ដំណឹងពិភពលោក

អូទ្រីស៖ ISIS ចេញមុខ​ទទួលស្គាល់​ភេរវកម្ម នៅវីយែន

អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS ) បាន«ចេញមុខ​ទទួលស្គាល់​ភេរវកម្ម ៦កន្លែង» កណ្ដាលរដ្ឋធានី​វីយែន ប្រទេសអូទ្រីស ដែលផ្ទុះឡើង កាលពីយប់ថ្ងៃចន្ទ​ ដើមសប្ដាហ៍នេះ បណ្ដាលឲ្យមាន​មនុស្ស​ស្លាប់៤នាក់ និងរបួសច្រើននាក់។

ការចេញមុខទទួលស្គាល់ អំពើភេរវកម្ម ធ្វើឡើងកាលពីយប់ថ្ងៃអង្គារ តាមរយៈ​ភ្នាក់ងារឃោសនា របស់ក្រុមរដ្ឋអ៊ីស្លាមឈ្មោះ «AMAQ» នៅលើបណ្ដាញសង្គម «Telegram»។

សារសរសេរជាភាសាអារ៉ាប់ បានលើកឡើងថា ការវាយប្រហារដោយអាវុធ កាលពីយប់​ថ្ងៃចន្ទ ក្នុងរដ្ឋធានីវីយែន ធ្វើឡើងដោយ«យុទ្ធជននៃទឹកដី​ព្រះជាម្ចាស់»។

សារទទួលស្គាល់​របស់អង្គការភេរវនិយម មានអមជាមួយ ដោយរូបថត និងវីដេអូ​របស់​ភេរវជន ដែលបានថតខ្លួន ឃើញកំពុងស្បថស្បែ បង្ហាញពីភក្ដីភាព ជូនមេដឹកនាំ​ក្រុមអ៊ីស្លាម ដែលគេស្គាល់ឈ្មោះ «Abou Ibrahim al-Hachemi al-Qourachi»។

ភេរវជនរូបនេះ មានសញ្ជាតិអូទ្រីស និងមានដើមកំណើតពីប្រទេស ម៉ាសេដ័ន ខាងជើង។ ជននេះត្រូវបានបាញ់សម្លាប់ ដោយកងកម្លាំងនគរបាលអូទ្រីស នៅនឹងកន្លែងកើតហេតុ ហើយត្រូវបានរដ្ឋាភិបាលអូទ្រីស ប្រកាសជាមុនថា គឺ«សមាជិកម្នាក់» របស់ក្រុមរដ្ឋអ៊ីស្លាម៕



លំអិតបន្ថែមទៀត

ដំណឹង

រូបភាព​ចុងក្រោយ នៅ​ពេល​ខ្មាន់កាំភ្លើង​ត្រូវ​បាន​បង្ក្រាប

ការតាមប្រមាញ់ជនសង្ស័យ ដែលមានរយៈពេល២ថ្ងៃ ត្រូវបានបញ្ចប់ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។ ជនសង្ស័យ ជាខ្មាន់កាំភ្លើង ឈ្មោះ «Chérif Chekatt» ត្រូវបានអាជ្ញាធរបង្ក្រាប ដោយបានបាញ់សម្លាប់ នៅនឹងកន្លែង។ រដ្ឋអាជ្ញាបារាំង ...
ដំណឹង

កម្ពុជា​ថ្កោលទោស​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក នៅ​ស្រីលង្កា

ប្រទេសកម្ពុជាតាមរយៈក្រសួងការបរទេស​ បានចេញសេចក្ដីថ្លែងការណ៍ ដែលទើបទទួលបានក្នុងថ្ងៃនេះ ថ្កោលទោសអំពើភេរវកម្ម ដោយការបំផ្ទុះគ្រាប់បែកច្រើនកន្លែង នៅ​ស្រីលង្កា កាលពីម្សិលម៉ិញ។ សេចក្ដីថ្លែងការណ៍របស់របបក្រុងភ្នំពេញ ដែលបានចុះថ្ងៃខែ នៅថ្ងៃទី២១ ខែមេសា បានឲ្យដឹងថា កម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លា ...
ដំណឹង

ភេរវកម្មនៅស្រីលង្កា ជា«ការ​សងសឹក»នឹងការបាញ់ប្រហារនៅ​ញ៉ូហ្សេឡេន

រដ្ឋមន្ត្រីការពារជាតិស្រីលង្កា លោក «Ruwan Wijewardene» បានថ្លែងក្នុងរដ្ឋសភា នៅថ្ងៃអង្គារនេះថា ការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែក ច្រើនកន្លែង កាលពីថ្ងៃអាទិត្យ ទំនងជា«ការ​សងសឹក» ចំពោះការបាញ់ប្រហារ ប្រឆាំងបណ្ដាជនកាន់សាសនាឥស្លាម ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.