ដំណឹងពិភពលោក

រដ្ឋសភា​អង់គ្លេស​ទាត់ចោល កិច្ចព្រមព្រៀង​«Brexit»​ជាលើកទី៣

ការបញ្ចប់់ភាពទ័លច្រក នៃការចាកចេញ របស់ចក្រភពអង់គ្លេស ពីសហភាពអ៊ឺរ៉ុប (EU) រកមិនឃើញពន្លឺនៅឡើយ។ នៅរសៀលថ្ងៃសុក្រនេះ រដ្ឋសភាអង់គ្លេសបានបោះឆ្នោត ទាត់ចោលជាថ្មីទៀត នូវកិច្ចព្រមព្រៀង «Brexit» ដែលរដ្ឋាភិបាលអ្នកស្រី ថេរេសា ម៉េ (Theresa May) បានប្រើពេល៣ឆ្នាំ ដើម្បីចរចាទទួលបាន ជាមួយសហភាពអ៊ឺរ៉ុប។

តំណាងរាស្ត្រ ៣៤៤នាក់ បានបដិសេធ ខណៈមានតែអ្នកតំណាងរាស្ត្រ ២៨៦នាក់ប៉ុណ្ណោះ ដែលផ្ដល់ក្ដីទុកចិត្ត សម្រាប់កិច្ចព្រមព្រៀង «Brexit» ដែលភាគីចរចាទាំងសងខាង បានអះអាងថា បានផ្ដល់ប្រយោជន៍យ៉ាងច្រើន សម្រាប់ចក្រភពអង់គ្លេស។

យ៉ាងណា ការទាត់ចោលរបស់រដ្ឋសភា បង្ហាញពីបរាជ័យម្ដងទៀត សម្រាប់អ្នកស្រី ថេរេសា ម៉េ។ អ្នកស្រីបានប្រតិកម្មភ្លាមៗ ថាការសម្រេចនេះ មានសភាពធ្ងន់ធ្ងរណាស់ ហើយចាប់ពីពេលនេះតទៅ សេណារ៉េយូដែលនៅសេសសល់ គឺអង់គ្លេសត្រូវចេញ​ «ឆៅ» ​ពីសហភាពអ៊ឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។

ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក «Donald Tusk» បានប្រកាស​នៅលើ​បណ្ដាញសង្គមទ្វីសធើរ ក្រោយការបោះឆ្នោតនោះថា លោកកោះឲ្យមានជំនួបកំពូលមួយ នៅថ្ងៃទី១០ ខែមេសាខាងមុខ។

កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន រដ្ឋសមាជិកទាំង២៧​នៃសហភាពអ៊ឺរ៉ុប បានយល់ព្រម ផ្ដល់ឲ្យចក្រភពអង់គ្លេស នូវជម្រើសចំនួនពីរ៖

១) បើកិច្ចព្រមព្រៀង ត្រូវបានរដ្ឋសភាយល់ព្រម នោះចក្រភពអង់គ្លេសនឹងចាកចេញ ពីសហភាពអ៊ឺរ៉ុប តាមសម្រួលនិងតាមគម្រោង រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។

២) តែបើកិច្ចព្រមព្រៀង នៅតែមិនត្រូវបានរដ្ឋសភាយល់ព្រមទេនោះ ចក្រភពអង់គ្លេសមានពេលរហូតដល់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ដើម្បីសម្រេចថា ត្រូវរៀបចំការបោះឆ្នោត ជ្រើសតាំងសមាជិកសភាអ៊ឺរ៉ុប នៅចុងខែឧសភាខាងមុខ ឬយ៉ាងណា។

ក្នុងករណីដែលអង់គ្លេសសម្រេច ត្រូវចូលរួមបោះឆ្នោត ជាមួយក្រុមប្រទេសទាំងអស់ ក្នុងសហភាពអ៊ឺរ៉ុប បានសេចក្ដីថា អង់គ្លេសនៅតែជាសមាជិកសហភាពអ៊ឺរ៉ុប ហើយអាចសម្រេចដាក់ថ្ងៃចាកចេញពីសហភាព នៅពេលក្រោយវិញ។

ផ្ទុយទៅវិញ ក្នុងករណីដែលអង់គ្លេសសម្រេច មិនចូលរួមបោះឆ្នោតទេនោះ អង់គ្លេសចាំបាច់ត្រូវចេញ «ឆៅ» ពីសហភាពអ៊ឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់ ហើយវានឹងធ្វើឲ្យរយៈពេល ៣ឆ្នាំ នៃការចរចា ក្លាយជាអាសារបង់៕



លំអិតបន្ថែមទៀត

ដំណឹង

នាយករដ្ឋមន្ត្រី​ក្រិច​«ផុតដំណែង»​ទទួលស្គាល់​បរាជ័យ ក្នុង​ការបោះឆ្នោត

ក្រោយការចេញផ្សាយ នូវការស្ទង់លទ្ធផលដំបូង លោក «Alexis Tsipras» នាយករដ្ឋមន្ត្រី«ផុតដំណែង» របស់ប្រទេសក្រិច បានប្រកាសទទួលស្គាល់បរាជ័យ របស់គណបក្សលោក និងបានថ្លែងជូនពរអ្នកឈ្នះឆ្នោត ក្នុងការឡើងមកដឹកនាំប្រទេសក្រិច ដែលបានចេញផុត ពីវិបត្តិក្ស័យធន ...
កម្ពុជា

សម រង្ស៊ី ថា EU ដាក់កម្ពុជា​ចូល​«បញ្ជីខ្មៅ»​ព្រោះ​«ប្រព័ន្ធពុករលួយ»

សម្រាប់ប្រធានស្ដីទីគណបក្សប្រឆាំង បានលើកឡើងថា ការដាក់កម្ពុជា​ចូលក្នុង​«បញ្ជីខ្មៅ» ពីសំណាក់​សហភាព​អ៊ឺរ៉ុប ឬ «EU»  គឺមានជាប់ទាក់ទង នឹង​ឧស្សាហកម្ម​ល្បែងស៊ីសង ដែលរីកដុះដាលដូចផ្សិត នៅកម្ពុជា និងការផ្ទេរប្រាក់ ដ៏គួរឲ្យសង្ស័យ ដើម្បីទិញ​អចលនទ្រព្យ។ ...
ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន៖ EU នឹងផ្ដល់ជំនួយ​ជាសព្វាវុធ ទៅឲ្យអ៊ុយក្រែន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ សហភាពអ៊ឺរ៉ុប «EU» នឹងផ្ដល់ជំនួយ​ជាសព្វាវុធ និង«ជាបន្ទាន់» ទៅឲ្យប្រទេសអ៊ុយក្រែន នៅក្នុងសង្គ្រាម​ឈ្លានពាន ធ្វើឡើងដោយកងទ័ពរ៉ុស្ស៊ី តាំងពី៤ថ្ងៃមកនេះ។ ប្រមុខការទូតនៃសហភាពអ៊ឺរ៉ុប លោក «Josep Borrell» ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.