតី អូបាម៉ា ចេញមុខ​ប្រតិកម្មលើករណី ជច៍ ផ្លយ

    លោក បារ៉ាក់ អូបាម៉ា (Barack Obama) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បាន​ចេញ​មុខធ្វើប្រតិកម្ម ចំពោះ​ការស្លាប់ របស់លោក ជច៍ ផ្លយ (George Floyd) កាលពី​ថ្ងៃចន្ទទី២៥ ខែឧសភា បន្ទាប់ពីបុរស​អាមេរិកាំង-​ស្បែកខ្មៅរូបនេះ ត្រូវក្រុម​ភ្នាក់ងារ​នគរបាល ៤នាក់ ចាប់ឃាត់ខ្លួន យ៉ាងហិង្សា ដោយសង្កត«ក»។ សម្រាប់លោក​អតីត​ប្រធានាធិបតី ការឃាត់ខ្លួន​របៀបនេះ មិនគួរត្រូវចាត់ទុក ថាជារឿង«ធម្មតា»នោះឡើយ។ ប្រធានាធិបតីអាមេរិក ជំនាន់ទី៤៤ និងជាប្រធានាធិបតីស្បែកខ្មៅ លើកដំបូង របស់ប្រទេសមហាអំណាច បានថ្លែងដូច្នេះ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដ៏វែងមួយ ដែលចេញផ្សាយ នៅថ្ងៃសុក្រទី២៩ ...
  • ការស្លាប់របស់ ជច៍ ផ្លយ៖ ស្ត្រីពិការ​ជិះ​រទេះ​ម្នាក់ រង​ការ​វាយប្រហារ

    រូបភាពដ៏តក់ស្លុត នៅក្នុងវីដេអូជាច្រើន ដែលត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញ​សង្គម បង្ហាញថា ស្ត្រីពិការ​ជិះ​រទេះ​ម្នាក់ ត្រូវបានក្រុមមនុស្ស វាយតប់ បន្ទាប់ពីស្ត្រីរូបនេះ ប៉ុនប៉ង​រារាំង​ពួកគេ មិនឲ្យចូលទៅលួចឆក់ឥវ៉ាន់ ឬទំនិញ នៅក្នុងហាង «Target» ក្នុង​ក្រុង «Minneapolis» ភាគខាងជើងសហរដ្ឋអាមេរិក។ ហេតុការណ៍លួចឆក់នេះ បានផ្ទុះឡើង បន្ទាប់ពីបាតុកម្មរបស់មហាជន ដែលបាន​ប្រែក្លាយ ជាការប្រឈមមុខ រវាងក្រុមបាតុករ និងកងកម្លាំងនគរបាលក្រុង។ បាតុកម្ម​ជាច្រើននោះ ត្រូវបានរៀបចំ​ធ្វើ ដើម្បីសំដែងការក្ដៅក្រហារ នៅចំពោះ​មរណភាព របស់​បុរស​អាមេរិកាំង​-ស្បែកខ្មៅម្នាក់ លោក ជច៍ ផ្លយ (George Floyd) កាលពីយប់ថ្ងៃចន្ទ ...
  • អាមេរិក៖ ផ្ទុះ​កុបកម្ម​ហិង្សា​បន្តបន្ទាប់ ក្រោយ​ការស្លាប់​របស់ ជច៍ ផ្លយ

    ការឃាត់ខ្លួន​បុរសអាមេរិកាំងស្បែកខ្មៅ លោក ជច៍ ផ្លយ (George Floyd) រហូតបណ្ដាល​ឲ្យស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា បានបង្កឲ្យ​បណ្ដាជន​អាមេរិក ផ្ទុះការក្ដៅក្រហាយ ជា​បន្តបន្ទាប់ តាំងពីម្សិលមិញមក។ បាតុកម្ម មិនត្រឹមតែបានក្លាយជាកុបកម្ម តែត្រូវបានក្រុមអ្នកឆ្លៀតឱកាស យកទៅប្រើ​ដើម្បី ធ្វើការលួចឥវ៉ាន់ និងទំនិញ ពីហាងលក់ដូរនានា ជាពិសេសហាងលក់ទំនិញ ដែល​ស្ថិត​​នៅក្បែរស្នងការដ្ឋាន នៃក្រុង «Minneapolis» (រដ្ឋ “Minnesota”) ភាគ​ខាងជើង​សហរដ្ឋអាមេរិក។ កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា លោក ជច៍ ផ្លយ ត្រូវបានឃាត់ខ្លួន ដោយភ្នាក់ងារ​នគរបាល​បួននាក់ ...
  • Covid-19៖ តុល្យភាព​អ្នកជំងឺ​ស្លាប់ បាន​កើនឡើង​ នៅ​ប្រទេស​រុស្ស៊ី

    នៅ​ប្រទេស​រុស្ស៊ី អ្នកជំងឺ «Covid-19» ដែលបានស្លាប់ កាលពីម្សិលមិញ បានកើនឡើង​ដល់ចំនួន ១៧៤នាក់ ដែលជាចំនួនច្រើនបំផុត រាប់តាំងពីការរាតត្បាតដំបូង នៅក្នុង​ប្រទេសនេះ។ អ្នកជំងឺដែលស្លាប់ មកទល់នឹងថ្ងៃនេះ មានចំនួនសរុប ៣ ៨០៧នាក់ ពីក្នុងចំណោម​ករណីឆ្លង ដែលត្រូវបានរកឃើញ មានប្រមាណជា ២៦៣ ៣៤២នាក់ ក្នុងករណីឆ្លង ៨ ៩១៥នាក់ ត្រូវបានរកឃើញ កាលពីម្សិលម៉ិញ។ ចំនួនអ្នកឆ្លង​ដ៏សន្ធឹកសន្ធាប់ បានធ្វើ​ឲ្យប្រទេសរុស្ស៊ី ឈរនៅលេខរៀងទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេស​ប្រេស៊ីល។ តែផ្ទុយពីចំនួនអ្នកស្លាប់ ដែលកើនឡើង ចំនួនអ្នកឆ្លងប្រចាំថ្ងៃ ហាក់មានចំនួន​ថយចុះវិញ ហើយអាជ្ញាធរក៏បានកាត់បន្ថយបម្រាម ...
  • Covid-19៖ ករណីឆ្លង​ផ្ទុះខ្លាំង​នៅ​​ប្រទេស​ឈីលី រួមទាំងរដ្ឋមន្ត្រី២នាក់

    ក្នុងប្រទេសឈីលី ករណីឆ្លងបានកើនឡើងខ្លាំង ជាមួយនឹង​ការរកឃើញ​អ្នកជំងឺ ៤,៨៩៥​នាក់ កាលពីថ្ងៃម្សិលម៉ិញ ក្នុងនោះមាន រួមទាំងរដ្ឋមន្ត្រី២នាក់ នៃរដ្ឋាភិបាល​ប្រធានាធិបតី លោក «Sebastian Piñera» នោះផង។ មកដល់ថ្ងៃនេះ ប្រទេស​ក្នុងទ្វីបអាមេរិក​ខាងត្បូង ដែលមានប្រជាជនសរុប ជាង១៧លាន​នាក់​មួយនេះ បានរកឃើញករណីឆ្លង មានចំនួនសរុប ប្រមាណជា ៧៣,៩៩៧នាក់ ក្នុងនោះ​អ្នកជំងឺ ៧៦១នាក់ បានស្លាប់។ អ្នកជំងឺ៤៣នាក់ បានស្លាប់ កាលពីថ្ងៃម្សិលមិញ។ ករណីឆ្លងដំបូង ដែលប្រទេសនេះ បានរកឃើញ គឺនៅថ្ងៃទី៣ ខែមីនា។ អ្នកឆ្លងជំងឺ រួមទាំងរដ្ឋមន្ត្រី២នាក់ … រដ្ឋមន្ត្រីពីរនាក់ ...
  • នេះ​ជារូបថត ដូណាល់ ត្រាំ ពាក់ម៉ាស់​ជាលើក​ដំបូង

    រូបថតប្រធានាធិបតីអាមេរិក ពាក់ម៉ាស់​ជាលើក​ដំបូង ត្រូវបានទម្លាយចេញ និងបង្ហោះ នៅពាសពេញ​បណ្ដាញសង្គម។ រូបថតនោះ ថតនៅក្នុងដំណើរ របស់លោកប្រធានាធិបតី ទៅកាន់ក្រុង «Ypsilanti» ក្នុងរដ្ឋមីឈីហ្គែន (Michigan) ដើម្បីធ្វើទស្សនកិច្ច ក្នុង​រោងចក្រ «Ford» ដែលកំពុងផលិត ម៉ាស៊ីន​ដកដង្ហើម សិប្បនិមិត្ត។ នៅក្នុងរោងចក្រនោះ មានបទបញ្ញត្តិ ដ៏សំខាន់មួយ គឺគ្រប់គ្នាត្រូវពាក់ម៉ាស់ ជាកំហិត។ តែលោក ដូណាល់ ត្រាំ (Donald Trump) បានចេញមកថ្លែង ទៅកាន់អ្នកសារព័ត៌មាន ដោយមុខទទេ និងគ្មានពាក់អ្វីទាំងអស់។ នៅចំពោះការសាកសួរ អំពីការពាក់ម៉ាស់ លោក ...