ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ សហភាពអ៊ឺរ៉ុប «EU» នឹងផ្ដល់ជំនួយ​ជាសព្វាវុធ និង«ជាបន្ទាន់» ទៅឲ្យប្រទេសអ៊ុយក្រែន នៅក្នុងសង្គ្រាម​ឈ្លានពាន ធ្វើឡើងដោយកងទ័ពរ៉ុស្ស៊ី តាំងពី៤ថ្ងៃមកនេះ។

ប្រមុខការទូតនៃសហភាពអ៊ឺរ៉ុប លោក «Josep Borrell» បានថ្លែងនៅល្ងាចថ្ងៃអាទិត្យទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីកិច្ចប្រជុំ​តាមប្រព័ន្ធវីដេអូ របស់រដ្ឋមន្ត្រីការបរទេស នៃបណ្ដាប្រទេសជាសមាជិកទាំង២៧ ឲ្យដឹងថា សហភាពនឹងបញ្ចេញថវិកា ប្រមាណជា​៤៥០លានអ៊ឺរ៉ូ ដើម្បីបញ្ជាទិញសព្វាវុធ បញ្ជូនទៅឲ្យកងទ័ពអ៊ុយក្រែន។

លោក «Josep Borrell» ថ្លែងថា៖

«ប្រមុខការទូតរបស់ប្រទេសអ៊ុយក្រែន លោក “Dmytro Kouleba” បាននិយាយអំពីតម្រូវការ នៃប្រភេទយន្ដហោះប្រដេញ ដែលកងទ័ព​អ៊ុយក្រែន អាចបើកបរបាន (ដោយមិនចាំបាច់ត្រូវហាត់បើក)។ ប្រទេសជាសមាជិកមួយចំនួន មានយន្ដហោះប្រភេទនេះ។ អញ្ចឹង យើងនឹងផ្ដល់​ទៅឲ្យកងទ័ពអ៊ុយក្រែន នូវយន្ដហោះប្រភេទខាងលើ តាមតម្រូវការ រួមនឹងសព្វាវុធចាំបាច់ផ្សេងទៀត។»

លោកបន្តទៀតថា៖

«កិច្ចព្រមព្រៀងមួយ ត្រូវបានអនុម័ត ដើម្បីផ្ដល់ទៅឲ្យកងទ័ពអ៊ុយក្រែន នូវសព្វាវុធ ដែលមានតម្លៃសរុប ប្រមាណជា៤៥០លានអ៊ឺរ៉ូ ក៏ដូចជា​ឧបករណ៍ការពារផ្សេងទៀត និងប្រេងឥន្ធនៈ ដែលមានតម្លៃសរុប ប្រមាណជា៥០លានអ៊ឺរ៉ូ (…) នេះជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រ ដែលយើងធ្វើជំនួយបែបនេះ។»

បន្ទាប់ពីសម្រេចបាន នូវគម្រោងថវិកាខាងលើហើយ កិច្ចប្រជុំមួយទៀត របស់បណ្តារដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសជាសមាជិក នឹងត្រូវកោះធ្វើ​ជាលក្ខណៈបន្ទាន់ ក្នុងថ្ងៃចន្ទទី២៨ ខែកុម្ភៈនេះ ដើម្បីដើម្បីបំប្លែងមូលនិធិនេះទៅជាគ្រឿងសព្វាវុធ ហើយដឹក​បញ្ជូនទៅឲ្យកងទ័ពអ៊ុយក្រែន នៅខ្សែត្រៀមជួរមុខ។

ប្រទេសប៉ូឡូញបានទទួលយល់ព្រម ទទួលជំនួយទាំងនេះ ហើយដឹកជញ្ជូនទៅកាន់អ៊ុយក្រែន។

លោក «Josep Borrell» បន្ថែមថា៖

«ជំនួយសព្វាវុធ​របស់សហភាពអ៊ឺរ៉ុប បន្ថែមពីលើសម្ភារៈយោធាផ្សេងទៀត ដែលបណ្ដារដ្ឋសមាជិកជាច្រើន បានបញ្ជូនដោយផ្ទាល់ខ្លួនគេ ទៅឲ្យអ៊ុយក្រែន។»

មុននេះប៉ុន្មានម៉ោង (ក្នុងរសៀលថ្ងៃអាទិត្យដដែល) ប្រធានាធិបតី រ៉ុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Poutine) បានបញ្ជាឲ្យ«កងកម្លាំងនុយក្លេអ៊ែរ» ត្រូវត្រៀមខ្លួន ដើម្បីចេញប្រតិបត្តិការ។ បញ្ជារបស់លោក ពូទីន ត្រូវបានលោក «Josep Borrell» បរិហារថា ជាការទទួលខុសត្រូវដ៏ធំមួយ ។

ប្រមុខការទូតអ៊ឺរុបបញ្ជាក់ថា៖

«តែយើងនៅតែបន្តគាំទ្រ អ៊ុយក្រែន៕»



លំអិតបន្ថែមទៀត

ដំណឹង

EU ពិន័យ GOOGLE ១,៤៩ពាន់​លានអ៊ឺរ៉ូ អំពី​ការរាំងខ្ទប់​គូប្រជែង

សហគ្រាសយក្ស ជំនាញនៅលើបណ្ដាញអ៊ិនធើណែត របស់អាមេរិក បានរងការពិន័យដ៏ធ្ងន់ធ្ងរមួយ​នៅថ្ងៃនេះ ជាទឹកប្រាក់ ១,៤៩ពាន់​លានអ៊ឺរ៉ូ ពីសំណាក់គណៈកម្មការអ៊ឺរ៉ុប នៃសហភាពអ៊ឺរ៉ុប។ ហ្គូហ្គ័ល (Google) ត្រូវបានចោទប្រកាន់ថា បានហួងហែងលើប្រព័ន្ធផ្សាយពាណិជ្ជកម្ម នៅតាមបណ្ដាញអ៊ិនធើណែត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...
កម្ពុជា

ស្នងការ​ពាណិជ្ជកម្ម EU មិន​សង្ឃឹម​ថា ហ៊ុន សែន ងាក​មក​វិថី​ប្រជាធិបតេយ្យ

ស្នងការជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប «EU» ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) បានសំដែងក្ដីទុទិដ្ឋិនិយម នៅចំពោះជំហររបស់លោក ហ៊ុន សែន ក្នុងការងាកមករកការដឹកនាំប្រទេសកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
ដំណឹង

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។ ...

Comments are closed.