• រដ្ឋសភា​អូទ្រីស បោះឆ្នោត​ទម្លាក់​អធិការបតី «Sebastian Kurz»

    អធិការបតីនៃប្រទេសអូទ្រីស លោក «Sebastian Kurz» ទើបនឹងត្រូវបានទម្លាក់ចេញពីតំណែង ដោយញត្តិបន្ទោសមួយ បោះឆ្នោតសម្រេចនិងអនុម័ត ដោយរដ្ឋសភាជាតិ។ ការទម្លាក់មេដឹកនាំរូបនេះ​​ចេញពីអំណាច ធ្វើឡើងកាលពីប៉ុន្មាននាទីមុន និង១០ថ្ងៃ​ក្រោយការបែកធ្លាយ​រឿងអាស្រូវ «Ibizagate» នៃវីដេអូឯកជនមួយ ដែលបង្ហាញថា មេដឹកនាំបក្សស្ដាំនិយមជ្រុល (FPO – សម្ព័ន្ធភាពក្នុងរដ្ឋាភិបាល) បានសន្យាជាមួយមន្ត្រីរ៉ុស្ស៊ី ដោយផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់ប្រទេសរ៉ុស្ស៊ី។ ការបោះឆ្នោតទម្លាក់ ដែលមិនដែលធ្លាប់កើតមាន នៅក្នុងប្រវត្តិសាស្ត្រ នៃសាធារណរដ្ឋអូទ្រីស ទទួលបានការគាំទ្រ ដោយសម្លេងច្រើនលើសលប់ ពីសំណាក់សមាជិកសភា មកពីគណបក្ស​អ្នកសង្គមប្រជាធិបតេយ្យ «SPO» (និយមកណ្ដាល) និងពីសំណាក់គណបក្សស្ដាំនិយមជ្រុល «FPO»។ ហេតុការណ៍ថ្ងៃនេះ មានលក្ខណៈផ្ទុយទាំងស្រុង ...
  • ត្រាំ៖ «បើ​អៀរ៉ង់​ចង់ធ្វើ​សង្គ្រាម នោះ​អៀរ៉ង់​នឹង​ត្រូវចប់ ជាស្ថាពរ»

    នៅមុននេះបន្តិច ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគម្រាមកម្ទេចប្រទេសអៀរ៉ង់ ឲ្យចប់«ជាស្ថាពរ» ប្រសិនបើប្រទេសនេះ បើកការវាយប្រហារ ប្រឆាំងនឹងប្រយោជន៍អាមេរិកាំង ដែលលោកប្រធានាធិបតីចាត់ទុកថា ជា«ការប្រកាស​សង្គ្រាម»។ តាមរយៈទំព័រទ្វីសធើររបស់លោក ប្រធានាធិបតីនៃប្រទេសមហាអំណាច បានសរសេរថា៖ «បើអៀរ៉ង់ចង់ធ្វើសង្គ្រាម នោះអៀរ៉ង់នឹងត្រូវចប់​ជាស្ថាពរ​។ សូមកុំគម្រាម ដាក់សហរដ្ឋអាមេរិក ម្ដងទៀតឲ្យសោះ !» ភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងតេអៀរ៉ង់ បានកើនកម្ដៅខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ខណៈសហរដ្ឋអាមេរិកបានដាក់ពង្រាយ វានាចម្បាំង «Abraham Lincoln» ដែលផ្ទុកយន្ដហោះពិឃាត និងនាវាចម្បាំង​ផ្សេងទៀតជាច្រើន នៅក្នុងតំបន់ឈូងសមុទ្រពែរ្យ។ ការដាក់ពង្រាយនោះ ...
  • ស៊ុយអែដ​បើក​សំនុំរឿង​ចាប់​រំលោភ​ជាថ្មី ប្រឆាំង​ស្ថាបនិក WikiLeaks

    បន្ទាប់ពីរងការចាប់ខ្លួន ពីសំណាក់អាជ្ញាធរអង់គ្លេសរួច លោក ជូលៀន អាសាញ (Julian Assange) ស្ថាបនិក«វីគីលីគ (WikiLeaks)» បាន​រង​ការចោទប្រកាន់​ជាថ្មី ពីសំណាក់​ប្រព័ន្ធយុត្តិធម៌ នៃប្រទេសស៊ុយអែដ ទាក់ទងនឹងសំនុំរឿង​ចាប់រលោភ ដដែលមួយ ដែលកើតឡើង តាំងពីច្រើនឆ្នាំកន្លងទៅ។ ស្ត្រីម្ចាស់បណ្ដឹង នៅក្នុងសំនុំរឿងនេះ បានអះអាងថា រូបនាងដែលនៅពេលនោះ មានអាយុជាង៣០ឆ្នាំ ត្រូវបានលោក ជូលៀន អាសាញ ចាប់បង្ខំដើម្បីរួមរ័ក្ស ដោយមិនពាក់ស្រោម បន្ទាប់ពីនាងបានជួបបុរសរូបនេះ នៅក្នុងសន្និសីទមួយ នារាជធានី ស្ដុកខូល។ តែការចោទប្រកាន់នេះ ត្រូវបានស្ថាបនិក វីគីលីគ ច្រានចោល ដោយអះអាងពីការរួមរ័ក្ស ដែលស្ត្រីខាងលើ ...
  • យន្ដហោះ​ចុះចត​ខុសផ្លូវ ហើយ​ធ្លាក់ចូល​ទន្លេ នៅ​ផ្លរីដា

    ការភ័យតក់ស្លុត បានកើតឡើងនៅភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក៖ យន្ដហោះប្រភេទ ប៊ូអីង (Boeing 737) មួយគ្រឿងបានបញ្ចប់ការហោះហើររបស់ខ្លួន នៅក្នុងទឹកទន្លេ ដែលនៅក្បែរព្រលានយន្ដហោះយោធា «Jacksonville» ក្នុងរដ្ឋ​ផ្លរីដា ។ ជាសំណាងល្អ នៅក្នុងគ្រោះថ្នាក់នេះ មិនមានអ្នករងគ្រោះដល់ជីវិតទេ។ ហេតុការណ៍បានកើតឡើង នៅម៉ោង៩ និង៤០នាទី យប់ថ្ងៃសុក្រទី៣ ខែឧសភា ឆ្នាំ២០១៩ នៅខណៈពេលដែលយន្ដហោះ ដែលមានមនុស្សជិះ១៤៣នាក់ (រួមទាំងបុគ្គលិកបម្រើការ ក្នុងយន្តហោះ) បានចុះចត។ នគរបាលតំបន់​បានអះអាងថា ក្រុមអ្នកជួយសង្គ្រោះ បានធ្វើអន្តរាគមន៍ភ្លាមៗ ដើម្បីជម្លៀសអ្នកដំណើរចេញពីយន្ដហោះ ហើយអ្នករបួស២១នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ យន្តហោះប៊ូអ៊ីងមួយនេះ បានហោះចេញ ...
  • បាតុកម្ម​នៅ​វេណេហ្សុយអេឡា៖ អាមេរិក​ប្រាប់ ម៉ាឌូរ៉ូ ឲ្យ​ចាកចេញ

    ក្នុងខណៈភាពតានតឹង កំពុងផ្ទុះឡើងនៅតាមដងផ្លូវនានា នៃរដ្ឋធានី ការ៉ាកាស (វេណេស៊ុយអេឡា) នោះ រដ្ឋបាលអាមេរិកសឹងតែទាំងមូល រាប់តាំងពីទីប្រឹក្សាផ្នែកសន្តិសុខ លោក ចន ប៊លថុន (John Bolton) រដ្ឋមន្ត្រីការបរទេស លោក ម៉ៃ ភមភីអូ (Mike Pompeo) និងជាពិសេសលោកប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) ខ្លួនលោកផង បានអះអាងជាថ្មី និងជាបន្តបន្ទាប់ ស្នើលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីក្នុងតំណែង នៃប្រទេសវ៉េណេស៊ុយអេឡា ...
  • បាតុកម្ម​នៅ​វេណេហ្សុយអេឡា៖ «រថពាសដែក»បើក​បុកហ្វូងបាតុករ

    ការប៉ះទង្គិចគ្នា បានកើតឡើងក្នុងថ្ងៃអង្គារទី៣០ ខែមេសានេះ នៅតាមដងផ្លូវនានា ក្នុងរដ្ឋធានីការ៉ាកាស ដែលក្រុមបាតុករប្រឆាំង បានជួបប្រជុំគ្នា។ រថពាសដែក បានបើកបុកចូលហ្វូងបាតុករ និងបានធ្វើមនុស្សជាច្រើន ដួលដេកនៅលើថ្នល់ ខណៈទាហានម្នាក់ ដែលស្និតរដ្ឋអំណាចសព្វថ្ងៃ បានរងរបួស។ កងទ័ពវេណេហ្សុយអេឡាមួយភាគ បានងើបឡើងនៅថ្ងៃអង្គារនេះ ដើម្បីគាំទ្រមេដឹកនាំប្រឆាំង លោក រ៉ន់ ហ្គេដូ (Juan Guaido) ដែលអះអាងថា ពេលវេលាបានមកដល់ហើយ ដើម្បីបណ្ដេញប្រធានាធិបតី​ក្នុងតំណែង លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ឲ្យចេញពីអំណាច​ ដ៏ចាក់ឫសរបស់ខ្លួន។ ទិដ្ឋភាពកង់ឡាន ដុតឆេះបញ្ចេញផ្សែងខ្មួលខ្មាញ់ ការចោលដុំថ្ម ...